អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

យុទ្ធនាការដាំកូនឈើចំនួន ២,៥០០ ដើម តាមបណ្តោយខ្នង ប្រឡាយស្ថានីយបូមទឹក ស្ថិតនៅក្នុងភូមិបិនម៉ៅ និង ភូមិត្រពាំងផ្លុង សង្កាត់រកាក្រៅ របស់និស្សិត សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ



កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោងប្រាំបី នៅលើកំណាត់ផ្លូវលំចូលទៅ កាន់វត្តតុំ ស្ថិតនៅក្នុង ភូមិបិនម៉ៅ និង ភូមិត្រពាំងផ្លុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវមាន ការរៀបចំពិធីដាំកូនឈើ ចំនួន ២,៥០០ដើម ចម្ងាយ ប្រមាណជា ១,២០០ម៉ែត្រនៅលើកំណាត់ផ្លូវ តាម បណ្តោយខ្នងប្រឡាយស្ថានីយបូមទឹកនោះ។ ស្ថិត នៅក្រោម វត្ដមានរបស់ លោក អ៊ូច ភា អភិបាលក្រុងដូនកែវ និង លោកអភិបាលរងក្រុង លោកប្រធានក្រុមប្រឹក្សាសង្កាត់ លោក ចៅ សង្កាត់ លោកនិងលោកស្រីប្រធាន-អនុប្រធានភូមិ ព្រមជាមួយប្រជាពលរដ្ឋសរុប៣៤៧នាក់។ ចំណែកខាងសាកល វិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ មានការចូលរួមពីលោកនាយក នាយករងសាខាទាំងពីរ ប្រធាន-អនុ ប្រធានការិយាល័យ និង និស្សិតប្រមាណជាង១៨០នាក់។

ក្នុងឱកាសនោះផងដែរ លោកចៅសង្កាត់រកាក្រៅឡើងរាយការណ៍ អំពីទីតាំងភូមិសាស្រ្ត និង ការប្តេជ្ញាចូលរួម ថែរក្សាកូនឈើនៅក្នុងតំបន់របស់ខ្លួនឲ្យបានល្អ ក៍ដូចជាថ្លែងអំណរគុណដល់គណៈអធិបតី និង សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដែលបានចូលរួមនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ដាំកូនឈើ នៅថ្ងៃនេះ ដើម្បីប្រែក្លាយតំបន់នោះឲ្យក្លាយជាតំបន់វាលស្រែបៃតងនៅគ្រប់រដូវ។ បន្ទាប់មក លោក អ៊ូច ភា អភិបាលក្រុងដូនកែវ ក៍បានមានមតិសំណេះសំណាល ទៅកាន់ប្អូនៗនិស្សិត និង បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋឲ្យចូលរួមជួយថែរក្សានិងការពារ ក្នុងនោះលោកក៏បានលើយកអំពីប្រវត្តិបុណ្យរុក្ខទិវាដាំកូនឈើ ដែលកើតមានតាំងពីសម័យសង្គមរាស្រ្តនិយមរហូតមកដល់សព្វថ្ងៃ ដោយបានកំណត់យកថ្ងៃទី០៩ ខែកក្កដា ប្រារព្ធពិធីនេះឡើងធ្វើជារៀងរាល់ឆ្នាំ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ហើយសម្រាប់ខេត្តតាកែវ គឺធ្លាប់បានដាំកូនឈើកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ នៅសង្កាត់បារាយណ៍ ដែលកាលនោះមាននិស្សិតសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ចំនួន២៥០នាក់ចូលរួម។

ជាចុងបព្ចាប់ លោកអភិបាលក្រុងបាន មានមតិថែ្លងអំណរគុណ និង ជូនពរដល់អ្នកចូលរួម ដែលមាន វត្តមាន នៅពេលនោះ រួចក៍បានចូលរួមដាំកូនឈើធ្វើជានិមិត្តរូប និង បានប្រកាសឲ្យប្អូនៗនិស្សិតដាំកូន ឈើយ៉ាងហោចណាស់ក្នុងម្នាក់បានពីរដើម។ នៅក្នុងនោះគេសង្កេតឃើញមានការចងបដាដែលសរសេរថា សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ អបអរសាទរបុណ្យរុក្ខទិវាដាំកូនឈើ ជាមួយបរិយាកាស រីករាយនិងស្និតស្នាលបំផុត និង បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

អត្ថបទ និល វាសនា នាយករងសាខា