Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ពិធីប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ប័ណ្ណសរសើរ និងអាហារូបករណ៍ ជូននិសិ្សតឆ្នើមថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ជំនាន់ទី៤ ទី៥ និងទី៦



នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១២ ម៉ោង៨ព្រឹកនៅក្នុង បរិវេណសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយ មានជ័យបានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូល ដ្ឋាន  ដល់និស្សិតជំនាន់ទី៦ និងប័ណ្ណសរសើរជូននិសិ្សតឆ្មើម ចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ សម្រាប់ជំនាន់ទី៥ និង ជំនាន់ទី៦ ក្នុងនោះមាននិស្សិតទទួលបាន អាហារូបករណ៍ ជានិស្សិតឆ្មើមអនុវត្តន៍តាមគោលការណ៍មានចំនួនសរុប ០៧រូប ស្រី០៤នាក់ (ជំនាន់៥ មាន៦នាក់ និង ជំនាន់៦មាន តែ១នាក់ប៉ុណ្ណោះ) ដែលទទួលបានអាហារូបករណ៍ដោយ ការបញ្ចុះតម្លៃសិក្សាចំណាត់លេខមួយ៧០% លេខ២ ៦០% និងលេខ៣ ៥០% ទាំងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្ររងគ្រប់មហាវិទ្យាល័យដែលកំពុងបណ្តុះបណ្តាល ក្នុងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយ មានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អ៊ុង អឿន ទីប្រឹក្សាផ្ទាល់របស់ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអភិបាលនៃគណៈ អភិបាលខេត្ត បន្ទាយមានជ័យ និង មានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាល និសិ្សត និងស្ថាប័នរដ្ឋ ឯកជននានាជុំវិញខេត្ត ជាច្រើនទៀតដែលបានចូលរួមក្នុងពិធីនោះផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកម្មពិធី លោក ឃុត វីរៈ នាយកសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ បានឡើងធ្វើសេចក្តីរាយការណ៍សង្ខេបទៅកាន់គណៈអធិបតី ព្រមទាំងភ្ញៀវកិតិ្តយសស្តីពីសកម្មភាពបណ្តុះបណ្តាលក្នុងពិធី ប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ប័ណ្ណសរសើរ និង អាហារូបករណ៍ជូននិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ នៅជំនាន់ទី៤ ទី៥ និងទី៦ សរុបចំនួន ៦៦៨នាក់ (នារី ២៩៩នាក់) ដែលបានបញ្ចប់ការសិក្សាថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន ចប់ជាស្ថាពរនិងទទួលបានលទ្ធផលល្អក្នុងឆ្នាំសិក្សា២០១១-២០១២ លើសពីនេះលោកបានបញ្ជាក់អំពី ចក្ខុវិស័យ បេសកកម្ម និងកម្មវិធីសិក្សាដែលស្របទៅតាមគោលនយោបាយនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ របស់ ក្រសួងអប់រំ យុវជន និងកីឡា និងការធានាបាននូវលទ្ធភាព ទទួលបានសេវាអប់រំប្រកបដោយគុណភាព និងសមធម៌។ មួយវិញទៀតលោកបានរៀបរាប់ ពីទីតាំងរបស់សាកលវិទ្យាល័យដែលមានទូទាំងប្រទេស និង ផ្សព្វផ្សាយពីកម្មវិធីសិក្សាថា្នក់អន្តរជាតិ និងសាកលវិទ្យាល័យ ក្រៅប្រទេសដែលជាដៃគូផងដែរ។បន្ទាប់មកលោកនាយកបាន បញ្ជាក់ថាជាង៦ឆ្នាំនៃការចាប់ផ្តើមបណ្តុះបណ្តាល កម្រិតឧត្តម សិក្សានៅលើទឹកដីខេត្តបន្ទាយមានជ័យនេះ និស្សិត របស់សាខាសាកលវិទ្យាល័យបៀលប្រាយ បានបញ្ចប់ការសិក្សាគ្រប់ កម្រិតសរុបចំនួន៤៧០នាក់ (នារី១៤៦នាក់) និងនិស្សិតកំពុងសិក្សាសរុបមានចំនួន១,៥៧៣នាក់ (នារីមានចំនួន៦៥៦នាក់) និងនិស្សិតកំពុងសិក្សានៅមជ្ឈមណ្ឌល ភាសាបរទេសសរុប ចំនួន១៥០នាក់ (នារី៥៧នាក់)។ ជាទីបញ្ចប់លោកបាន ថ្លែងថា៖ ជំនួសឲ្យប្រធានក្រុមប្រឹក្សា ភិបាលគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់នៃ សាខាសាកល វិទ្យាល័យ បៀលប្រាយខេត្តបន្ទាយមានជ័យបានគោរពជូនពរដល់លោក អភិបាលរង ខេត្ត និងឋ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិតិ្តយសទាំងអស់ទទួលបាន នូវពុទ្ធពរ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត។

កម្មពិធីបន្ទាប់ លោក ចុង ផែត ជាអភិបាលរង ខេត្តបន្ទាយមានជ័យបានឡើងមានប្រសាសន៍អំពីសកម្មភាព  អភិវឌ្ឍន៍មួយចំនួននៅក្នុងខេត្តទាំងមូលជាពិសេសលោកបានផ្ដល់នូវដំបូន្មាន និងអត្ថប្រយោជន៍នៃការសិក្សា ព្រមទាំង អប់រំណែនាំ និង ផ្ដល់ជាគំនិតល្អៗជាច្រើនជូនដល់និសិ្សត។ លោក ចុង ផែត បានបន្តនិងក្រើនរំលឹកថាកម្ពុជាត្រូវការ ធនធាន មនុស្សបន្ថែមទៀតដើម្បីកសាង និង អភិវឌ្ឍន៍សង្គម ជាតិដូច្នេះ និសិ្សតត្រូវខិតខំប្រឹងប្រែងរៀនសូត្រដោយមាន ការតស៊ូនិងមាន ឆន្ទៈខ្ពស់ក្នុងការសិក្សា។ ក្រោយពីបាន ថ្លែងនូវ ចំណាប់អារម្មណ៍ ផ្សេងៗរបស់គណៈអធិបតីគណៈ ចាត់តាំង កម្មវិធីក៏បានប្រកាសនូវឈ្មោះនិស្សិត ដែលត្រូវ ឡើង ទទួលនូវ វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សា ជានិមិត្តរូប បន្ទាប់មក ក៍ចាប់ផ្តើម ប្រកាស នូវឈ្មោះនិស្សិតដែលទទួល បានជា និស្សិតឆ្នើម និង និស្សិតដែលទទួលបាន អាហារូបករណ៍ប្រចាំជំនាន់ទី៥ និង ទី៦ផងដែរ។ ក្រោយពីបានបញ្ចប់ការទទួលនូវវិញ្ញាបនបត្រផ្សេងៗ ក៏មានការថតរូប ទុកជាអនុស្សាវរីយ៍ក្នុងពិធីនោះ ជាមួយ និស្សិតឆ្មើម មាតាបិតានិស្សិត គណៈអធិបតី ភ្ញៀវកិត្តិយសផងដែរ។