Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ការធ្វើបទបង្ហាញផ្សព្វផ្សាយ ស្តីពី” ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ” ដល់និស្សិតក្នុងសាកលវិទ្យាល័យបៀលប្រាយ



កាលពីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១២ នៅសហសាល ប្រជុំ Hall៣ ជាន់ទី៦អគារស៊ី(C) មានរៀបចំកម្មវិធី ផ្សព្វផ្សាយ ស្តីពី ” ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងក្នុង ពេលបើកបរ ” ដែលមានតំណាងមកពីអង្គការសម្ព័ន្ធ ដើម្បី សុវត្ថិភាព ចរាចរណ៍ផ្លូវគោក មកធ្វើបទបង្ហាញដល់និស្សិត ដើម្បីជាចំណេះដឹង ក្នុងការបង្កើនការប្រុងប្រយ័ត្ន ។  ក្នុង ឱកាស នោះ មាន លោក អឿន សុខា ប្រធានផ្នែកកិច្ចការ និស្សិត  បានអញ្ជើញចូលរួមជាគណៈអធិបតីបើកកម្មវិធីនេះ ដោយ បានគោរពដល់អង្គ សិក្ខាសាលាទាំងមូល និង បានលើក យកនូវ សារសំខាន់មួយចំនួននៃការរៀបចំសិក្ខាសាលានេះដល់និស្សិត ជាកិច្ចបន្តលោក ក៏បានប្រគល់កម្មវិធីនេះ ជូនដល់វាគ្មិនដែលអញ្ជើញមកពីអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកធ្វើការបកស្រាយ នៅក្នុងនោះលោក សុខា ស៊ីដេត ក៏បានលើកយកនូវរបាយការណ៍ជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១មកបង្ហាញ ដោយយោង ទៅតាមទិន្នន័យដែលទទួលបានក្នុងចំណោមអ្នកស្លាប់សរុបមានចំនួន៣៤% គឺជាសិស្សនិស្សិតនៅតាមសាកលវិទ្យាល័យ ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះ នឹងដោយមានការឧបត្ថម្ភការគាំទ្រពី អង្គការជនពិការអន្តរជាតិប៊ែលហ្សិក  អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន ចុះអនុវត្តន៍យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ ក្នុងគោលបំណងបញ្រ្ជាប នូវចំណេះដឹងដល់និស្សិតនៅតាមសាកលវិទ្យាល័យ  នឹងដើម្បីចូលរួមចំណែកជាមួយ រដ្ឋាភិបាលក្នុងការកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ក្នុងប្រទេសកម្ពុជា។

នៅក្នុងកម្មវិធីនេះ ឃើញថាមានការចាប់អារម្មណ៍ពីនិស្សិតច្រើន នឹងបានបង្កើតជាសំណួរសួរដល់វាគ្មិន ដើម្បី ធ្វើការបកស្រាយជាបន្តបន្ទាប់ដែលស្ថិតក្នុងបរិយាកាសរីករាយ និង ស្និតស្នាលបំផុត ។ ជាចុងក្រោយ លោក សុខា ស៊ីដេត តំណាងអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិត ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់នូវការផ្សព្វផ្សាយកម្មវិធីនេះឲ្យកាន់តែទូលំទូលាយ និង មានប្រសិទ្ធភាព។