Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សិក្ខាសាលាស្តីពី ឱកាសទីផ្សារការងារ និងការរំពឹងទុករបស់និយោជកទៅលើការប្រកាសជ្រើសរើសនិយោជិក ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ



កាលពីព្រឹកថ្ងៃទីម្ភៃប្រាំបួន ខែធ្នូ ឆ្នាំ២០១២ សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ បានរួម សហការជាមួយស្ថាប័នធំៗចំនួន០៤ រួមមាន ៖ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា, ស្ថាប័ន ACCA Cambodia,  ក្រុមហ៊ុន Grant Thornton Cambodia, និង ក្រុមហ៊ុន Aplus Consulting Group Co., Ltd ដើម្បី រៀបចំធ្វើបទបង្ហាញ ក្រោមប្រធានបទអំពី “ឱកាសទីផ្សាការងារ និង ការរំពឹងទុករបស់និយោជកទៅលើការប្រកាសជ្រើស រើសនិយោជិក” នៅសាលមហោស្របខេត្ត ពីម៉ោង៧:៣០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ ដល់និស្សិត សាកលវិទ្យាល័យ បៀលប្រាយសាខាខេត្តតាកែវចំនួន៣៦៨នាក់ ដោយមានការចូលរួមពីៈ លោក សុត វ៉ាន់ធុច អគ្គនាយកប្រតិបតិ្ត វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា, លោក នូវ រតនា អ្នកគ្រប់គ្រងផ្នែកទំនាក់ ទំនងនៃស្ថាប័ន ACCA Cambodia, លោក ឃុន ដារិទ្ធិ Partner, ក្រុមហ៊ុន Grant Thornton Cambodia, លោក ស គីណាល់ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Aplus Consulting Group Co., Ltd, និង តំណាងស.ប.ប. សាខាខេត្តតាកែវ ដោយ លោក អាន ហឿន ជានាយកសាខា ព្រមទាំងលោកនាយករង និល វាសនា និង បុគ្គលិកជាច្រើនរូបទៀត ។

ជាកិច្ចចាប់ផ្តើម លោក អាន ហឿន នាយកសាខា បានឡើងថ្លែងសន្ទរកថាបើកអង្គសិក្ខាសាលា ដោយបង្ហាញ ពីសារសំខាន់ និង គោលបំណង នៃការបងើ្កតអោយមានកម្មវិធីសិក្ខាសាលានេះឡើង គឺដើម្បីឆ្លើយតបទៅ នឹងការលើក កំពស់នូវការធានាគុណភាពអប់រំ និងបងើ្កនសមត្ថភាពសិក្សារបស់និស្សិតកាន់តែប្រសើឡើង ជាពិសេស ប្អូនៗដែលកំពុង ស្វែងរកការងារធ្វើ ព្រោះវាគ្មិនយើងថ្ងៃនេះសុទ្ធសឹងជាប្រធានក្រុមហ៊ុននិងនាយកប្រតិបតិ្តដែល អញ្ជើញមកពីស្ថាប័នផ្សេងៗ ដើម្បីមកចែករំលែកបទពិសោធន៍ក្នុងការដាក់ពាក្យនិងការរៀបចំខ្លួនចូលធ្វើការ។ នៅក្នុងនោះដែរលោកនាយកបាន ផ្តាំផ្ញើ អោយនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរឱ្យបាន ច្រើននៅចុងបញ្ចប់នៃកម្មវិធី ហើយ ជាបទពិសោធន៍មួយដ៏សំខាន់់ដែលទាក់ទងទៅនិងទ្រឹស្តីដែលបានសិក្សាកន្លង មក។

បន្ទាប់មកវាគ្មិនអញ្ជើញមកពីតំណាងស្ថាប័នផ្សេងៗ បានឡើងធ្វើបទបង្ហាញតាមរបៀបវារៈដូចខាងក្រោមៈ
ទី១- លោក សុត វ៉ាន់ធុច អគ្គនាយកប្រតិបតិ្ត វិទ្យាស្ថានគណនេយ្យករ ជំនាញនិងសវនករកម្ពុជា ដោយបានធ្វើបទបង្ហាញអំពី “ តួនាទីនិងទស្សន:វិស័យរបស់ វ.គ.ស.ក. ចំពោះអាជីពគណេនយ្យ និងសវកម្មនៅកម្ពុជា ”
ទី២-  លោក នូវ រតនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង - ACCA Cambodia បទបង្ហាញអំពី “ ការសិក្សានិង គុណតម្លៃនៃសញ្ញាប័ត្រ ACCA ”
ទី៣-លោក ឃុន ដារិទ្ធិ Partner, Grant Thornton Cambodia បទបង្ហាញអំពី “លក្ខណ:សម្បត្តិរបស់បុគ្គលិក ផ្នែកគណនេយ្យនិងសវនកម្មនិងនីតិវិធីក្នុងការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនGrant Thornton Cambodia”
ទី៤-លោក ស គីណាល់ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Aplus Consulting Group Co., Ltd បទ បង្ហាញអំពី “នីតិវិធី និង តម្រូវការមូលដ្ឋានគ្រឹះជាទូទៅរបស់និយោជកក្នុងការជ្រើសរើសបុគ្គលិក និង ការត្រៀមខ្លួនសម្រាប់ឱកាសទីផ្សារការងារ”

បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនបានបញ្ចប់ សង្កេតឃើញនិស្សិតមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង មានការចោទជាសំណួរជាច្រើនជុំវិញប្រធានបទទាំងអស់ខាងលើ ព្រមទាំងមានការចូលរួមបកស្រាយពីវាគ្មិនទាំង អស់យ៉ាង យកចិត្តទុកដាក់ ដែលស្ថិតនៅក្នុងបរិយាកាសស្និតស្នាល និង រីករាយបំផុត។ នៅចុងបញ្ចប់នៃកម្មវិធី សិក្ខាសាលានេះ លោក អាន ហឿន នាយកសាខា ក៍បានថ្លែងអំណរគុណដល់វាគ្មិនទាំងអស់ដែលបានចំណាយ ពេលវេលាដ៍មានតំលៃ ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ថ្មីៗ ដល់និស្សិតទាំងអស់នៃ ស.ប.ប.សាខាខេត្តតាកែវ ។