Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ  រៀបចំសិក្ខាសាលាស្តីពី ក្របខណ្ឌគតិយុត្តនៃការផ្សព្វផ្សាយលក់មូលបត្រជាសាធារណៈនៅកម្ពុជា ដល់និស្សិតមហាវិទ្យាល័នីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម និងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ឆ្នាំទី៣ និង ទី៤



កាលពីព្រឹកថ្ងៃទីប្រាំបួន ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង៧:៣០នាទីដល់ម៉ោង១០:៣០នាទី នៅសាលមហោ ស្របខេត្តតាកែវមានការរៀបចំបើកសិក្ខាសាលាស្តីពី “ ក្របខណ្ឌគតិយុត្តនៃការផ្សព្វផ្សាយលក់មូលបត្រជាសាធារណៈនៅ កម្ពុជា ” ដែលមានវាគ្មិនអញ្ជើញចូលរួមជាកិត្តិយសធ្វើបទបង្ហាញ លោក សៀង ធីរិទ្ធ ប្រធាននាយកដ្ឋានកិច្ចការ គតិយុត្តនៃគណៈកម្មការមូលបត្រកម្ពុជា។ ចំណែកឯភាគីខាងសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ មានលោក និល វាសនា នាយករង លោក ញ៉ែម សាមុត  នាយករង  និងប្រធានការិយាល័យកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ អនុប្រធានការិយា ល័យសេវានិស្សិត និង បុគ្គលិក ព្រមទាំងនិស្សិតចំនួន៣៥០នាក់។

លោក និល វាសនា នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិត និង ចុះឈ្មោះសិក្សាបានឡើងថ្លែងបើកកម្មវិធីដោយបានគោរពដល់អង្គសិក្ខាសាលាទាំងមូលនិងលើកយកអំពីទស្សនៈ វិស័យ និងបេសកម្មរបស់សាកលវិទ្យាល័យក្នុងការលើកកម្ពស់គុណភាពអប់រំនិងបង្កើនការងារធ្វើជូនដល់និស្សិតដូចជា៖ ការរៀបចំ សិក្ខាសាលាជាច្រើនទាំងអស់នេះ គឺឆ្លើយតបទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់ទៅនឹងការ អនុវត្ត   យើងនៅមានការអញ្ជើញ វាគ្មិនទាក់ទងទៅនឹងជំនាញ ដើម្បីធ្វើបទបង្ហាញអំពីការវិវត្តន៍ខាងក្រៅ ដូចជាសិក្ខាសាលាថ្ងៃនេះជាការផ្តល់ នូវបទពិសោធន៍ មួយសំខាន់ សម្រាប់និសិ្សតទាក់ទងទៅ នឹងទីផ្សារមូលបត្រនៅក្នុងប្រទេសកម្ពុជា ព្រោះបច្ចុប្បន្នគេសង្កេតឃើញថា ទីផ្សារមូលបត្របានចាប់ ដំណើរការចេញពីរដ្ឋាករទឹកកម្ពុជា ហើយអនាគតនឹងមានស្ថាប័នរដ្ឋចំនួនបីទៀតអាចចុះឈ្មោះ និង មានសិទ្ធិបោះផ្សាយលក់មូលបត្រដូចជា៖ រដ្ឋាករទឹកស្វ័យ័តដែរ ជាពិសេសនៅក្នុងឆ្នាំ ២០១៥ ខាង មុខនៅពេលធ្វើ សមាហរណកម្មអាស៊ានតែមួយនោះ ទីផ្សារមូលបត្រកម្ពុជានឹងមានកំណើន ស្ថាប័ន រដ្ឋនិងឯកជនកើនឡើនច្រើន ដូចេ្នះសិក្ខាសាលាថ្ងៃនេះជាទុនមួយសំខាន់ណាស់សម្រាប់អ្នកសិក្សា ទាំងឡាយគួរតែយកចិត្តទុកដាក់ព្រោះបន្ទាប់ពីចប់ សិក្ខាសាលា នេះទៅ សាកលវិទ្យាល័យនឹង ចេញ វិញ្ញាបនបត្របញ្ជាក់ជូនដល់និស្សិតដែលបានចូលរួមថ្ងៃនេះ។

បន្ទាប់មកលោក សៀង ធីរិទ្ធ ដែលជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលាបានឡើងមកបង្ហាញ អំពីប្រធានបទ “ ក្របខណ្ឌគតិយុត្តនៃការផ្សព្វផ្សាយលក់មូលបត្រជាសាធារណៈនៅកម្ពុជា ” ដោយទាក់ទងទៅនឹងខ្លឹមសារមាតិការ៤ចំណុច សំខាន់ដូចខាងក្រោម៖

  • ទី១-សាវតានៃវិស័យមូលបត្រនៅកម្ពុជា
  • ទី២-និយ័តករមូលបត្រ ៖ គណៈកម្មការមូលបត្រកម្ពុជា
  • ទី៣-តួអង្គក្នុងវិស័យមូលបត្រ
  • ទី៤-ដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ

ឆ្លៀតក្នុងឱកាលនោះ គេសង្កេតឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង ការលើកជាសំណួរជាច្រើនពីសំណាក់ និស្សិតជុំវិញប្រធានបទខាងលើ ចំណែកវាគ្មិនក៍មានការឆ្លើយតបទៅវិញភ្លាមៗ ដែលស្ថិតនៅក្នុងបរិយាកាសស្និតស្នាល និងរីករាយបំផុត។ ចុងបញ្ចប់នៃកម្មវិធី លោក និល វាសនា ក៍បានថ្លែងអំណរគុណដល់វាគ្មិនដែលបាន ចំណាយពេលវេលា ដ៍មានតម្លៃក្នុងការចែករំលែក នូវចំណេះដឹងនិងបទពិសោធន៍ដល់និស្សិត ព្រមទាំងបានសន្យាថានឹងបើកសិក្ខាសាលាមួយ ទៀតនៅចុងខែធ្នូនេះ និងបានបិទកម្មវិធីទៅតាមពេលវេលាដែលបានកំណត់។