Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 


ពិធីប្រលគល់ថវិកាដល់និស្សិតមានជំងឺក្រលៀន



កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ នៅ បន្ទប់ប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ អគារC ជាន់ទីពីរ បានរៀបចំពិធីប្រគល់ថវិការដល់ក្រុម គ្រួសារនិស្សិត ទ្រី ប៊ុណ្ណារ៉េត ដែលជានិស្សិតជំនាន់ ទី១១ ក្រុម D៤ បន្ទប់៥១០ ដែលមានជំងឺក្រលៀន យ៉ាងធ្ងន់ធ្ងរ ហើយកំពុង ត្រូវការជំនួយដើម្បីជួយ សង្រ្គោះ ជាបន្ទាន់។ ក្នុងការចូលរួមក្នុងពិធីនោះ មានលោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុក កិច្ចការសិក្សាសិក្សាកម្រិតបរិញ្ញាបត្រ និងតំណាងរបស់លោក សាកលវិទ្យាធិការ លោកសាកលវិទ្យា ធិការរង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងទំនាក់ទំនងអន្តរជាតិ លោកសាកលវិទ្យាធិការរង ទទួលបន្ទុក ផែនការនិងសេវាសិក្សា លោក ព្រឹទ្ធបុរស លោក ប្រធានដេប៉ាតឺម៉ង់ លោកអនុប្រធានលេខាធិការដ្ឋាន ប្អូនៗដែលជាយុវជនកាកបាទក្រហមប្រចាំ សាកលវិទ្យាល័យបៀលប្រាយ និងមាតាបិតា អ្នកអាណា ព្យាបាលនិស្សិតរងគ្រោះ។

នៅក្នុងពិធីនោះលោក យឹម អរុណ ប្រធានការិយាល័យសេវានិស្សិតបានថ្លែងសន្ទរកថាសង្ខេប ពីថវិការទទួលបានពីនិស្សិតទាំងអស់ក្រោយពីធ្វើការផ្សព្វផ្សាយ មានចំនួន សរុបមានចំនួន ២.៨៨០.៣០០រៀល (ពីរលានប៉ែតសិបប្រាំបីម៉ឺនបីរយរៀល) និង១៣១ដុល្លាអាមេរិកគត់ (មួយរយសាមសិបមួយដុល្លាអាមេរិកគត់) ដើម្បីប្រគល់ជូនដល់និស្សិតដែលទទួលរងគ្រោះហើយកំពុងត្រូវការជំនួយ។

ក្នុងមតិសំណេះសំណាល លោក សាកលវិទ្យាធិការរង មាស រ៉េនរិទ្ធ ក៏បានសំដែងនូវការសោក ស្តាយជាខ្លាំងដល់ក្រុមគ្រួសារនិស្សិតដែលទទួលរងនូវជំងឺដ៍កាចសាហាវនេះ ហើយលោកសូម ជួនពរឲ្យការ ព្យាបាលនេះឆាប់បានជាសះស្បើយដើម្បីជាសរសរទ្រូងដ៏រឹងមាំរបស់គ្រួសារទាំងមួល។

ក្នុងនាមសាកលវិទ្យាល័យសូមធ្វើការថ្លែងអំណរគុណជាជ្រាលជ្រៅដល់​ និស្សិតទាំងអស់ដែលបានផ្តល់ ជាថវិកាជួយដល់និស្សិត ទ្រី ប៊ុណ្ណារ៉េត ដែលមានជំងឺហើយត្រូវ ការសង្រ្គោះបន្ទាន់ទោះបីថវិកា នេះវាតិចតួច ស្ដួចស្ដើងក៏ពិតមែន តែវាជាសន្ដានចិត្ដដ៏សម្បុរសរបស់ និស្សិតទាំងអស់ទាំងចាស់-ក្មេង ប្រុស-ស្រី ដើម្បីជួយគ្នា ក្នុងគ្រាមានអាសន្ន និងគ្រាលំបាក ដូចជាពេលនេះ ជាឧទាហរណ៍ស្រាប់ ហើយវាក៏សបញ្ជាក់ឱ្យឃើញពីការ សាមគ្គីភាពនិងការជួយស្រោចស្រង់អាយុជីវិតរបស់មនុស្សផងដែរ

ជាចុងក្រោយក្នុងនាមជាគណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំង បុគ្គលិកទាំងអស់ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិស្សិត មាតាបិតា អាណាព្យាបាលនិស្សិត និងអ្នក ចូលរួម ទាំងអស់ជួបតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

សរសេរដោយ៖ ឃូ អៀងហួរ (ការិយាល័យផ្សព្វផ្សាយ)