Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

កម្មវិធីស្តីអំពីការប្រឹក្សាការសិក្សា និង ការងារដល់សិស្សា-នុសិស្ស ថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង



កាលពីថៃ្ងទី២៣ខែវិច្ឆិកាឆ្នាំ២០១២ ក្រោមកិច្ចសហការរវាងវិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង អង្គការថែរក្សា ដើម្បីកម្ពុជា សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀតបានចូលរួមរៀបចំ កម្មវិធីស្តីអំពីការប្រឹក្សា ការសិក្សា និងការងារ ដល់ប្អូនៗសិស្សា-នុសិស្ស ថ្នាក់ទី១២ទាំងអស់ប្រមាណជិត៣០០នាក់ នៅ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។ លោក ស្រ៊ិន ស៊ីវហ៊ង នាយករងសាខាទទួលបន្ទុកសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាបដែលជាប្រធានដឹក នាំក្រុមការងារចូលរួមកម្មវិធីការប្រឹក្សាការសិក្សានិង ការងារបានមានប្រសាសន៍ថា៖ គោលបំណងនៃការចូលរួមរៀបចំកម្មវិធីនេះ ដើម្បីប្រឹក្សាឲ្យប្អូនៗសិស្សានុសិស្សយល់ដឹងពីសារសំខាន់នៃការសិក្សា បន្តថ្នាក់ ឧត្តម សិក្សានិងឱកាសទទួលបានការងារធ្វើ ព្រមទាំងជំរុញលើកទឹកចិត្តឲ្យប្អូនៗខិតខំសិក្សា។