អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

អនុស្សារណៈយោគយល់គ្នារវាង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ជាមួយមន្ទីរពាណិជ្ជកម្ម និង មន្ទីរផែនការខេត្តតាកែវ កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១២



ឆ្នាំពីរពាន់ដប់ពីរ ខែសីហា ថ្ងៃទីប្រាំបី វេលា ម៉ោងបី និង សូន្យនាទីរសៀល មានការជួបជុំគ្នា រវាងគណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ដែលបានដឹកនាំដោយ លោក អាន ហឿន នាយកសាខា នាយករងសាខា ទាំងពីរ និង អនុប្រធានការិយាល័យដ្ឋបាល ដើម្បីចុះធើ្វអនុស្សារណៈ យោគយល់គ្នា ជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ដែល លោក ព្រំ សំអុល ប្រធានមន្ទីរ រួមទាំងមន្រ្តី ក្នុងមន្ទីរ មួយចំនួន ហើយនៅក្នុងថ្ងៃដដែលនោះដែរ ក៍បានចុះ ទៅមន្ទីរ ផែនការ ដើម្បីចុះហត្ថលេខាទៅ លើអនុស្សារណៈជាមួយ លោក កង វិគុណ ប្រធានមន្ទីរ និង អនុប្រធានមន្ទីរ ប្រធាន ការិយាល័យផែនការ ទៅតាមពេលវេលាដែលបានកំណត់ក្នុងកម្មវិធី។

ចំណែកភាគីនីមួយៗ មុននឹងចុះហត្ថលេខាលើអនុស្សារណៈយោយល់គ្នានោះ សុទ្ធតែបានអាន និង ពិភាក្សា គ្នាជាមុន ចំពោះអត្ថន័យនៃអនុស្សារណៈយោគយល់គ្នាមានដូចខាងក្រោម៖

ភាគី សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ

  • សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ អនុញ្ញាតឲ្យមន្ទីរផែនការដាក់តាំងបង្ហាញផលិតផល ឬផ្សព្វផ្សាយ ព័ត៌មានផ្សេងៗ ទៅតាមចំនួនថ្ងៃ ទីកន្លែង ការប្រើប្រាស់ភ្លើង និងទំហំស្តង់ តាមការកំណត់ និងពិភាក្សាគ្នាជាមុន។
  • សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ អនុញ្ញាតឲ្យមន្ទីរ ប្រើប្រាស់បន្ទប់សំរាប់សិក្ខាសាលា ផ្សេងៗដោយ មិនគិតថ្លៃឈ្នួលបន្ទប់ ដោយគិតតែកំរៃក្នុងការប្រើប្រាស់ចរន្តអគ្គិសនីប៉ុណ្ណោះ។
  • សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ អនុញ្ញាតិអោយបុគ្គលិកនៃមន្ទីររចូលប្រើប្រាស់ បណ្ណាល័យ ដោយមិនគិតថ្លៃ ដោយគ្រាន់តែបង់ថ្លៃធ្វើកាតបណ្ណាល័យ៦០០០រៀលសំរាប់រយៈពេល១ឆ្នាំ។
  • សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ អនុញ្ញាតឲ្យបុគ្គលិកមន្ទីរ សិក្សាភាសាអង់គ្លេស ក្នុងមជ្ឈមណ្ឌល CFL ដោយទទួលបានកាបញ្ជុះថ្លៃសិក្សា ៣០ភាគរយ។
  • សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ អនុញ្ញាតឲ្យបុគ្គលិកមន្ទីរ សិក្សាកុំព្យូទ័រវគ្គខ្លីៗ ដោយទទួលបានការ បញ្ជុះថ្លៃសិក្សា ១០ភាគរយ សម្រាប់ការសិក្សាចាប់ពីពីរវគ្គឡើងទៅ។
  • សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ នឹង សហការជាមួយមន្ទីរជួយផ្តល់នូវនិស្សិត សម្រាប់ ការចុះស្រាវ ជ្រាវរាល់គម្រោងផ្សេងៗនៅតាមសហគមន៍ ទៅតាមចំនួនថ្ងៃនិងទីកន្លែងដោយ យោងលើការ ពិភាក្សាគ្នាជាមុន។
ភាគី សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ
  • មន្ទីរ ខេត្តតាកែវ នឹងផ្តល់ព័ត៌មានឬ បិទប្រកាសសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកដល់ សាខា សាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ នៅពេលដែលមន្ទីររមានតម្រូវការជ្រើសរើសបុគ្គលិកថ្មី ទោះជាប្រកាស ជ្រើសរើសបុគ្គលិក ស្មគ្រ័ចិត្តក្តី ឬ បុគ្គលិកពេញសិទ្ធិក្តី។
  • មន្ទីរ ខេត្តតាកែវយល់ព្រមផ្តល់ទីកន្លែង អោយនិស្សិតសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ ចុះធ្វើ កម្មសិក្សា ស្រាវជ្រាវតាមមុខជំនាញ ។
  • មន្ទីរ ខេត្តតាកែវយល់ព្រមក្នុងការផ្តល់វាគ្មិនជំនាញៗ សំរាប់ធ្វើសិក្ខាសាលា ជូនដល់និស្សិតសាខា សាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ទៅតាមការការពិភាក្សាឯកភាពគ្នា ។
  • ក្នុងករណីមន្ទីរខេត្តតាកែវ មានបើកកម្មវិធីសិក្ខាសាលាផ្សេងៗ ពាក់ពន្ធ័និងជំនាញដែលសាកលវិទ្យាល័យ កំពុង បណ្តុះបណ្តាល មន្ទីរនិងអនុញ្ញាត្តអោយនិស្សិតចូលរួមក្នុងសិក្ខាសាលាទៅតាមការឯកភាព ជាមុនពីមន្ទីរ ដើម្បីចូល រួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់និស្សិត ។
  • មន្ទីរ ខេត្តតាកែវ នឹងជួយផ្តល់ឯកសារផ្សេងៗ ឬ ទិន្នន័យពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ របស់និស្សិតដើម្បីដំកល់ ទុកក្នុងបណ្ណាល័យ សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ។

ចុងបញ្ចប់ការចុះហត្ថលេខានៅលើ អនុស្សា រណៈ យោគយល់គ្នា គឺសិ្ថតនៅ ក្រោមបរិយាកាស រីករាយនិងស្និតស្នាល បំផុត ដោយមានការប្រគល់ ឯកសារ និងបានថតរូបទុកជាអនុស្សាវរីយ៍រវាងគណៈ គ្រប់គ្រងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្ត តាកែវ ជាមួយប្រធានមន្ទីរពាណិជ្ជកម្ម និង ប្រធានមន្ទីរ ផែនការខេត្តតាកែវ រួមទាំងមន្រ្តីរបស់មន្ទីរមួយចំនួន ច្រើន នាក់ទៀតផងដែរ។