Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

កិច្ចប្រជុំពិភាក្សាជាមួយខាងវិស័យឯកជនស្តីពី  “ ការបង្កើតនិងការពិនិត្យ ឡើងវិញទៅលើកម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារការងារ ”



កាលពីរសៀលថ្ងៃទីម្ភៃប្រាំបួន ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង១:៣០នាទី ដល់ម៉ោង ៣:៤៥នាទី នៅបន្ទប់ប្រជុំ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ មានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយខាងវិស័យឯកជនស្តីពី “ ការបង្កើត និងការពិនិត្យឡើងវិញទៅលើកម្មវិធីសិក្សាដើម្បីឆ្លើយទៅនឹងតំរូវការទីផ្សារការងារ ” ដោយមានការចូលរួមពីតំណាង ស្ថាប័ន ឯកជនចំនួនរួមមាន៖ លោក សុត វ៉ាន់ធុច អគ្គនាយកប្រតិបតិ្ត វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករ កម្ពុជា, លោក នូវ រតនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង ACCA Cambodia, លោក ឃុន ដារិទ្ធិ Partner, Grant Thornton Cambodia, និង លោក ស គីណាល់ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Aplus Consulting Group Co.Ltd បានផ្តល់ជាកិត្តិយសក្នុងកិច្ចប្រជុំពិភាក្សានោះ និងសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ តំណាងដោយ លោក អាន ហឿន នាយកសាខា លោកនាយករង សាខាទាំងពីរ ព្រមទាំងប្រធាន អនុប្រធានការិយាល័យទទួល បន្ទុកផែ្នកម្មវិធិសិក្សា អនុប្រធានការិយាល័យ ធានាគុណភាពអប់រំ។

ជាកិច្ចចាប់ផ្តើម លោក អាន ហឿន នាយកសាខា មានមតិបើកកម្មវិធី និង បានជូនកម្មវិធីនេះទៅអោយ លោក និល វាសនា នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ កម្រិតក្រោយបរិញ្ញាបត្រ សេវានិស្សិត និងចុះឈ្មោះសិក្សា បានលើកយកគោលបំណងនៃកិច្ចពិភាក្សានៅថ្ងៃនេះ គឺចង់បានគំនិតយោបល់ពីវាគ្មិនដែលមកពីខាង វិស័យឯកជន ជុំវិញ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីធ្វើការអភិវឌ្ឍន៍នូវកម្មវិធីសិក្សា អោយស្របទៅនឹងតំរូវការទីផ្សារការងារ ជាពិសេសការលើកកំពស់សមត្ថភាពនិស្សិត តាមរយៈការបណ្តុះបណ្តាល របស់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីឱ្យ ឈានមុខគេលើផ្នែកទីផ្សារការងារនាពេលបច្ចុប្បន្ន និង អនាគត់។

បន្ទាប់មក  លោក និល វាសនា បង្ហាញអំពីកម្មវិធីសិក្សារបស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ដែលបើកចេញ ទៅលើឯកទេសទាំងបួន ក្រោមកិច្ចពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុលពីវាគ្មិនជំនាញអស់រយៈជាងពីរម៉ោង ស្ថិត នៅក្នុងបរិយាកាសស្និតស្នាលនិងយោគយល់គ្នា បានធ្វើអោយសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវទទួល បាន នូវលទ្ធផលវិជ្ជមានជាច្រើនពីកិច្ចប្រជុំនោះ បន្ទាប់ពីកិច្ចពិភាក្សានេះចប់នឹងមានការដាក់សំណើរទៅកាន់ក្រុម ប្រឹក្សាបណ្ឌិត សភា ដើម្បីស្នើសុំលទ្ធភាពពិនិត្យ និងពិភាក្សាឡើងវិញ ទៅលើកម្មវិធីសិក្សានៅថ្ងៃនេះ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោក អាន ហឿន ក៍បានថ្លែងអំណរគុណដល់តមនាង របស់ស្ងាប័នទាំងបួនរូបដែល បានចំណាយពេលវេលាដ៍មានតំលៃ ក្នុងការផ្តល់នូវគំនិតយោបល់ល្អៗសម្រាប់កែលំអរទៅលើកម្មវិធីសិក្សាអោយ កាន់តែ ប្រសើរថែមទៀត និង ដើម្បីឱ្យអាចឆ្លើយតបតាមតំរូវការទីផ្សារការងារ។