Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ស្ថានទូតអាមេរិកបើកសិក្ខាសាលាផ្សព្វផ្សាយអំពីកម្មវិធីប្រឡងអាហារូបករណ៍ ទៅសិក្សានៅសហរដ្ឋអាមេរិក និង ឧបត្ថម្ភសៀវភៅចំនួន៥១ក្បាល និង ស៊ីឌីចំនួន ០៥បន្ទះ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ



នៅថ្ងៃសៅរ៍ទី២៧ ខែតុលា ឆ្នាំ ២០១២ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ក្រោមការរៀបចំ ទំនាក់ទំនងរបស់មជ្ឈមណ្ឌលភាសាបរទេស របស់សាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ បាន បើកសិក្ខាសាលា ផ្សព្វផ្សាយកម្មវិធីសិក្សាអាហារូបករណ៍ និង នីតិវិធីនៃការប្រឡង យកអាហារូបករណ៍ ទៅសិក្សានៅសហរដ្ឋអាមេរិកសម្រាប់ ឆ្នាំសិក្សា ២០១៣ ដោយមានការចូលរួមពីនិស្សិតចំនួន ១០០ នាក់ ។ គណៈអធិបតី ក្នុងសិក្ខាសាលានេះ គឺមានលោក អាន ហឿន នាយកសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតកែវ លោកនាយករងសាខាទទួលបន្ទុករដ្ឋបាល ហិរញ្ញវត្ថុ ផែនការនិង CFL ព្រមទាំងគណៈគ្រប់គ្រង និង បុគ្គលិក មួយចំនួន ទៀតក៏បានចូលរួមផងដែរ។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីជំរុញ និង លើកទឹកចិត្តនិស្សិតនៃសាខា សាកលវិទ្យា-ល័យបៀលប្រាយខេត្តតាកែវ ជាពិសេសនិស្សិតដែលសិក្សាជំនាញភាសាអង់គ្លេសនិងសិស្ស CFL ដើម្បីត្រៀម ខ្លួនសិក្សានិងពង្រឹងចំណេះដឹងឲ្យបានពិតប្រាកដនាពេលអនាគត ។ លោក អ៊ុយ អក្ខរា ជាអ្នកសម្របសម្រួល និស្សិត អារូបករណ៍មកពីស្ថានទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា៖ នេះជាលើកទី៣ហើយ ដែលតំណាងមកពីស្ថានទូត សហរដ្ឋអាមេរិកបានចុះមកផ្សព្វផ្សាយជារៀងរាល់ឆ្នាំនៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដើម្បីជំរុញឲ្យនិស្សិត ខ្មែរយើងមានឱកាសទៅសិក្សានៅសហរដ្ឋអាមរិក ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិ។  លោកក៏បានបង្ហាញ អំពីកម្មវិធីអាហារូបករណ៍ Fulbright សម្រាប់និស្សិត និង អ្នកជំនាញអាជីពក្នុងវ័យក្មេងៗ ដែលនិងត្រឡប់មកកាន់ មុខតំណែងជាថ្នាក់ដឹកនាំតាមស្ថាប័ននានា និង បម្រើការតាមបណ្តាសាកលវិទ្យាល័យជាច្រើន ក្នុងរដ្ឋាភិបាល។

លោកក៏បានបង្ហាញផងដែរអំពីនីតិវិធីនិង លក្ខខណ្ឌនៃ ការប្រឡងជ្រើស រើសអាហារូបករណ៍ គឺនិស្សិតត្រូវមាន ស្នាដៃ មានការចូលរួមក្នុងសង្គម និងជានិស្សិតពូកែក្នុងថ្នាក់ និង ពូកែ ផ្នែកអក្សរសាស្ត្រអង់គ្លេសនិងឆ្លងកាត់ការប្រឡង TOEFL Test ទទួលបានពិន្ទុចាប់ពី៥០០ ឡើងទៅ។ នៅក្នុងឱកាសនេះផងដែរ លោក អ៊ុយ អក្ខរា បានឧបត្ថម្ភសៀវភៅសិក្សាភាសាអង់គ្លេស ចំនួន៥១ក្បាល ដែលក្នុងនោះមានសៀវភៅ Preparation Course for the TOEFL Test ចំនួន០៥ក្បាល និង CD ចំនួន ០៥បន្ទះផងដែរ។ ជាទីបញ្ចប់ លោក អាន ហឿន នាយក សាខាបានមានមតិផ្តាំផ្ញើឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្រ ជាពិសេសភាសាអង់គ្លេស ព្រោះនាពេលអនាគតកម្ពុជា ត្រូវចូលសមាហរណកម្ម ក្នុងសហគមន៍អាស៊ាននៅឆ្នាំ២០១៥ នៅពេលនោះនិស្សិតនឹងជួបនូវការប្រកួតប្រជែងខ្លាំង ក្នុងទីផ្សារពលកម្មការងារ។