Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយ ពិធីប្រគល់ប័ណ្ណសរសើរ និងអាហារូបករណ៍ ដល់និស្សិតឆ្នើម ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ


នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ចាប់ពីម៉ោង ២:០០ នាទីរសៀល សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងអាហារូបករណ៍ដល់និស្សិតឆ្នើម ក្រោមអធិបតីភាព  លោកបណ្ឌិត  ឌី  ដាវុឌ្ឍ សាកល វិទ្យាធិការរង ទទួលបន្ទុកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ ជាតំណាងឲ្យលោក សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ។

ជាកិច្ចចាប់ផ្តើមបើកកម្មវិធី លោក អឿន សុខា ប្រធានផ្នែកិច្ចការនិស្សិត បានសំដែងនូវអំណរគុណ និងអរគុណ ចំពោះវត្តមានគណៈអធិបតី ព្រឺទ្ធបុរសគ្រប់មហាវិទ្យាល័យ សិស្សនិស្សិត និងមាតាបិតា និងអាណាព្យាបាលនិស្សិត ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីប្រគល់ប័ណ្ណសរសើរលើកទឹកចិត្ត និងអាហារូបករណ៍ដល់និស្សិតឆ្នើមដែល ទទួលបានចំណាត់ថ្នាក់សរុបមានចំនួន ១១៥ នាក់ ដែលសិក្សាក្នុងមហាវិទ្យា ល័យទាំងប្រាំពីរនៅ សាកលវិទ្យាល័យ បៀលប្រាយមានដូចខាងក្រោមៈ

  1. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
  2. មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
  3. មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
  4. មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងភាសា
  5. មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម
  6. មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
  7. មហាវិទ្យាល័យសេដ្ឋកិច្ច


ចំនួននិស្សិតឆ្នើមដែលទទួលបានអាហារូបករណ៍ និងប័ណ្ណសរសើរ មានដូចខាងក្រោម៖

  1. និស្សិតទទួលបានអាហារូបករណ៍ ៧០ % មានចំនួន ០៦ នាក់ ។
  2. និស្សិតទទួលបានអាហារូបករណ៍ ៦០ % មានចំនួន ០១ នាក់ ។
  3. និស្សិតទទួលបានប័ណ្ណសរសើរ មានចំនួន ១០៨ នាក់ ។

បន្ទាប់ពី លោក ប្រធានផ្នែកកិច្ចការនិស្សិត មានមតិចំណាប់អារម្មណ៍ចប់  លោកបណ្ឌិត  ឌីដាវុឌ្ឍ  បាន មាន ចំណាប់អារម្មណ៍ទៅកាន់និស្សិតជ័យលាភីទាំងអស់ដែលមានខ្លឹមសារថាៈ គោលបំណងចម្បងនៃការរៀបចំពិធី នេះឡើង គឺដើម្បីលើកទឹកចិត្តដល់និស្សិតឆ្នើម ដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយក៏ជាគតិបណ្ឌិតមួយ សម្រាប់ដាស់ ស្មារតីដល់និស្សិតទាំងអស់ឲ្យបន្តខិតខំសិក្សាបន្ថែម ហើយនេះក៏ជាផ្នែកមួយដើម្បីពង្រឹងនូវគុណភាពអប់រំរបស់ សាកល វិទ្យាល័យផងដែរ ។ លោកសាកលវិទ្យាធិការរង បានបញ្ជាក់បន្ថែមទៀតថា ការសិក្សាទទួលបានជោគជ័យ គឺ អាស្រ័យទៅលើការតាំងចិត្ត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែម និងឈ្វេងយល់ចំណេះដឹងជាច្រើន ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារអាស៊ាននៅក្នុងឆ្នាំ២០១៥ នាពេលខាងមុខ ។

ជាចុងបញ្ចប់  លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ សូម សំដែងនូវការអគុណដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិក ដែលបានរៀបចំកម្មវិធីនេះឡើង ហើយលោក សង្ឃឹមយ៉ាងមុតមាំថានិស្សិតដ៏ទៃផ្សេងៗទៀត និងខិតខំប្រឹងប្រែងឲ្យដូចនិស្សិតដែលមាន វត្តមាននៅទីនេះដែរ។ លោក បណ្ឌិត ក៏បានផ្តែផ្តាំ ចំពោះនិស្សិតដែលបានជាប់ជ័យលាភីក៏ត្រូវបន្តការខំប្រឹងប្រែង រក្សានូវស្នាដៃនៃការសិក្សា និង ជួយចែករំលែក នូវបទពិសោធឲ្យគ្នាទៅវិញទៅមកក្នុងគោលបំណងទទួលបានជោគជ័យទាំងអស់គ្នាក្នុងការ សិក្សា ។ 

បន្ទាប់ពីចំណាប់អារម្មណ៍ របស់  លោកបណ្ឌិត  ឌី  ដាវុឌ្ឍ  សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សា កម្រិត បរិញ្ញាបត្រចប់

និស្សិតឈ្មោះ គង់ ចតុមុខ តំណាងនិស្សិតឆ្នើម ក្នុងមហាវិទ្យាល័យទាំងប្រាំពីរបានឡើងបញ្ចេញនូវចំណាប់អារម្មណ៍ បង្ហាញនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈ គ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ ព្រមទាំង បានចែករំលែកនូវបទពិសោធជាច្រើនដល់និស្សិតដែលនាំឲ្យការ សិក្សា ទទួលបានជោគជ័យ ។

បន្ទាប់ពីចំណាប់អារម្មណ៍ តំណាងនិស្សិតឆ្នើមចប់ កម្មវិធីបន្ទាប់ គឺប្រកាសឈ្មោះនិស្សិតឡើងទទួលអាហា រូបករណ៍ និងប័ណ្ណសរសើរពី លោកបណ្ឌិត សាកលវិទ្យាធិការរង និងថតរូបអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រង និងមាតាបិតា អ្នកអាណាព្យាបាលនិស្សិត ស្ថិតនៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ។