Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
 
សិក្ខាសាលាស្តីពី "ការគ្រប់គ្រងឥណទាន, សេវាបញ្ញើ-សន្សំ និង សេវា អេស៊ីលីដាយូនីធី" របស់ធនាគារអេស៊ីលីដាភីអិលស៊ីសាខាក្រុងដូនកែវ ដល់និស្សិតនៅសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ នៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១២

ឆ្នាំពីរពាន់ដប់ពីរ ខែសីហា ថ្ងៃទីបី វេលាម៉ោងពីរ និង សូន្យនាទីរសៀល មានការជួបនិស្សិត ចុះឈ្មោះ នៅបន្ទប់ សហសាលជាន់ទី១ អគារសាកលវិទ្យាល័យ បៀលប្រាយសាខាខេត្តតាកែវ ដើម្បីចូលរួម សិក្ខាសាលា សី្តពី "ការគ្រប់ គ្រងឥណទាន, សេវាបញ្ញើ-សន្សំ និងសេវាអេស៊ីលីដាយូនីធី" ក្រោមអធិបតីភាព លោក ឈឹម ទូច នាយកធនាគារ អេស៊ីលីដាភីអិលស៊ីសាខា ក្រុងដូនកែវ និងសហការីចំនួន០៣រូបទៀត ដែលអញ្ចើញ មកធ្វើបទបង្ហាញ ចំណែកខាងសាខាសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ មាន លោក អាន ហឿន នាយកសាខានៃសាកលវិទ្យាល័យ បៀលប្រាយខេត្តតាកែវ ហើយស្ថិតនៅក្រោមការសំរបសំរួលពី លោក និល វាសនា នាយករងសាខាទទួលបន្ទុក បរិញ្ញាបត្រ ក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិតនិងចុះឈ្មោះសិក្សា ដែលមាននិស្សិតចូលរួមចំនួន១៣០នាក់។

ជាកិច្ចចាប់ផ្តើម លោក អាន ហឿន នាយកសាខា បានលើកយកគោលបំណងបងើ្កតអោយមានកម្មវិធី សិក្ខាសាលានេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការលើកកំពស់នូវការធានាគុណភាពអប់រំ និងបងើ្កន សមត្ថភាពសិក្សា របស់និស្សិតកាន់តែខ្ពស់ ជាពិសេសប្អូនៗដែលកំពុងសិក្សាលើឯកទេសធនាគារនិងហិរញ្ញវត្ថុ។ នៅក្នុងនោះដែរ លោក នាយក បានផ្តាំផ្ញើ អោយនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់ ស្តាប់និងលើកជា សំណួរប្រសិន បើមានចម្ងល់ចុងបញ្ចប់ នៃកម្មវិធី ព្រោះវាជាបទពិសោធន៍ មួយដ៏សំខាន់់ដែលទាក់ទង ទៅនឺងទ្រឹស្តីដែលបានសិក្សាកន្លងមក។

បន្តមក លោក ឈឹម ទូច នាយកធនាគាអេស៊ីលីដាភីអិលស៊ីសាខាក្រុងដូនកែវ ដែលជាវាគ្មិនទី១ បានឡើង មកធ្វើ ការសំណះសំណាលទៅកាន់និស្សិតទាំងអស់ ដែលតាងនាមអោយធនាគារអេស៊ីលីដាភីអិលស៊ី សាខាខេត្តតាកែវ បានថ្លែងអំណរអគុណដល់គណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ ដែលបានខ្នះខ្នែង បង្កើត កម្មវិធីសិក្ខាសាលានេះ និងប្អូននិស្សិតដែលបានចូលរួមយ៉ាងច្រើន។ បន្ទាប់មកលោកបាន លើកយកអំពី "ការគ្រប់គ្រង ធនធានមនុស្ស" របស់ធនាគារអេស៊ីលីដាភីអិលស៊ីសាខាក្រុងដូនកែវ ហើយគោលបំណងនៃ ការ លើក យកប្រធានបទ នេះគឺចង់អោយនិស្សិត តើត្រូវត្រៀមលក្ខណៈសម្បតិ្តអី្វខ្លះ? មុនពេលដាក់ពាក្យធ្វើការនៅក្នុងស្ថាប័នមួយព្រមទាំងចង់ អោយស្វែងយល់អំពីចំណុចមួយចំនួនទៀតដូចជាៈ

    • របៀបនៃការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព
    • ធ្វើអោយអ្នកសិក្សាមានចំណេះដឹង និងអនុវត្តបានល្អនូវតួនាទីគ្រប់គ្រងធនធានមនុស្ស និងរក្សាធនធាន មនុស្សល្អ
    • យល់ដឹងច្បាស់ពីវិធីសាស្រ្តអប់រំ និងកែកំហុស
    • យល់ដឹងអំពីការទំនាក់ទំនងជាមួយបុគ្គលិក ប្រកបដោយប្រសិទ្ធភាព

បន្ទាប់មកវាគ្មិនទី២ ដែលឡើងមកធ្វើបទបង្ហាញគឺ លោកស្រី ចាន់ តុលា ប្រធានផ្នែកទីផ្សារនៃធនាគារ អេស៊ីលីដាភីអិលស៊ីសាខាក្រុងដូនកែវ ក៍បានឡើងធ្វើបទបង្ហាញអំពី "សេវាកម្មបញ្ញើ-សន្សំ" ដែលក្នុងនោះ លោកស្រី បានធ្វើការបង្ហាញអំពីសេវាកម្មដែលពាក់ព័ន្ធមាន១១ចំណុច មកធ្វើការបកស្រាយដូចខាងក្រោមៈ

ទី១-គណនីបញ្ញើសំចៃ  ទី២-គណនីបញ្ញើតាមតម្រូវការ
ទី៣-គណនីចរន្ត  ទី៤-គណនីមានកាលកំណត់
ទី៥-គណនី Corporate Deposit   ទី៦-គណនី EURO Flex
ទី៧-គណនីបញ្ញើសំចៃជូនដំណឹង ទី៨-គណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ
ទី៩-គណនីមូលនិធិសោធននិវត្តន៍

ទី១០-គណនីមូលនិធិគាំពារសុខភាព

ទី១១-គណនីមូលនិធិសិក្សាអប់រំ  

ចំណែកវាគ្មិនទី៣ លោក លឹម វាសនា អនុប្រធានផ្នែកទីផ្សារ ក៍បានឡើងធ្វើបទបង្ហាញអំពី "សេវាអេស៊ី លីដាយូនិធី" ដែលជាសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណៈជនតាមទូរស័ព្ទដៃគ្រប់ប្រព័ន្ធទាំងអស់ហើយវាជា សេវាមួយដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិន ចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារឡើយ និងបានពន្យល់អំពីរបៀប នៃការប្រើប្រាស់ និងអត្ថប្រយោជន៍របស់ សេវានេះ។

ចុងក្រោយ លោក លឹម សាយ ជំនួយការនាយក ដែលជាវាគ្មិនទី៤ បានឡើងធ្វើបទបង្ហាញអំពី "ការគ្រប់ គ្រងឥណទាន" ព្រោះវាជាប្រធានបទដែលពេញនិយមទាក់ទងទៅនឹងការសរសេរសារណារបស់និស្សិតភាគច្រើន ហើយគោលបំណងនៃការបង្ហាញនេះចង់អោយនិសិ្សតទទួលបានចំណេះដឹងដូចជាៈ

    • ការងារគ្រប់គ្រងឥណទាន
    • លំដាប់លំដោយនៃការអនុវត្តផែនការឥណទាន
    • ចរន្តនៃឥណទាន និងដំណើរការគ្រប់គ្រងឥណទាន
    • វិធីសាស្រ្តនៃការបញ្ចេញឥណទាន និងការប្រមូលឥណទាន
    • វិភាគស្វែងរកមូលហេតុដែលធ្វើអោយការអនុវត្តន៍មិនអាចសម្រេចតាមផែនការ និងយុទ្ធសាស្រ្តដើម្បីកែ លំអរអោយប្រសើរឡើង

ចុងក្រោយនៃសិក្ខាសាលាបានបញ្ចប់នៅម៉ោងប្រាំនិងសាមសិបប្រាំនាទីល្ងាច សិ្ថតនៅក្រោម បរិយាកាស រីករាយនិងស្និតស្នាលបំផុត និងមានការចេញលិខិតថ្លែងអំណរគុណ និង ប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ លោកនាយក និង សហការីរបស់ធនាគារអេស៊ីលីដាភីអិលស៊ីសាខាក្រុងដូនកែវ ដែលបានចំណាយ ពេលវេលាដ៍មានតម្លៃចូលមក ធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាថ្ងៃនេះ បន្ទាប់មកក៍មានចែកនូវវិញ្ញាបនបត្រ (Certificate) ជូនដល់និស្សិតដើម្បី បញ្ជាក់នូវចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែម ពីលើទ្រឹស្តី ដែលបានសិក្សាកន្លងមក។