Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
 
យុទ្ធសាស្រ្តសែ្វងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព " របស់ក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ដល់និស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ

ឆ្នាំពីរពាន់ដប់ពីរ ខែកញ្ញា ថ្ងៃទីដប់ប្រាំបួន វេលាម៉ោងមួយនិងសែសិបប្រាំនាទីរសៀល មានការ បើកសិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តសែ្វងរកការងារ ធ្វើប្រកប ដោយប្រសិទ្ធភាព " ដែលមាននិស្សិត ចុះឈ្មោះចូលរួមនៅបន្ទប់ សហសាលជាន់ទី១ អគារ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ ដើម្បីចូលរួមសិក្ខាសាលាសី្តពី "យុទ្ធសាស្រ្តស្វែងរក ការងារធ្វើប្រកបដោយប្រសិទ្ធភាព" ក្រោមអធិបតី ភាព លោក ហេង សុភា ស្ថាបនិក និង ជា អគ្គនាយកក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប រួមទាំងសហការីចំនួនពីររូបទៀត អញ្ចើញមកធ្វើ បទបង្ហាញ ចំណែកឯសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តតាកែវ មាន លោក អាន ហឿន ជានាយកសាខា និង ក្រោមការសម្របសម្រួលពីលោក និល វាសនា នាយករងសាខាទទួលបន្ទុកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ សេវានិស្សិត និង ចុះឈ្មោះសិក្សាដែលមាននិស្សិតចូលរួមសរុបចំនួន ១២៥នាក់។

ជាកិច្ចចាប់ផ្តើមលោក អាន ហឿន នាយកសាខា បានឡើងមានចំណាប់អារម្មណ៍ និងបង្ហាញអំពី គោលបំណងបងើ្កតឲ្យមានកម្មវិធីសិក្ខាសាលានេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការស្វែងរកការងារ ធ្វើតាមរយៈ ការធ្វើបទបង្ហាញរបស់វាគ្មិននៅពេលបន្តិចទៀតនេះ និងដើម្បីលើកកម្ពស់គុណភាពអប់រំ និង បងើ្កនសមត្ថភាព សិក្សារបស់និស្សិតឲ្យកាន់តែយល់ច្បាស់ជាងមុន ជាពិសេសប្អូនៗនិស្សិតដែលកំពុងសិក្សា នៅក្នុងជំនាន់ ទី៧ទាំងអស់។ បន្ទាប់ពីសិក្ខាសាលាលើកមុនដែលបានរៀបចំសហការជាមួយធនាគារអេស៊ីលីដាភី អិលស៊ី សាខាក្រុងដូនកែវ ដែលបានផ្តល់ឱកាសឲ្យនិស្សិតជំនាន់ទី៥ ឯកទេសធនាគារនិងហិរញ្ញវត្ថុ បានចូលរួមកន្លងមក។ នៅក្នុងនោះដែរ លោកនាយកសាខា បានផ្តាំផ្ញើឲ្យនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ និង លើកជា សំណួរ ឲ្យបានច្រើនប្រសិនបើមានចម្ងល់ចុងបញ្ចប់នៃកម្មវិធី ព្រោះវាជាបទពិសោធន៍ មួយដ៏សំខាន់់ដែលទាក់ទងទៅ នឹងការស្វែងរកការងារធ្វើ។

បន្តមក លោក ហេង សុភា ជាស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ដែលជាវាគ្មិនសំខាន់នៅក្នុងពេលនោះ បានឡើងមកធ្វើការសំណេះសំណាលទៅកាន់និស្សិតទាំងអស់ និងបាន ថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រង សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដែលបានខ្នះខ្នែង បង្កើតនិងរៀបចំកម្មវិធីសិក្ខាសាលានេះឡើង និង ប្អូនៗនិស្សិតទាំងអស់ដែលបានចូលរួមយ៉ាងច្រើន។ បន្ទាប់ មកលោកបានបង្ហាញអំពីរូបភាពដែលទាក់ទងសកម្មភាពរបស់ក្រុមហ៊ុនលោកបានធ្វើសកម្មភាពកន្លងមក និង លើកយកអំពី"យុទ្ធសាស្រ្តស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព" ហើយគោលបំណងនៃ ការលើកយក ប្រធានបទនេះ គឺចង់ឲ្យនិស្សិតដឹងថា តើត្រូវត្រៀមលក្ខណៈសម្បតិ្តអី្វខ្លះ? មុនពេលដាក់ពាក្យធ្វើការនៅក្នុង ស្ថាប័នមួយ ព្រមទាំងចង់ឲ្យនិស្សិតស្វែងយល់អំពីចំណុចមួយចំនួនទៀតដូចជា ៖

    • របៀបសរសេរប្រវត្តិរូបសងេ្ខប និង លិខិតអម
    • ការរៀបចំខ្លួនមុនពេលចេញទៅសម្ភាសន៍
    • របៀបក្នុងការឆ្លើយសំណួរក្នុងការទាក់ទាញពីគណៈកម្មការ

ចុងក្រោយនៃសិក្ខាសាលាបានបញ្ចប់នៅម៉ោងប្រាំនិងដប់ប្រាំនាទីល្ងាច សិ្ថតនៅក្រោមបរិយាកាស រីករាយនិងស្និតស្នាលបំផុត និង បានប្រគល់លិខិតថ្លែងអំណរគុណ ដល់ លោកអគ្គនាយកក្រុមហ៊ុន អេស វី វី សឹកសេស គ្រុប ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលធ្វើបទបង្ហាញដល់និស្សិតនៅថ្ងៃនេះ ។

ជាចុងក្រោយក៍មានចែកនូវវិញ្ញាបនបត្រ (Certificate) ជូនដល់តំណាងនិស្សិតចំនួន១០រូប ជានិមិត្ររូប ដើម្បីបញ្ជាក់នូវចំណេះដឹង និង បទពិសោធន៍ថ្មីៗ បន្ថែមទៀត ទៅលើទ្រឹស្តីដែលបានសិក្សាកន្លងមក។

អត្ថបទ និល វាសនា នាយករងសាខា