Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ការដឹកនាំនិសិ្សតចូលរួមក្នុងពិធីអបអរសាទរទិវា សិទ្ធិមនុស្សអន្តរជាតិលើទី ៦៤ ក្រោមប្រធានបទ “ការអត់ឱនជាមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស”



នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១២ សាខាសាកលវិទ្យា ល័យបៀលប្រាយខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឆន សុតា នាយករងទទួលបន្ទុករដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំង បុគ្គលិកបានដឹកនាំនិសិ្សត ដើម្បីចូលរួមក្នុងពិធី អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៤ ស្តីពី “ ការអត់ឱនជា មូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស ” ដែលប្រារព្វធ្វើ ឡើងនៅ សាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងមានវត្តមានចូលរួម ជាក្រោមអធិបតីពីអភិបាលរងក្រុង សិរីសោភ័ណលោកចៅ សង្កាត់ទឹកថ្លា បុគ្គលិកតំណាងឲ្យមជ្ឈមណ្ឌលភីឌីភីទីក្រុងភ្នំពេញ ព្រះសង្ឃ យុវជនសមាគមន៍ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និសិ្សត ព្រមទាំងយុវជន យុវនារី ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ធមានចំនួន ១០០នាក់។

គោលបំណងក្នុងពិធីអបអរនេះ គឺដើម្បីលើកកម្ពស់វប្បធម៌ នៃការអត់ឱនឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងបរិបទ ការគោរពសិទ្ធិមនុស្ស និងការរស់នៅដោយប្រកាន់យកគោលការ ណ៍ប្រជាធិបតេយ្យទំាងនៅថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះផងដែរ លោកអភិបាលរងក្រុងបានមាន ប្រសាសន៍ថាការគោរពសិទ្ធិគ្នាទៅវិញទៅមក គឺជារឿងមួយ ដែលបងប្អូនប្រជាពលរដ្ឋព្រមទាំងមនុស្សគ្រប់គ្នាត្រូវតែ ធ្វើព្រោះការគោរពសិទ្ធិគ្នាវាជាអំពើមួយដែលធ្វើឲ្យ មនុស្សគ្រប់គ្ នាមានក្រមសីលធម៌ និង ឲ្យតម្លៃលើខ្លួនឯងលើស ពីនេះ គឺធ្វើឲ្យសង្គមជាតិក្លាយជាសង្គមមួយដែលគ្មានអំពើហឹង្សា និង មានសុខសន្តិភាព។

ជាលទ្ធផលចុងក្រោយឃើញថាប្រជាពលរដ្ឋសិស្ស និស្សិត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូទំាងអស់ គឺកាន់តែយល់ ដឹងច្បាស់អំពីសារសំខាន់នានាជុំវិញការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យដែលជួយទៅដល់ជីវភាពរស់ នៅប្រចាំថ្ងៃ និងចូលរួមក្នុងការផ្សព្វផ្សាយបន្តអំពីការគោរពសិទ្ធិមនុស្សដើម្បីទាំងអស់គ្នា។

នៅទីបញ្ចប់នៃកម្មវិធីនេះក៍មានកម្មពិធីសំណួរចម្លើយ ដែលបានចោទសួរពីសំណាក់សិស្សនិសិ្សត នៃសាកល វិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ និង សិស្សានុសិស្សនៅអនុវិទ្យាល័យទឹកថ្លាដែលពាក់ព័ន្ធ និង សិទ្ធិ មនុស្ស ហើយក៍បានទទួលនូវចម្លើយបកស្រាយយ៉ាងក្បោះក្បាយពីវាគ្មិនផងដែរ កម្មវិធីនេះបានបញ្ចប់នៅម៉ោង ១១ និង ០០នាទី នៅថ្ងៃខែឆ្នាំដដែល បន្ទាប់មកក៍មានការថតរូបអនុស្សាវរីយ៍។