អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ
ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ



កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោងប្រាំបី នៅខាងមុខបរិវេណ សាកល វិទ្យាល័យ បៀលប្រាយសាខាខេត្តតាកែវ មានការ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានយាងចូលសោយ ទីវង្គត ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១:២០នាទី ត្រូវថ្ងៃទី១៥រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦។ នៅក្នុងពិធីនោះក៍មានការអុជធូប និង គោរព វិញ្ញាក្ខន្ធដោយធ្វើការស្មឹងស្មាធិរយៈ១នាទី និងមានការសូត្រធម៌បង្សុកូលពីព្រះសង្ឃចំនួន៩០អង្គ ដើម្បីឧទិ្ទស កុសលដល់ សម្តេចឪ សម្តេចតា និងសម្តេចតាទួត ដែលបានយាងសោយទីវង្គត។

ក្នុងឱកាសនោះ គណៈអធិបតីភាពដែលបានចូលរួមជាកិត្តិយសមាន ឯកឧត្តម អ៊ិត សុខ អភិបាលរង ខេត្តតាកែវ និង លោក អ៊ូច ភា អភិបាលក្រុងដូនកែវ ព្រមទាំងលោកនិងលោកស្រី ជាប្រធានក្រុមប្រឹក្សា ក្រុងដូនកែវផងដែរ។ ចំណែកខាង សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ មាន លោក អាន ហឿន នាយកសាខា នាយករងសាខាទាំងពីរ ប្រធាន-អនុប្រធានការិយាល័យ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ចំនួន អ្នកចូលរួមសរុប ៩១៨នាក់។

បន្ទាប់មក លោក អាន ហឿន នាយកសាខា បានអានសារំលែកទុកនៅក្នុងអង្គពិធីទាំងមូល អំពី ជីវប្រវត្តិ ក្នុងការទាមទារឯករាជ្យភាព និងវីរភាពដែលមានស្នាព្រហត្ថដ៍ឧត្តុងឧត្តមចំពោះជាតិមាតុភូមិ ដែលបាន ដឹកនាំ ពុះពារជំនះគ្រប់ឧបសគ្គក្នុងការធ្វើព្រះរាជបូនីយកិច្ចទាមទារឯករាជ្យជាតិដល់ប្រទេសកម្ពុជាពីអាណានិគម បារាំង ព្រមទាំងបានដឹកនាំប្រទេសជាតិអោយមានការរីកចំរើនលើគ្រប់វិស័យនៅក្នុងសម័យសង្គមរាស្រ្តនិយម។

ចុងក្រោយតាងនាមអោយគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាខាសាកល- វិទ្យាល័យបៀលប្រាយខេត្តតាកែវ មានក្តីរន្ធត់ ក្តុកក្តួល រំជួលចិត្ត និងសែនក្រៀមក្រំជាទីបំផុតចំពោះការយាង ចូលព្រះទីវង្គតនៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីសក្ការៈដ៍ខ្ពង់ខ្ពស់។