Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល ការផ្តល់មូលនិធិសប្បុរសធ័ម៌ បានចូលរួមចំណែករំលែកទុក្ខដល់ គ្រួសារសពនិស្សិតដែលទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរ


ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១២ វេលាម៉ោង៖ ២:០០នាទីរសៀល នៅបន្ទប់ប្រជុំថ្មី អគារស៊ី ជាន់ទី០២

នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង០២:០០នាទី នៅបន្ទប់ប្រជុំជាន់ទី០២អគារC បានរៀបចំកម្មវិធីជួបជាមួយក្រុមគ្រួសារនៃសពនិស្សិតឈ្មោះ ខឿន សុវណ្ណនី ដែលសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ឆមាសទី១ ជំនាក់ទី១១ វគ្គទី១ នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ដែលទទួល មរណៈភាពកាលពីថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០១២ ដោយគ្រោះថ្នាក់ចរាចរ ។ ក្រោមការអញ្ជើញចូលរួម ពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក ក្រោមអធិបតីភាព លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាក្រោយបរិញ្ញាបត្រ ។

ក្នុងខណៈនោះ លោក យឹម អរុណ ប្រធានការិយាល័យសេវានិស្សិតបានថ្លែងសន្ទរកថា ដោយសង្ខេប ពីថវិកាដែលប្រមូលបានពីនិស្សិតទាំងអស់ក្រោយពីបានធ្វើការផ្សព្វផ្សាយដែលមានចំនួនសរុប ១,៩៤២,៨០០រៀល (មួយលាន ប្រាំបួនរយសែសិបពីរពាន់ និង ប្រាំបីរយរៀលគត់) ដើម្បីប្រគល់ជូនក្រុមគ្រួសារនៃសព ។

លោកសាកលវិទ្យាធិការរងបានមានប្រសាសន៍ថា៖ តាងនាមលោកជំនួសឲ្យលោកសាកលវិទ្យាធិការ សាស្រ្តាចារ្យ និង បុគ្គលិកទាំងអស់ សូមសំដែងនូវការសោកស្តាយយ៉ាងធំធេង និង ចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសាសព ហើយទន្ទឹមនឹងនោះដែរ លោកសាកលវិទ្យាធិការរង ក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់និស្សិតទាំងអស់ដែលបានផ្តល់ជាថវិកាចូលរួមរំលែកទុក្ខដល់ក្រុម គ្រួសានិស្សិត ខឿន សុវណ្ណនី ទោះបីតិចតួច ស្ដួចស្ដើងក៏ពិតមែន តែវាជាសន្ដានចិត្ដដ៏សប្បុរសរបស់និស្សិតទាំងអស់ ដើម្បីជួយគ្នាក្នុងគ្រាមានទុក្ខលំបាក ។

ផ្នែកផែនការ