Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ដឹកនាំនិស្សិត ចូលរួម ក្នុងពិធីអបអរទិវា ពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ០៨ ឧសភាឆ្នាំ២០១២ នៅ សាខាកាកបាតក្រហមខេត្តតាកែវ



នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១២ សាខាសាកល វិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ដឹកនាំ ដោយលោក អាន ហឿន និង លោកនាយករង ទទួលបន្ទុករដ្ឋបាលនិងហិរញ្ញ វត្ថុ ព្រមទាំងបុគ្គលិក បានដឹកនាំនិស្សិតប្រមាណ១៣០នាក់ ដើម្បី ចូលរួមក្នុងពិធីអបអរទិវាពិភពលោកកាកបាទក្រហមនិង អឌ្ឍច័ន្ទ ក្រហម ០៨ ឧសភា ឆ្នាំ២០១២ ដែលប្រារព្ធធ្វើនៅទីរួមខេត្តតាកែវ និង ក្រោមអធិបតី ភាពដ៌ ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការគណៈ រដ្ឋមន្រ្តី ។

ក្នុងបុព្វហេតុមនុស្សធម៌ សាខាសាកល វិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ជារៀងរាល់ឆ្នាំ បានចូលរួម ឧបត្ថម្ភជាទឹកប្រាក់ប្រចាំឆ្នាំរបស់សាខាផង និង ការឧបត្ថម្ភតាមរយៈបុគ្គលិករបស់សាខាសាកល វិទ្យាល័យបៀលប្រាយ ខេត្តតាកែវដែលជាសមាជិករបស់សាខាកាកបាតក្រហមខេត្តតាកែវផងដែរ ។

ឯកឧត្តម ឈិត សុខុន ប្រធានសាខាកាកបាតក្រហមខេត្តបានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំ២០១២ ទិវាពិភព លោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហមបានជ្រើសរើសប្រធានបទ យុវជនជាកំលាំង នាំគ្នាធ្វើសកម្មភាព ដែលបញ្ហានេះ កម្លាំងយុវជនសាខាកាកបាទក្រហម ខេត្តតាកែវដែលមាន ចំនួន២៦៦១នាក់ បាននិងកំលាំងក្លាយ ជាកម្លាំង មនុស្សធម៌ វ័យក្មេង។

ក្រៅពីការងារជួយសង្គ្រោះបន្ទាន់សាខា កាកបាទ ក្រហម ខេត្តតាកែវបានសង់អណ្តូងបាន ៨១ នៅ តាម សហគមន៍ក្នុងស្រុកចំនួន៨និងក្រុង១ ។ សាខាកាកបាទក្រហម កម្ពុជា ខេត្តតាកែវមានដៃគូរ សហប្រតិបត្តិការជាមួយ កាកបាទ ក្រហមស្វីស បានថ្មី កសាងអនុវត្ត សកម្មភាពលើគម្រោង២គឺ គម្រោង លើកកំព ស់សុខភាពបរិស្ថាន នៅកម្ពុជា អនុវត្តក្នុង ស្រុកបាទី និង គម្រោងមូលនិធិសមធម៌ ដែលមានការិយាល័យ នៅបន្ទីពេទ្យបង្អែកខេត្តសំរាប់ ជួយចេញថ្លៃសេវាព្យាបាលសោ ហ៊ុយ ធ្វើដំណើរ និងថ្លៃអាហារដល់អ្នក ជំងឺក្រីក្រដែលបាន ចូលមកសំរាកព្យាបាលជំងឺដែលក្នុង នោះឆ្នាំ២០១២បានជួយអ្នកជំងឺបាន ២៣៥៦នាក់។