Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ការចុះផ្សាព្វផ្សាយ ពីអាហារូបករណ៌សិស្សពូកែ និទ្ទេស A,B,Cនិងឧត្តមភាព របស់ សាកលវិទ្យាល័យ បៀលប្រាយ និងការប្រគល់ទទួលក្តាខៀនព័ត៌មាន តាមវិទ្យាល័យនានាក្នុងខេត្តតាកែវ



កាលពីថ្ងៃទីម្ភៃប្រាំបួនដល់ថ្ងៃទីសាមសិប មួយខែសីហាឆ្នាំពីរពាន់ដប់ពីរ លោកអានហឿន នាយកសាខាសាកលវិទ្យាល័យបៀលប្រាយ សាខា ខេត្តតាកែវបានចុះផ្សព្វផ្សាយពីការផ្តល់ អាហា រូបករណ៍ដល់សិស្សពូកែនិទ្ទេស A, B និង C និង វិសាលភាពនៃការបណ្តុះបណ្តាល របស់ សាកល វិទ្យាល័យនៅតាមវិទ្យាល័យនានា ក្នុងខេត្តតាកែវ ក្នុងនោះមានវិទ្យាល័យសុខអានទន្លាប់,វិទ្យាល័យសុខ អានថ្នល់បំបែក,វិទ្យាល័យសុខអានព្រៃសណ្តែក,វិទ្យា- ល័យហ៊ុនសែនឈើទាល,វិទ្យាល័យជាស៊ីមតាកែវ ,វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អង្គតា សោម,វិទ្យាល័យសុខអាន១ឧសភា , វិទ្យាល័យសុខអានលាយបូរ ។ នៅក្នុងជុំនួបពិភាក្សានេះដែរនាយក សាខាបានជម្រាបជូនអំពីចក្ខុវិស័យនិងបេសកកម្មនិងយុទ្ធសាស្រ្តរបស់ សាកលវិទ្យាល័យ បៀលប្រាយ។

ដោយឡែកសាខាសាកលវិទ្យាល័យបៀល ប្រាយ សាខាខេត្តតាកែវក្នុងឆ្នាំសិក្សា២០១២-២០១៣ នេះនឹង ផ្ដល់ អាហារូបករណ៍សិក្សាចំពោះសិស្ស ដែលទទួលបាននិទ្ទេស A, B និង C ហើយបាន បិទផ្សាយ សេចក្ដី ជូនដំណឹងទៀតផង។ លោក ក៏បានបញ្ជាក់បន្ថែមអំពីគុណភាពបណ្តុះបណ្តាល របស់សាខាសាកលវិទ្យាល័យបៀលប្រាយសាខា ខេត្តតាកែវ ដែលមានធនធានសាស្រ្តាចារ្យប្រកប ដោយ គុណវុឌ្ឍិនិងបទពិសោធច្រើនឆ្នាំមានមូលដ្ឋាន សម្ភាររូបវន្ត គ្រប់គ្រាន់សម្រាប់បម្រើដល់ ការបង្រៀនរបស់សាស្រ្តាចារ្យ និងការសិក្សាស្រាវជ្រាវរបស់និស្សិត រាប់ពាន់នាក់ និងមានកម្មវិធីបណ្តុះ បណ្តាលលើជំនាញឯកទេសជាច្រើនក្នុងនោះមានមហាវិទ្យា ល័យចំនួន៧គឺ៖ មហាវិទ្យាសេដ្ឋកិច្ច មហាវិទ្យាគ្រប់គ្រងធុរកិច្ច មហាវិទ្យាល័យទេសចរណ៌ និងបណ្ឋរកិច្ចមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសង្គមមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាមហាវិទ្យាល័យវិស្វកម្មស្ថាបត្យកម្ម និងមហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំនិងភាសា ។

បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ មាន ការងារធ្វើរហូតដល់៩៥ភាគរយ ភាគច្រើន បំរើការ តាមក្រុមហ៊ុនឯកជនស្ថាប័ន មីក្រូហិរញ្ញវត្ថុ ធនាគារ និងក្រុម ហ៊ុនទូរគមនាគន៌និងការផ្តល់ អទិភាព ជ្រើស យកនិស្សិតកំពុង សិក្សាអោយបម្រើ ការងារនៅ ក្នុង សាកលវិទ្យាល័យផងដែរ ។

លោកក៌បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៥ ប្រទេសយើងចូលសហគមន៌អាស៊ាននឹងធ្វើអោយតម្រូវការធនធានមនុស្សកើនឡើងកាន់តែខ្លាំង។ ដូច្នេះសាកល វិទ្យាល័យបៀលប្រាយបានផ្តល់ អាហារូបករណ៌ដល់សិស្សមាននិទ្ទេស A B និង C ដើម្បីជាការលើកទឹកចិត្ត អោយនិសិ្សត មានឱកាសបានសិក្សាអោយបានច្រើន ដើម្បីឆ្លើយតបនឹងតំរូវការធនធានមនុស្សដែលកំពុង កើន ឡើងនេះចំពោះសិស្សទទួលនិទេ្ទសAទទួល អាហារូបករណ៌សិក្សា១០០% រយៈពេល៤ឆ្នាំ និទ្ទេស B ទទួល អាហារូបករណ៌សិក្សា៥០% រយៈពេល២ឆ្នាំនិងនិទ្ទេសCទទួលអាហា រូបករណ៌សិក្សា២៥% រយៈពេល២ឆ្នាំ ។

បន្ថែមពីលើនេះទៀតលោកនាយកសាខា បានស្នើសុំទៅលោកនាយកនាយិកា វិទ្យាល័យជួយ ជំរុញសិស្សានុ សិស្សឲ្យប្រញាប់រួសរាន់មកចុះ ឈ្មោះសិក្សានៅ សាខាសាកលវិទ្យាល័យ បៀល ប្រាយ ខេត្តតាកែវព្រោះពេល វេលាទទួលចុះ ឈ្មោះចូល រៀនមានកំណត់ ។ ចុងបញ្ជប់ លោកនាយកសាខាស្នើសុំអោយនាយកនិង នាយិកា វិទ្យាល័យជួយបិទផ្សព្វផ្សាយនូវ សេចក្តីជូន ដំណឹង ស្តីពីការ ជ្រើសរើសអាហារូបករណ៌តាមនិទ្ទេស A, B និង C ។ ក្នុងពេលនោះ ដែរលោក នាយកសាខា បានធ្វើពិធីប្រគល់ទទួល ក្តាខៀនសម្រាប់ បិទព័ត៌មានធ្វើអំពី កញ្ចក់ចំនួន២ផ្ទាំងដែល ឧបត្ថម្ភដោយសាខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ជូនវិទ្យាល័យ អគ្គមហាសេនាបតីតេជោហ៊ុនសែនអង្គតាសោម និងវិទ្យាល័យជាស៊ីមតាកែវទុកជាអនុស្សាវរីយ៍ ទៀតផង។