Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវរៀបចំបើកបវេសនកាល និង សិក្ខាសាលាផ្សព្វផ្សាយអំពីការបញ្រ្ជាបគ្រឿងញៀន ច្បាប់ចរាចរ និង
ការរាលដាលជំងឺអេដស៍ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី៨
ក្នុងឆ្នាំសិក្សា ២០១២-២០១៣



កាលពីព្រឹកថ្ងៃទីប្រាំបី ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី នៅសាលមហោស្របខេត្ត មានការរៀបចំកម្មវិធីចំនួនពីរលើកក្នុងថ្ងៃដដែល ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជំនាន់ទី៨ ក្នុងឆ្នាំសិក្សា២០១២-២០១៣។ កម្មវិធីទី១-ការរៀបចំបើកបវេសនកាលស្ថិតក្រោម អធិបតីភាព លោក អាន ហឿន នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ លោកនាយករង ប្រធាន អនុប្រធានការិយាល័យ បុគ្គលិក និងនិស្សិតចំនួនប្រមាណជា៤០០នាក់ ដើម្បីធ្វើការ ផ្សព្វផ្សាយអំពីគោលការណ៍និងសេវាកម្មមួយចំនួនរបស់សាកល វិទ្យាល័យបៀលប្រាយ ដល់ប្អូនៗនិស្សិត ឲ្យបានដឹងនិងបាន ជ្រាបអំពី៖

  • ទី១-ផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យបៀលប្រាយ និងរចនាសម្ព័នគ្រប់គ្រង
  • ទី២-គោលការណ៍បណ្ណាល័យ គោលការណ៍សម្ភាររូបវ័ន្ត និងគោលការណ៍បង់ប្រាក់
  • ទី៣-គោលការណ៍ដាក់ពិន្ទុ គោលការណ៍វត្តមាន គោលការណ៍អាហារូបករណ៍និស្សិតឆ្នើម
  • ទី៤-បទបញ្ជាផ្ទៃក្នុងរបស់និស្សិត (វិធានវិន័យលើការស្លៀកពាក់ និងម៉ោងសិក្សា...)
  • ទី៥-អត្ថប្រយោជន៍នៃការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ
  • ទី៦-កម្មវិធីសិក្សាថ្មីរបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ការតម្រង់ទិសមហាវិទ្យាល័យ

     បន្ទាប់ពីបានធ្វើបទបង្ហាញបើកបវេសនកាលដោយគណៈគ្រប់គ្រងសាខាចប់រួចមក ក៍បានឲ្យនិស្សិតសំរាក១៥នាទី ជាមួយអាហារសម្រន់ ដែលសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បានរៀបចំសម្រាប់ជូននិស្សិត។ កម្មវិធីទី២-ចាប់ពីម៉ោង០៩:៣០-១១:៣០នាទីព្រឹកថ្ងៃដដែល សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ បានអញ្ជើញ វាគ្មិនចំនួន៣រូប ក្នុងនោះអញ្ជើញមកពីស្នងការនគរបាលខេត្តតាកែវពីររូប គឺលោក វិរៈសេនីយ៍ទោ ចក់ សុន ប្រធានការិយា ល័យប្រឆាំងគ្រឿងញៀន និង លោក វិរៈសេនីយ៍ទោ ប៉ុក ពលរិទ្ធ ប្រធានការិយាល័យចរាចរផ្ឡូវគោក ចំណែកវាគ្មិន១រូប ទៀតបានអញ្ជើញមកពីមន្ទីរសុខាភិបាលខេត្តតាកែវ គឺលោកវេជ្ជបណ្ឌិត ទុំ គឹមលី ប្រធានការិយាល័យបច្ចេកទេសបង្ហាញ អំពីការរាលដាលជំងឺអេដស៍។

                លោក អាន ហឿន នាយកសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ក៍បានឡើងមានមតិបើកកម្មវិធី និងបាន ប្រាប់អំពីគោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពីការបញ្រ្ជាបគ្រឿង ញៀន ច្បាប់ចរាចរផ្លូវគោក និងការរាលដាល ជំងឺអេដស៍ ឲ្យនិស្សិតយកចិត្តទុកដាក់ស្តាប់ ព្រោះប្រធានបទនេះ គឺរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ និងធ្វើការ ទប់ស្តាត់ជៀសវាងកុំឲ្យកើតមាន ឡើងជាពិសេសទៅលើយុវវ័យ។

   ចុងបញ្ចប់កម្មវិធីសិក្សាសិក្ខាសាលាបានបញ្ចប់ទៅដោយបរិយាកាសរីករាយនិងស្និតស្នាល នៅពេលដែលវាគ្មិន ជំនាញតំណាងស្ថាប័នអង្គភាពស្នងការនគរបាល និង មន្ទីរសុខាភិបាលខេត្តតាកែវបានមានមតិថ្លែងអំណរគុណដល់គណៈ គ្រប់គ្រង សាកលវិទ្យាល័យ ព្រមទាំងនិស្សិតដែលបានចូលរួមយ៉ាងច្រើន និងបានកោតសរសើរដល់សាកលវិទ្យាល័យ បៀលប្រាយសាខាខេត្តតាកែវ ដែលបានបង្កើតកម្មវិធីនេះឡើង ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងកសាងធនធាន មនុស្សជូនដល់ប្រទេសជាតិ។