Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សិក្ខាសាលា ស្តីពីទិដ្ឋភាពផ្នែកច្បាប់ និង តួអង្គក្នុងវិស័យមូលបត្រនៅកម្ពុជា បង្ហាញដោយ លោក សៀង ធីរិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនៃ គណៈកម្មការមូលបត្រកម្ពុជា



នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១២ នៅសហសាល៣ ជាន់ទី៦ អគារស៊ី មានរៀបចំសិក្ខាសាលាស្តីពី ”ទិដ្ឋភាពផ្នែកច្បាប់  និង តួអង្គក្នុងវិស័យមូលបត្រនៅកម្ពុជា”   ដែលមានលោក សៀង ធីរិទ្ធ ប្រធាននាយកដ្ឋានកិច្ចការ គតិយុត្តនៃគណៈកម្មការ មូលបត្រកម្ពុជា ដែលជាវាគ្មិនមកធ្វើបទបង្ហាញដើម្បីផ្សព្វផ្សាយ ពីក្របខណ្ឌគតិយុត្តនៃការលក់ មូលបត្រ ជាសាធារណៈនៅ កម្ពុជា ដល់និស្សិតផ្នែកច្បាប់ដែលសិក្សានៅមហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសង្គម។  នៅក្នុងកម្មវិធីនេះ មាន លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរងទទួកបន្ទុកកិច្ចការសិក្សា កម្រិតបរិញ្ញាបត្រ អញ្ជើញជាគណៈអធិបតីភាពនៃការបើកអង្គ សិក្ខាសានេះ នឹងបាន ធ្វើការសំណេះសំណាលទៅកាន់និស្សិត ព្រមទាំង លើកនូវសារប្រយោជន៍មួយចំនួននៃការធ្វើ បទបង្ហាញ ឲ្យដល់និស្សិត ។ ជាបន្តលោក លោក សៀង ធីរិទ្ធ គឺឆ្លើយតប ទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់ទៅនឹងការអនុវត្ត   យើងនៅមានការអញ្ជើញ វាគ្មិនទាក់ទងទៅនឹងជំនាញដើម្បីធ្វើបទបង្ហាញ អំពីការវិវត្តន៍ខាងក្រៅ ដូចជាសិក្ខាសាលាថ្ងៃ នេះជាការផ្តល់នូវបទពិសោធន៍ មួយសំខាន់ សម្រាប់និសិ្សតទាក់ទងទៅ នឹងទីផ្សារមូលបត្រនៅក្នុងប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នគេសង្កេតឃើញថាទីផ្សារ មូលបត្របានចាប់ដំណើរការ ចេញពី រដ្ឋាករទឹកកម្ពុជា ហើយអនាគត នឹងមានស្ថាប័នរដ្ឋចំនួនបីទៀតអាចចុះឈ្មោះ និង មានសិទ្ធិបោះផ្សាយលក់មូលបត្រដូចជា៖ រដ្ឋាករទឹកស្វ័យ័តដែរ ជាពិសេសនៅក្នុងឆ្នាំ២០១៥ខាងមុខនៅពេលធ្វើ សមាហរណកម្មអាស៊ានតែមួយ នោះទីផ្សារ មូលបត្រកម្ពុជា នឹងមានកំណើនស្ថាប័នរដ្ឋនិងឯកជនកើនឡើនច្រើនក្នុងនោះ លោកក៏បានលើកយកនូវប្រធានបទ “ ទិដ្ឋភាពផ្នែកច្បាប់  និង តួអង្គក្នុងវិស័យមូលបត្រនៅកម្ពុជា ”   ទាក់ទងទៅនឹងខ្លឹមសារ មាតិការ៤ចំណុចសំខាន់ដូចខាងក្រោម៖

  • ចំណុចទី១៖ សិក្សាពីសាវតានៃវិស័យមូលបត្រនៅកម្ពុជា
  • ចំណុចទី២៖ សិក្សាពីនិយ័តករមូលបត្រ (គណៈកម្មការមូលបត្រកម្ពុជា)
  • ចំណុចទី៣៖ តួអង្គក្នុងវិស័យមូលបត្រ
  • ចំណុចទី៤៖ ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ

គេសង្កេតឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងការលើកជាសំណួរជាច្រើនពី និស្សិតជុំវិញប្រធានបទខាងលើ ចំណែក វាគ្មិនក៍បានបកស្រាយ និង លើកយកនូវចំណុចសំខាន់ៗជាច្រើនទៀតមកបង្ហាញដល់និស្សិត ដោយស្ថិត នៅក្នុងបរិយាកាសស្និតស្នាលនិងរីករាយបំផុត។