Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 


ផ្ដល់អាហារូបករណ៍ដល់និសិ្សត



ការលើកកម្ពស់សមត្ថភាពនិងគុណ ភាពនៃ ការសិក្សាស្រាវជ្រាវគឺជាភារកិច្ចចម្បងដែល សាកល វិទ្យាល័យបាននិងកំពុងអនុវត្ដនៅ គ្រប់សាខារាជ ធានី-ខេត្ដទាំងអស់។ អ្នកសិក្សាដែល សម្រេចចិត្ដ ជ្រើសរើស សាកលវិទ្យាល័យបៀលប្រាយ មិនត្រឹម តែទទួល បានចំណេះដឹង បទពិសោធគុណសម្បត្ដិ ប្រកួតប្រជែងកម្រិតខ្ពស់ ក្នុងការងារ និងសមត្ថភាព អភិវឌ្ឍន៍អាជីវកម្ម ប៉ុណ្ណោះទេប៉ុន្ដែ អ្នកសិក្សាទាំង អស់នឹងទទួល បានអត្ថប្រយោជន៍ ដ៏ច្រើនពី សាកលវិទ្យាល័យដូចជាការអនុគ្រោះ លើតម្លៃសិក្សា អាហារូបករណ៍ សម្រាប់ សិស្សពូកែ អាហារូបករណ៍ និស្សិតឆ្នើមនិងអាហារូបករណ៍និស្សិតក្រីក្រ ។

 

១-អាហារូបករណ៍សិស្សពូកែៈ

សិស្សានុសិស្សដែលបានបញ្ចប់មធ្យម សិក្សា ទុតិយភូមិ(បាក់ឌុប)ដោយជោគជ័យ និងទទួល បាននិទ្ទេ ស A, B និង C ហើយ សម្រេចចិត្ដចុះ ឈ្មោះ សិក្សានៅសាកល វិទ្យាល័យបៀលប្រាយ នឹងទទួលបានការ លើកទឹកចិត្ដបញ្ចុះថ្លៃសិក្សា ១០០%សម្រាប់និទ្ទេស A ,៥០% សម្រាប់និទ្ទេស B និង ២៥% សម្រា ប់និទ្ទេ ស C។

២-អាហារូបករណ៍និសិ្សតឆ្នើមៈ

ជារៀងរាល់ឆ្នាំសិក្សានីមួយៗគណៈកម្មការពិគ្រោះយោបល់សិក្សានិង បណ្ដុះបណ្ដាលធ្វើការវាយតម្លៃ លទ្ធផលនៃការសិក្សារបស់និសិ្សតដែលសិក្សានៅមហាវិទ្យាល័យទាំង៧ និងនៅគ្រប់សាខារាជធានី-ខេត្ដទាំងអស់ នៃ សាកលវិទ្យាល័យបៀលប្រា យនិងជ្រើសរើស និស្សិតឆ្នើមប្រចាំឆ្នាំសិក្សាចំនួន១៦៨រូប ដែលមានស្នាដៃ ឆ្នើមក្នុងការសិក្សាដើម្បីទទួលយកប័ណ្ណ សរសើរនិងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាបន្ដបន្ទាប់រហូតដល់ បញ្ចប់ការសិក្សា។

៣-អាហារូបករណ៍និស្សិតក្រីក្រៈ

ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្សនិង កាត់បន្ថយ ភាពក្រីក្រជាមួយរាជរដ្ឋាភិបាល នោះ ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបានសម្រេចផ្ដល់អាហារូប ករណ៍ជារៀងរាល់ឆ្នាំសិក្សាដើម្បីជួយ ដល់អ្នកក្រីក្រជាពិសេសស្ដ្រី រស់នៅតំបន់ដាច់ស្រយាលនិង មិនមានលទ្ធភាពបង់ថ្លៃសិក្សា។

៤-ការអនុគ្រោះលើតម្លៃសិក្សាៈ

ផ្អែកលើស្ថានភាពអំណោយផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅទីប្រជុំជន និងតំបន់សហគមន៍មួយចំនួន តម្រូវឲ្យអ្នកសិក្សានៅតំបន់ទាំងនោះជួបការលំបាកក្នុងការរាប់រងបន្ទុក ចំណាយជាពិសេសលើការសិក្សាអប់រំ ទើបសាកលវិទ្យាល័យបៀលប្រាយផ្ដល់ការអនុគ្រោះដោយ បញ្ចុះថ្លៃសិក្សារហូតដល់៥០% ដើម្បីជួយសម្រាល ការលំបាក និងកាត់បន្ថយភាពក្រីក្រជាពិសេស អ្នកសិក្សានៅសាខាខេត្ដបាត់ដំបងនិងខេត្តបន្ទាយមានជ័យ។

ផ្ដល់ឥណទានសិក្សាដល់និស្សិត

ដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ និស្សិតដែលត្រូវវិនិយោគលើការសិក្សាអប់រំ សាកល វិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្ដិការ ជាមួយគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុល្បីៗមួយចំនួន ដើម្បីផ្ដល់ ឥណទាន សិក្សាដល់និស្សិតដែល មានការ លំបាក ក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់ ការសិក្សា របស់ខ្លួន ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងនោះរូមមាន៖ Rights Smart International, Vision Fund Cambodia និង Active People's Microfinance Ltd.