Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សិក្ខាសាលាស្តីពី៖សន្តិសុខអ៊ិនធើរណេតនៅកម្ពុជា



នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ ក្នុងបន្ទប់ប្រជុំសាកលវិទ្យាល័យបៀលប្រាយ អគារ C ជាន់ទី៦បានរៀបចំធ្វើសិក្ខាសាលាមួយ ក្រោមការ ផ្តូចផ្តើមរបស់លោកព្រឹទ្ធបុរស មហាវិទ្យាល័យវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា ស្តីពី សន្តិសុខអ៊ិនធើរណេត នៅកម្ពុជា ដែលធ្វើបទបង្ហាញដោយលោក អ៊ូ ផាន់ណារិទ្ធ ប្រធានក្រុមការងារជាតិកម្ពុជាទប់ទល់ បញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនា គមន័ព័ត៌មានវិទ្យា និងជាសាស្ត្រាចារ្យដែលបង្រៀន នូវសាកលវិទ្យា ល័យផ្ទាល់ផងដែរ។ ក្នុងការចូលរួមនោះមានលោកសាកលវិទ្យាធិការរង ម៉ាស រ៉េនរិទ្ធ, លោក ជី គីមអ៊ី ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា លោក ហួ សារិនព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក អ៊ូ ផាន់ណារិទ្ធជាអ្នកធ្វើបទបង្ហាញនិងនិស្សិតជាច្រើនរូបទៀតដែល សុទ្ធសឹងតែសិក្សា ផ្នែកព័ត៌មានវិទ្យាក្នុងសាកលវិទ្យាល័យបៀលប្រាយ។

ក្នុងការបើកនូវកម្មវិធីដំបូងលោកសាកលវិទ្យាធិការរង ម៉ាស រ៉េនរិទ្ធ បានធ្វើការកោតសរសើរយ៉ាង ខ្លាំងចំពោះមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលជានិច្ចជាកាលតែងតែ ធ្វើសិក្ខាសាលាបែបនេះ ឡើងក្នុងគោលបំណងដើម្បីឲ្យនិស្សិតដែលសិក្សាផ្នែក IT ទាំងអស់មានការយល់ដឹង កាន់តែច្រើនឡើង អំពីការរីក លូតលាស់នៃបច្ចេកវិទ្យា និងថ្លែងអំណរគុណដល់លោក អ៊ូ ផាន់ណារិទ្ធ ដែលជាវាគ្មិន ក្នុងការធ្វើបទបង្ហាញ នេះឡើង ហើយលោកសាកលវិទ្យាធិការរង ក៏បានឲ្យនិស្សិតទាំងអស់ត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុក ដាក់ដើម្ប ីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែបានល្អប្រសើរជាងនេះទៀត។

លោក អ៊ូ ផាន់ណារិទ្ធ ដែលជាវាគ្មិនក្នុងសិក្ខាសាលានេះបាននិយាយអំពីបច្ចេកវិទ្យាអ៊ីនធើរណេត ដែលមានការរីកលូតលាស់យ៉ាងខ្លាំងហើយន្ទឹមនឹងនេះផងដែរបណ្តា ពួកអ្នកដែលបង្កើតមេរោគ ក៏មានការកើន ឡើងផងដែរដែលជាហេតុធ្វើឲ្យ បង្កមានការប៉ះពាល់ដល់បណ្តាញអ៊ីនធើរណេតក្នុងប្រទេសមួយចំនួននៅ លើ ពិភពលោកយើងនេះ តួយ៉ាងដូចជា ប្រទេសកម្ពុជាជាដើមដែលមានក្រុមអ្នក Hacker បានបញ្ចេញ មេរោគជាច្រើនប្រភេទមកកាន់តាមបណ្តា website នានាដូចជា៖ website រដ្ឋាភិបាល អង្គការ ក្រុមហ៊ុនធំៗ ដែលជាហេតុធ្វើឲ្យមានភាពមិនប្រក្រតីយ៉ាងខ្លាំងហើយ បញ្ហាទាំងអស់នេះវាបង្កឲ្យមានការប៉ះពាល់ ដល់យ៉ាង ធ្ងន់ធ្ងរដល់ការធ្វើសេដ្ឋកិច្ចក្នុងប្រទេស និង អស្ថេរភាពសង្គម ជាដើម។

ការធ្វើសិក្ខាសិលានេះក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ដល់និស្សិតដូចខាងក្រោម៖

    • បង្កើនការយល់ដឹងរបស់និស្សិត
    • ធ្វើឲ្យនិស្សិតយល់ដឹងពីសុវត្ថិភាពនៅលើអ៊ិនធើរណេត
    • ធ្វើឲ្យនិស្សិតដឹងអំពីការរីកចម្រើននៃប្រព័ន្ធអ៊ិនធើរណេត
    • ធ្វើឲ្យនិស្សិតយល់ដឹងពីប្រភេទដែលមានឥទ្ធិពល
    • ធ្វើឲ្យនិស្សិតចេះទប់ស្កាត់ពីការបញ្ជៀបចូលនៃមេរោគទៅក្នុងកុំព្យូទ័រ
    • ធ្វើឲ្យនិស្សិតចេះពិនិត្យមើ់លពីរបៀលនៃការឆ្លងមេរោគ

សរសេរដោយ៖ ឃូ អៀងហួរ (ការិយាល័យផ្សព្វផ្សាយ)