Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូរពណ៌សរ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រី


នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានធ្វើសិក្ខាសាលាស្តីពី យុទ្ធនាការ ១៦ថ្ងៃ បំពាក់បូរពណ៌សរ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រី ក្រោមប្រធានបទ “ គ្មានអំពើហិង្សា គឺជាការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នក” ។

​នៅក្នុងពិធីសិក្ខាសាលានេះផងដែរក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ូ រតនៈ ប្រធានសមាគម PHD និងជាតំណាងអគ្គលេខាធិការ ខាងបណ្តាញបុរសប្រចាំ UN នៃព្រះរាជាណាចក្រកម្ពុជា, លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ, លោក អ៊ីន វីរជិត វិជ្ជបណ្ឌិតប្រចាំសាកលវិទ្យាល័យបៀលប្រាយ និង លោកស្រី ដែលតំណាងមកពីស្ថាប័ន ផ្សេងៗ និងប្អូនៗនិស្សិតទាំងអស់ ដែលមានវត្តមាននៅទីនេះដែរ។

ជាកិច្ចចាប់ផ្តើមបើកកម្មវិធីដំបូងលោកបណ្ឌិត ឌី ដាវុឌ្ឍ បានថ្លែងទៅកាន់ប្អូនៗនិស្សិតទាំងអស់ឲ្យ យល់ដឹងអំពី អំពើហិង្សាទៅលើស្រីនិងកុមារ ថាតើវាមានបញ្ហាអ្វីខ្លះដល់ប្រទេសជាតិរបស់យើង។

បន្ទាប់មកលោក អ៊ូ រតនៈ ក៏បានថ្លែងបន្តថាកាធ្វើយុទ្ធនាការបំពាក់បូរពណ៌សរ នេះផងដែរគឺគេធ្វើឡើង ជា រៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ក្នុងគោលបំណងដើម្បីឲ្យ ប្រជាជនទាំងអស់មាន ការយល់ដឹង អំពីអំពើហឹង្សា ជាពិសេសអំពើហិង្សាទៅលើស្ត្រី និងកុមារ។

ចំណែកលោកជំទាវ គឹម សេដ្ឋានី ក៏បានបញ្ចេញយោបល់ថាអំពើហឹង្សាពិតជាជះឥទ្ធិពលដល់ សង្គមជាតិ ទាំងមូល ពិតមែន ហើយលោកជំទាវបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័ន ផ្សេងបាននឹង កំពុងយកចិត្ត ទុកដាក់ យ៉ាងខ្លាំងក្នុងអំពើហិង្សានេះផងដែរ។

សាកលវិទ្យាល័យបៀលប្រាយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ PHD រយៈពេលបីឆ្នាំកន្លងមកហើយ ហើយបាន សហការបន្តរយៈពេលបីឆ្នាំបន្ថែមទៀត ដែលបានបណ្តុះបណ្តាលសមាជិកមិត្តអប់រំមិត្តបានចំនួន ៨០នាក់ ដើម្បីឲ្យធ្វើការ អប់រំបន្តអំពី អំពើ ហិង្សាទាក់ទងនិង Gender និងជម្ញឺអេដស៍។

ចុងក្រោយបិទកម្មវិធីនៃសិក្ខាសាលានេះក៏មានជាការឆ្លើយសំណួរដើម្បីយករង្វាន់ ព្រមទាំងបានថតរូបជុំគ្នានៃសមាជិក ទាំងអស់ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។