អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែងបានដឹកនាំនិស្សិត ចូលរួម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ



កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ វេលា ម៉ោងពីរ និង សាមសិបនាទី នៅទីតាំងវត្ត ព្រះអង្គធំ គណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង និស្សិតនៃសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង មូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និង ឯកភាពជាតិខ្មែរ ដែលរៀបចំប្រារព្ធកម្មវិធី នៅទីតាំងវត្តព្រះអង្គធំ ខេត្តស្ទឹងត្រែង ក្រោមការ ដឹកនាំដោយ លោក ជិន ជឿន នាយកសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង ដែលមាន មាសភាពចូលរួមរំលែកទុក្ខប្រហែលជាងមួយរយនាក់។

 

ជាកិច្ចចាប់ផ្តើម លោកតាអាចារ្យបានដឹកនាំនមស្ការព្រះរតនត្រៃ អារាធនាសមាទានសីល និមន្ត ព្រះសង្ឃចម្រើនព្រះបរិត្ត និងបង្សុកូល ដើម្បីឧទ្ទិសព្រះរាជកុសលផលបុណ្យថ្វាយសម្តេចព្រះវររាជបិតា តាម បែបព្រះពុទ្ធសាសនា។

នៅក្នុងពេលប្រារព្ធកម្មវិធីបុណ្យគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តស្ទឹងត្រែង មានក្តីរន្ធត់ សោកសង្រេងជាពន់ពេក និងសែនក្រៀម ក្រំជាទីបំផុត ចំពោះការយាងចូលព្រះទីវង្គតនៃព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ អតីតព្រះមហាក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរជាទីសក្ការដ៏ខ្ពង់ខ្ពស់។

ជាកិច្ចបង្ហើយបុណ្យគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង និស្សិត បានប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួនប្រាំពីរព្រះអង្គ និងជូនទេយ្យទានចំពោះ តាជី យាយជី ចំនួនម្ភៃប្រាំនាក់។