អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ពិធីផ្តល់អាហារូបករណ៍ជូនដល់និស្សិតឆ្នើមប្រចាំមហាវិទ្យាល័យ ព្រមទាំង ចែកលិខិតសរសើរដល់និស្សិតពូកែប្រចាំឆ្នាំលេខ១  លេខ២  និង លេខ៣
និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដល់និស្សិតជំនាន់ទី៧
នៅសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ 



តាកែវ៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង៧និង៣០នាទី នៅខាងមុខបរិវេណសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានប្រារព្ធពិធីផ្តល់នូវអាហារូបករណ៍ដល់និស្សិតឆ្មើមប្រចាំមហាវិទ្យាល័យ ព្រម ទាំងចែកលិខិតសរសើរដល់និស្សិតពូកែប្រចាំឆ្នាំសម្រាប់លេខ១. ២ និងលេខ៣ និង ប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សា មូលដ្ឋានដល់និស្សិតដែលត្រូវឡើងទទួលមានចំនួនសរុប១៣២នាក់ ស្រី៧៦នាក់ ក្រោមអធិបតីភាព លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ និង លោក អ៊ីន វិរជ័យ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការរដ្ឋបាលនិងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពីគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងមាតាបិតា អាណាព្យាបាល និស្សិតចូលរួមចំនួន៥៣០នាក់។

នៅក្នុងនោះនិសិ្សតដែលទទួលបានលិខិតសរសើរមានចំនួន៩៧នាក់ និង និស្សិតទទួលបានអាហារូបករណ៍ចំនួន ៣នាក់ ប្រចាំមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចជំនាន់ទី៦ និង៧ ព្រមទាំងតំណាងនិស្សិត៨នាក់ ឡើងមកទទួលវិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសំរាប់ជំនាន់ទី៧ និងមានសិស្សនិស្សិតពូកែលេខ១,២,៣ មកពីមជ្ឈមណ្ឌលភាសាអង់គ្លេស (CFL) ចំនួន៣២នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក អាន ហឿន នាយកសាខាបានឡើងរាយការណ៍ជុំវិញសមទិ្ធផលដែលសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវសម្រេចបានកន្លងមកគិតចាប់តាំងពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០១២ នេះមានដូចជា៖

ទី១-    សាខាបានបណ្តុះបណ្តាលនិស្សិតមាន៥មហាវិទ្យាល័យរួមមាន៖ ១_-មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ២_-មហា វិទ្យាល័យវិទ្យាសាស្រ្តអប់រំនិងភាសា ៣_-មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ៤-មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង៥_-មហាវិទ្យាល័យសេដ្ឋកិច្ច។

ទី២- មាននិស្សិតចុះឈ្មោះចូលរៀនចាប់ពីជំនាន់ទី១រហូតដល់ជំនាន់ទី៨ពោលពីឆ្នាំសិក្សា២០០៥ ដល់ ២០១២ សរុប ៣,៩៥៧នាក់ ស្រី១,៤៧៨នាក់ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន៧៦៥នាក់ ។

ទី៣- មាននិស្សិតបញ្ចប់ការសិក្សាសរុប១,៣៥៤នាក់ ស្រី៤៦៥នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជំនាន់ទី១,២,៣,៤ ចំនួន១,១៥៨នាក់ ស្រី៤១៨នាក់ ទទួលបានការងារធ្វើ៨៥.៥០% ចំណែកថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១,២,៣,៤,៥,៦ ចំនួន១៩៦នាក់ ស្រី៥៥នាក់ ទទួលបានការងារ    ៨០  %។

ទី៤- សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មានកម្មវិធីថ្នាក់អនុបណិ្ឌត ជំនាន់ទី១ និងទី២ បានកំពុង បណ្តុះបណ្តាលចំនួន៨៥នាក់ ក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច។

ទី៥- សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មានបុគ្គលិកនិងសាស្រ្តាចារ្យសរុបចំនួន១២៦នាក់ រួមមានគណៈគ្រប់គ្រងនិងបុគ្គលិកចំនួន៣៤នាក់នាក់ និងសាស្រ្តាចារ្យចំនួន៩២នាក់។

ទី៦- សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវបានធ្វើMOU ជាមួយស្ថាប័នក្នុងខេត្តជាច្រើនក្នុង គោលបំណង ដើម្បី ជួយសែ្វងរកការងារធ្វើជូននិស្សិតឲ្យបានច្រើន។

ទី៧-សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវបានរៀបចំបង្កើតឲ្យមានសិក្ខាសាលានិងមានចេញវិញ្ញា បនបត្រ មិនគិតថ្លៃជូនដល់និស្សិតដើម្បីជាបទពិសោធន៍។

ទី៨-សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវបានបំពាក់នូវគ្រឿងបរិក្ខាសម្ភារបន្ថែមយ៉ាងសម្បូរបែបមាន ដូចជា៖ ទី១ - បំពាក់បន្ទប់ពិសោធន៍កុំព្យូទ័រថ្មីចំនួន៣៦គ្រឿងបន្ថែមពីលើ៥៤គ្រឿងទៀត ដែលបច្ចប្បន្នមានកុំព្យូទ័រសម្រាប់ និស្សិតអនុវត្តន៍សរុបមាន៩០គ្រឿង ទី២-បំពាក់ម៉ាស៊ីនត្រជាក់បានគ្រប់បន្ទប់សិក្សានិងការិយាល័យ ទី៣-ទិញ  LCD ចំនួន១០គ្រឿងបន្ថែមទៀតសរុប១៦គ្រឿង ទី៤-បន្ថែមសៀវភៅ តុអាន និងទួរទស្សន៍ LCនៅក្នុងបណ្ណាល័យ ទី៥-បំពាក់អ៊ីនធឺណែតដែលលឿងជាងមុននិង FIWI អាចប្រើប្រាស់អ៊ីនធឺណែតក្នុងបវេណក្នុងសាកលវិទ្យា-ល័យ និងទី៦-បន្ថែមបន្ទប់សិក្សាដើម្បីឆ្លើយតបទៅនិងកំណើននិស្សិតពីមួយឆ្នាំទៅមួយឆ្នាំ ។ល។

ទី៩-សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បានចូលរួមធ្វើសកម្មភាពនៅក្នុងសេវាសហគមន៍ ជាច្រើន ដូចជា៖ ដាំកូនឈើ ទិវាបរិស្ថាន សកម្មភាពកាកបាទក្រហម កម្មវិធីមនុស្សធម៌ផ្សេងៗ។

បន្តមកលោក មាស រ៉េនរិទ្ធិ សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រឡើងមកមានមតិសំណេះ សំណាល និងលើកយកអំពីតម្លៃនៃការអប់រំរបស់និស្សិតក្នុងការសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា ហើយកត្តាដែលនាំ ឲ្យសាកល វិទ្យាល័យបៀលប្រាយទទួលបានជោគជ័យនិងឈានមុខគេដែលមាន៖

១.ការធ្វើកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យជាមួយសាកលវិទ្យាល័យនៅក្នុងតំបន់មានដូចជាអាស៊ាន និង អាស៊ីប៉ាភិច ដូចមាននៅក្នុងខិតបណ្ណរបស់សាកលវិទ្យាល័យ។

២.កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលមានបញ្ចូលនូវកម្មវិធីដែលអាចឆ្លើយតប ទៅនឹងតម្រូវការសង្គម និងបំណឹងជីវិតសម្រាប់ជួយឲ្យប្អូនៗនិស្សិតងាយស្រួសក្នុការសែ្វងរកការងារ  ធ្វើ   និង សម្របខ្លួនទៅនឹងសង្គម។

៣.ជាសាកលវិទ្យាល័យមួយដែលមានសាខាច្រើនរហូតដល់៨ទីតាំងដែលឆ្លុះបង្ហាញអំពីសក្តានុពល និង ការឈាន មុខគេនៅក្នុងវិស័យអប់រំនៅកម្ពុជា។

៤. យើងមានការចុះអនុស្សារណៈយោគយល់គ្នាជាមួយ នឹង  សាកលវិទ្យាល័យនៅក្រៅប្រទេស  ដើម្បីឲ្យនិស្សិត ថ្ងៃក្រោយអាចទៅរៀនជាមួយគេ ផេ្ទរក្រេឌីតនិងធ្វើទស្សនៈកិច្ចគ្នាទៅវិញទៅមកជាមួយសាកលវិទ្យាល័យបៀលប្រាយ ឫ ក៍បញ្ជូនសាស្រ្តាចារ្យបង្ហាត់បង្រៀនទៅគេ ឫ និស្សិតទៅស្វែងយល់និងសិក្សាពីគ្នាទៅវិញទៅមក ដូចជាសាខាខេតតាកែវ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នឹងមាននិស្សិតជនជាតិកូរ៉េធ្វើទស្សនៈកិច្ចជាមួយនិស្សិតយើងនៅទីនេះ។

លោក មាស រ៉េនរិទ្ធិ សាកលវិទ្យាធិការរងបានបន្តដោយក្រើនរំលឹកថាកម្ពុជាត្រូវការធនធានមនុស្ស ដូច្នេះនិស្សិត ទាមទារបួនចំណុចសំខាន់ ទី១-ភាសា ទី២-បច្ចេកទេស ទី៣-ជំនាញ និងទី៤-ឥរិយាបទ ដើម្បីកសាងសង្គមជាតិយើង និស្សិតទាំងអស់ត្រូវរៀនហើយរៀនទៀត និងចូលរៀនត្រូវមានការតស៊ូ និង មានឆន្ទៈពិតប្រាកដទើបទទួលបានជោគជ័យ។ លោកសាកលវិទ្យាធិការរងក៍បានបិទកម្មវិធី និង មានតំណាងនិស្សិតឡើងមកមានចំណាប់អារម្មណ៍អំពីការសិក្សា នៅ សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ពិតជាល្អនិងជួយឲ្យពួកគាត់មានសមត្ថភាពនិងមានការងារធ្វើ។ បន្ទាប់មក និស្សិតឡើងមកទទួលលិខិតសរសើរ វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្នាន និងអាហារូបករណ៍នៅលើវេទិកា ព្រមទាំង បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រង និងមាតាបិតាសិ្ថតនៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលបំផុត។