Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

ការចូលរួមធ្វើអនាម័យបរិស្ថានជាតិ របស់និស្សិតសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ជាមួយអាជ្ញាធរក្រុងដូនកែវ



- យោងតាមអនុក្រឹត្យលេខ ១៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៩៦ របស់រាជ    រដ្ឋាភិបាល ស្តីពីការរៀបចំចាត់តាំង ទិវាបរិស្ថានជាតិ។
- យោងតាមលិខិតលេខៈ ០០២ ស.ណ.ន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្តីពីការធ្វើ   អនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ អភិបាលខេត្ត ឯកឧត្តម ស្រី បេន។

កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨និង០០នាទី នៅបរិវេណរង្វង់មូលនៃ វិមានឯករាជ្យ ស្ថិតក្នុងទីរួមខេត្តតាកែវ បានប្រារព្ធធ្វើពិធីអនាម័យបរិស្ថានជាតិដើម្បីសំអាតទីក្រុង ក្រោមអធិបតីភាព លោក អូច ភា អភិបាលក្រុងដូនកែវ ខេត្តតាកែវ និងមន្រី្តអជ្ញាធរក្រុងដូនកែវ ហើយក្នុងនោះគណគ្រប់គ្រងសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ បានដឹកនាំដោយ លោក អាន ហឿន នាយកសាខា និង លោក និល វាសនា នាយករងសាខា រួមទាំងនិស្សិតចូលរួម ចំនួន១៨០នាក់។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក អូច ភា អភិបាលក្រុងដូនកែវ បានមានមតិសំណេះសំណាល និង លើកយកអំពី គោលបំណងនៃការប្រារព្ធពិធីនេះឡើង   គឺចង់ឲ្យយើងទាំងអស់គ្នាចូលរួមថែរក្សានិង ការពារបរិស្ថាន អនាម័យនៅគ្រប់ ទីកន្លែងទីសាធារណៈ       ដើម្បីលើកកម្ពស់សុខមាសភាពជា ពិសេស ជាការពញ្ញាក់អារម្មណ៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យ ចូលរួមសំអាតអនាម័យនៅតាមលំនៅដ្ឋាន និង ធ្វើការប្រឡងប្រណាំងទីក្រុងស្អាតនិងរមណីដ្ឋានស្អាតទៅតាមពាក្សស្លោក។ បន្ទាប់មកលោកអភិបាលក្រុងដូនកែវ បានចែកកំលាំងនិស្សិតនិងអាជ្ញាធរមូលដ្ឋានជាពីរក្រុម ដែលក្រុមទី១-ចូលរួមធ្វើ សកម្មភាព ដើររើសសំរាមនៅក្នុងបរិវេណវិមានឯករាជ្យ និងសួនច្បារស្ថិតនៅទីរួមខេត្ត ចំណែកក្រុមទី២-ធ្វើអនាម័យ បរិស្ថាននៅបរិវេណជុំវិញផ្សារខេត្តតាកែវ ។

ជាចុងបព្ចាប់ លោកអភិបាលក្រុងដូនកែវ បានថែ្លងអំណរគុណ​និងជូនពរដល់​គណៈគ្រប់ គ្រងនិងនិស្សិត​ដែលមាន​​វត្តមាននៅពេលនោះ រួចលោកក៍បានចូលរួមធ្វើអនាម័យបរិស្ថាន​ជាតិ​សំអាតនៅតាមទីប្រជុំជនសំខាន់ៗខាងលើ ស្ថិតនៅ ក្នុងបរិយាកាសរីករាយនិងស្និតស្នាលបំផុត។