Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ពិធីចូលរួមជួយឧបត្ថម្ភសម្ភារសិក្សា ដល់សិស្សក្រីក្រនៅសាលាបឋមសិក្សាភូមិកន្ទួត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ



កាលពីព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០១២ វេលាម៉ោង ៨:០០ ព្រឹក និស្សិត សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយ មានជ័យ សិក្សា នៅជំនាន់ទី៤ ជំនាញម៉ាឃីតធីង រួមជាមួយនិស្សិតដទៃទៀត តំណាងថ្នាក់រៀននីមួយៗចំនួន ៣៩នាក់ ជាពិសេសមានការចូល រួមពី លោក កុល សុវណ្ណវឌ្ឍនា ជាប្រធានការិយាល័យ ចុះឈ្មោះសិក្សា ផ្សព្វផ្សាយ និងសេវានិស្សិត តំណាងគណៈ គ្រប់គ្រងសាខា សាកលវិទ្យាល័យបៀលប្រាយ  ខេត្តបន្ទាយមាន ជ័យ បានចូលរួមជាគណអធិបតី និង យុវជន សួន គឹមសាយ អ្នកតំណាងនៃសប្បុរសជន និង មានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាសង្កាត់ភ្នៀត លោកនាយកសាលាលោកគ្រូ អ្នកគ្រូ បានចូលរួមជាភ្ញៀវកិត្តិយស ដើម្បីធ្វើការជួយ ឧបត្ថម្ភសម្ភារសិក្សាដល់កូនសិស្សក្រីក្រមានដូចជា៖ សៀវភៅ សិក្សា ប៊ិក ខ្មៅដៃ បន្ទាត់ អង្ករចំនួន៥០គីឡូក្រាមក៏ដូចជា អំណោយមួយចំនួនប្រគល់ជូន សិស្សក្រីក្រចំនួន១៣៥នាក់ (កុមារី៦៥នាក់) ក្នុងនោះមានក្មេងកំព្រាចំនួន១៣នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ០៦នាក់ផងដែរ។

លោក កុល សុវណ្ណវឌ្ឍនា តំណាងគណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ មានចំណាប់អារម្មណ៍ថា៖ សកម្មភាពក្នុងថ្ងៃនេះ គឺគណៈ គ្រប់គ្រង និង និស្សិតសាកលវិទ្យាល័យខេត្តបន្ទាយមានជ័យ បានធ្វើការរៀបចំគម្រោងនេះធ្វើឡើងក្នុងគោលដៅចូលរួម ចំណែកជំរុញដល់សិស្សឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះ យើងទាំងអស់គ្នាជាយុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី ដើម្បីធ្វើឲ្យប្រទេសជាតិរបស់យើងសម្បូរធនធាន មនុស្សដែលមានចំណេះដឹង និងមានគុណវុឌ្ឍិ ជាពិសេស សកម្មភាពថ្ងៃនេះ គឺចង់បង្ហាញដល់យុវជន មានតួនាទី សំខាន់ ក្នុងការចូលរួមចំណែកធ្វើឲ្យមានការរីកចម្រើនផ្នែកអភិបាលកិច្ចល្អផងដែរ ជាចុងបញ្ចប់លោកប្រធាន ការិយាល័យ បានថ្លែងអំណរគុណចំពោះការមានវត្តមាន របស់ភ្ញៀវកិត្តិយសទំាងអស់ដែលបាន ចូលរួមក្នុងពិធីនេះ ក៏ សូមប្រសិទ្ធពរជ័យ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ចូលកើតមានចំពោះយើងទាំងអស់គ្នា និង សម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។

លោក នាយកសាលា បឋមសិក្សាភូមិកន្ទួតបានមានចំណាប់អារម្មណ៍ថានេះជាលើកទីមួយហើយដែល សាលា បឋមសិក្សាភូមិកន្ទួតបានទទួលការរៀបចំ សកម្មភាពឧបត្ថម្ភសម្ភារសិក្សាដល់សិស្សក្រីក្រក្នុងសាលា ហើយលោកបាន ថ្លៃងអំណរគុណដល់និស្សិត បុគ្គលិក សាស្រ្តា-ចារ្យ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ បានចំណាយនូវថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកដល់ ការឧបត្ថម្ភសម្ភារសិក្សានេះជាក់ស្តែងសិស្សនៅទីនេះ គឺសុទ្ធ តែជាក្រុមគ្រួសារក្រីក្រដែលជួបប្រទះការខ្វះខាត និង មួយ ចំណែកទៀត បានធ្វើចំណាកស្រុកទៅធ្វើការប្រកបរបរ រកស៊ី នៅស្រុកឆ្ងាយៗទៀតដែលបង្ករឲ្យក្នុងភូមិរបស់ លោកមាន ចំនួន ប្រជាជនតិច ហើយក្នុងភូមិនេះមានអាគារសិក្សាមួយ ខ្នង ដែលមាន៣បន្ទប់ និងមានសិស្សក្រីក្រជាច្រើនកំពុងជួប ប្រទះផល លំបាកក្នុងការសិក្សា ។ យុវជនសួនគឹមសាយ តំណាងសប្បុរសជនក្នុងការចុះធ្វើការរៃអង្គាស៍ ថវិកាមួយ ចំនួនពីនិស្សិតផ្សេងៗ លោកសាស្រ្តាចារ្យ បុគ្គលិក នៃសាខា សាកលវិទ្យាល័យបៀលប្រាយនិង ស្ថាប័នផ្សេង ទៀត ដោយបញ្ជាក់ថានេះ គឺ ជាលើកទីមួយរបស់និស្សិតជំនាន់ទី៤ ជំនាញ ទីផ្សារផងដែរក្នុងការរៀបចំគម្រោងនេះហើយគាត់ ក៏បានបញ្ជាក់ថាការងារនេះគឺធ្វើឡើងក្នុងគោលដៅចង់ជំរុញ និងលើក ទឹកចិត្តដល់ ប្អូនៗអោយខិតខំរៀនសូត្របន្តទៀត។

បន្ទាប់មកទៀតកម្មវិធីក៏បានរៀបចំធ្វើការប្រគល់នូវវត្ថុអនុស្សាវរីយ៍ដល់លោកប្រធាន ក្រុមប្រឹក្សាសង្កាត់ លោកនាយក និង លោកគ្រូ អ្នកគ្រូ នូវកាបូបដាក់សម្ភារសិក្សា និង ការផ្តល់នូវសម្ភារសិក្សាដល់សិស្សមាន ប៊ិក បន្ទាត់ ខ្មៅដៃ សៀវភៅ ជ័រលុប នំ និង ទឹកសុទ្ធដល់ សិស្សទាំងអស់ដែលមានវត្តមាននៅទីនោះផងដែរ ក្រោយពីបាន ប្រគល់នូវវត្ថុអនុស្សាវរីយ៍ និងអំណោយដល់សិស្សចប់ រួចមកក្រុមនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ក៏បានដឹកនាំ សិស្សលេងល្បែងកំសាន្ត ដោយការសម្តែងសមត្ថភាព និង ការអប់រំណែនាំមួយចំនួនស្តីពីការចេះគោរព ដល់ចាស់ ព្រឹទ្ធាចារ្យ មាតាបិតា លោកគ្រូ អ្នកគ្រូ ជាពិសេសការធ្វើអនាម័យខ្លួនដូចជា៖ ការលាងដៃនិងសាប៊ូ ការដុស សម្អាតធ្មេញ និង ច្រៀងកំសាន្តជាដើម។ ជាចុងក្រោមកម្មវិធីបានបញ្ចប់នៅម៉ោងដប់ និង សូន្យនាទីនៅព្រឹកថ្ងៃដដែលដោយមានការថតរូប អនុស្សាវរីយ៍ ជួបជុំគ្នាទំាងភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ទុកជាអនុស្សាវរីយ៍។