Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានបើកវគ្គ បណ្តុះបណ្តាលស្តីពីការរៀបចំផែនការ ដល់ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង តាមមហាវិទ្យាល័យ និង ផ្នែកពាក់ព័ន្ធមួយចំនួន
នៅថ្ងៃទី២៥ - ២៦ ខែកញ្ញា ឆ្នាំ២០១២



កាលពីថ្ងៃទី ២៥-២៦ ខែកញ្ញា ឆ្នាំ ២០១២ នៅបន្ទាប់ប្រជុំជាន់ទី២ អគារ (C) បានបើកអង្គសិក្ខា សាលាមួយក្រោមប្រធានបទ ការបង្កើតផែនការ តាមលទ្ធផលសម្រេចបាន ក្រោមអធិបតីភាព លោក សាកល- វិទ្យាធិការ សាកល វិទ្យាល័យបៀលប្រាយ ព្រមទាំងមានការចូលរួមពីសំណាក់លោក សាកល វិទ្យាធិការរង ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិ និង លោក សាកលវិទ្យាធិការរង ទទួលបន្ទុកផ្នែកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ និងអស់លោក-លោកស្រី ដែលជាសិក្ខាកាមមកពីគ្រប់មហាវិទ្យាល័យ ដេប៉ាតឺម៉ង់ លេខាធិការដ្ឋាន និង គ្រប់ផ្នែក សរុបចំនួន ២៨នាក់ ចូលរួម។

បន្ទាប់ពីសមាជិកនៃអង្គសិក្ខាសាលាជួបជុំ គ្នាហើយ លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងទទួល បន្ទុកផ្នែកផែនការ និង សេវាសិក្សា បានឡើងមានមតិស្វាគមន៍និង ចង្អុលបង្ហាញពីចំណុច សំខាន់ៗ មួយចំនួនក្នុងការ ធ្វើរៀបចំ និង ការបង្កើតផែនការតាមលទ្ធផលសម្រេចបាន ដោយផ្អែកលើកម្មវិធីទី២ និង ផែ្អកលើអនុកម្មវិធីរបស់ជាតិស្តីពីការពង្រឹងគុណភាពនិងប្រសិទ្ធភាពនៅក្នុងការអប់រំឧត្តមសិក្សា។

ការបង្កើតឲ្យមានសិក្ខាសាលានេះ គឺដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងគោលនយោបាយ និង យុទ្ធសាស្ត្រ អប់រំរបស់ជាតិ ដោយមានយន្តការការងារច្បាស់លាស់ និង ការចូលរួមយ៉ាងទូលំទូលាយពីសំណាក់ អ្នកពាក់ពន្ធ័នានា ជាពិសេសក្រុមការងារមានអាទិ៍៖ លោកព្រឹទ្ធបុរស-ព្រឹទ្ធបុរសរងគ្រប់មហាវិទ្យាល័យ លោក ប្រធាន-អនុប្រធានដេប៉ា-តឺម៉ង់ លោកស្រីប្រធានលេខាធិការដ្ឋានថ្នាក់បរិញ្ញាបត្រ លោកប្រធាន-អនុប្រធានទទួល បន្ទុកផ្នែក ដែលសមត្ថកិច្ចក្នុងការរៀបចំ និង ការបង្កើតផែនការតាមលទ្ធផល សម្រេចបានដោយផ្អែក លើកម្មវិធីរបស់ជាតិ។

អង្គសិក្ខាសាលានេះក៏នឹងចង្អុលបង្ហាញផងដែរ ពីសមាសភាពដែលពាក់ព័ន្ធនៃការរៀបចំ និង ការបង្កើតផែន ការតាម លទ្ធផល សម្រេចបាន ដោយផ្អែកលើកម្មវិធីទី២ របស់ជាតិ និង ផែ្អកលើអនុកម្មវិធីរបស់ជាតិ ស្តីពីការ ពង្រឹង គុណភាព និង ប្រសិទ្ធភាពនៅក្នុងការអប់រំឧត្តមសិក្សា មានដូចខាងក្រោម៖

    • ការកំណត់លទ្ធផលសម្រេចបាន ( Outcome )
    • ការកំណត់លទ្ធផលក្នុងឆ្នាំ ( Output )
    • ការកំណត់សកម្មភាព ( Activities )
    • ការកំណត់ធាតុចូល ( Input )
    • ដំណើរការនៃការកសាងផែនការអភិវឌ្ឍ
    • ការត្រួតពិនិត្យ ការវាយតម្លៃ និងការធ្វើរបាយការណ៍

 

លោក ឌី ដាវុឌ្ឍ បានមានប្រសាសន៍ថា៖ ក្រសូងអប់រំ យុវជន និង កីឡា ចង់ឲ្យសាកល វិទ្យាល័យយើងធ្វើនូវអ្វីដែលក្រសួងបានណែនាំនៅក្នុងអង្គសិក្ខាសាលា ដែលលោកបានចូលរួមកាលពីខែមុន លោកបានលើកឡើងពីយុទ្ធសាស្រ្តចតុកោណរបស់ រដ្ឋាភិបាលដែលចាត់ទុកគោលនយោបាយ អាទិភាពនៃ យុទ្ធសាស្រ្តដំណាក់កាលទី២ ដោយរក្សាទុក " ការពង្រឹងគុណភាពអប់រំ " ជាមុំទី១ ក្នុងចតុកោណទី ៤ ដែលមាន " ការកសាងសមត្ថភាព និង ការអភិវឌ្ឍធនធានមនុស្ស ដែលរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពស្នូល។

លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ សាកល វិទ្យាល័យបៀលប្រាយមាន ចក្ខុវិស័យអភិវឌ្ឍន៍ សាកលវិទ្យាល័យបៀលប្រាយ ២០០០-២០២០ ក្នុងការ ឆ្លើយតបទៅនឹង យុទ្ធសាស្រ្តរបស់ជាតិ ដែលគាំទ្រដោយបេសកកម្មរបស់សាកលវិទ្យាល័យ។