អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប បានរៀបចំ កម្មវិធីជំនួប ជាមួយអ្នកសរសេរគេហទំព័រនិងអ្នកបច្ចេកវិទ្យាអាស៊ី



នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀម រាប កាលពីថ្ងៃទី០១-០៥ខែ វិច្ឆិកា ឆ្នាំ ២០១២ ក្រោមកិច្ចសហការរវាង សាកលវិទ្យាល័យ បៀលប្រាយ និង BlogeFest.Asia បានរៀបចំ កម្មវិធីជំនួប អ្នកសរសេរគេហទំព័រ និងអ្នកបច្ចេក វិទ្យាអាស៊ី(A Meeting Asean Bloggers and Technologists) ។ ដោយមានការអញ្ជើញចូលរួមបើក កម្មវិធីក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯក ឧត្តមបណ្ឌិត អ៊ីន វីរជាតិ ប្រធានក្រុម ប្រឹក្សាភិបាល សាកលវិទ្យាល័យបៀលប្រាយ និង មានការ អញ្ជើញចូលរួមបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារិទ្ធ ទេសរដ្ឋមន្រី្តនិងជារដ្ឋមន្រី្ត ក្រសួងព័ត៌មាន ដែលមានអ្នកឯកទេសចូលរួមប្រមាណពីររយនាក់ មកពី ១០ប្រទេសក្នុងតំបន់អាស៊ីរួមមាន៖ ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ ប្រទេសសង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសប្រ៊ុយណេ ប្រទេសភូមា ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និង ប្រទេសឡាវ ។ កម្មវិធីជំនួបអ្នក សរសេរគេហទំព័រ និងអ្នកបច្ចេកវិទ្យាអាស៊ីត្រូវបានរៀបចំឡើង មានរយៈពេល ៥ថ្ងៃចាប់ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាប ក្នុងគោលបំណងចែករំលែកបទ ពិសោធន៍និងចំណេះដឹង ទាក់ទងការងារសរសរគេហទំព័រ។