អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

កម្មវិធីផ្លាស់ប្តូរវប្បធម៌ និង ភាសា រវាង សាកលវិទ្យាល័យបៀលប្រាយ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋកូរេ ចាប់ពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១២ ដល់ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៣



ចាប់តាំងពីការបង្កើតសាកលវិទ្យាល័យអស់រយៈពេលជាងមួយទស្សវត្សកន្លងមកនេះ សាកលវិទ្យាល័យបៀលប្រាយ បាន និងកំពុងពង្រឹង និងពង្រីកការទំនាក់ទំនងភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរ- ជាតិ ដើម្បីផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរនិសិ្សត-សាស្រ្តាចារ្យ ការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ ព័ត៌មានសិក្សា បច្ចេកទេសនិងបច្ចេកវិទ្យា ទស្សនកិច្ចសិក្សា សកម្មភាពកីឡា ការស្វែងយល់ពីវប្បធម៌ និង ភាសា ព្រមទាំងសកម្មភាព និងចំណុចជាច្រើនទៀត ដែលកក្តា​ទាំងអស់នេះហើយជម្រុញឲ្យសាកលវិទ្យា ល័យបៀលប្រាយ ឈានឆ្ពោះទៅរកការពង្រឹងគុណភាព​នៃការបណ្តុះ បណ្តាលអប់រំ និង ពង្រីកចំណេះដឹង និងចំណេះធ្វើដល់និសិ្សតគ្រប់កម្រិតសិក្សា។

ជាក់ស្តែង ថ្នាក់ដឹកនាំ ០១រូប និងនិសិ្សតចំនួន ១៤រូប នៃសាកលវិទ្យាល័យ KONKUK នៃសាធារ- ណៈរដ្ឋកូរេ បានមកចុះទស្សនកិច្ចសិក្សាស្រាវជ្រាវក្នុងនាមជាដៃគូជាមួយ សាកលវិទ្យាល័យបៀលប្រាយ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការស្វែងយល់ពីវប្បធម៌ ភាសា សេដ្ឋកិច្ច ការរស់នៅ ការបណ្តុះបណ្តាលអប់រំ និងចំណុចជាច្រើនទៀត។

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចជួយផ្សព្វផ្សាយអំពីវប្បធម៌ដ៏រុងរឿង និង ភាសាខ្មែរ ទៅកាន់បរទេស ជាពិសេសគឺសាធារណៈរដ្ឋកូរេ។