Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
មជ្ឈមណ្ឌលភាសាបរទេសនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បញ្ជូនក្រុមនិស្សិតជំនាញម៉ាឃឺធីងចុះផ្សព្វផ្សាយ និងពន្យល់ កម្មវិធីសិក្សា ភាសាអង់គ្លេស (CFL) ជូនដល់សិស្ស និស្សិត និងអាណាព្យាបាលនិស្សិតក្នុង ក្រុងដូនកែវ ខេត្តតាកែវ

     ក្រោមការដឹកនាំរបស់ លោក អាន ហឿន នាយកខា សាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវ នាព្រឹក ថ្ងៃទីសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១២ លោក ញ៉ែម សាមុត នាយករងសាខាទទួលបន្ទុក CFL និង លោក ប៉ុន សុភា នាយក CFL ព្រមទាំងក្រុមការងារ បានដឹកនាំនិស្សិត ប្រមាណ៣០នាក់ ដើម្បីចុះផ្សព្វផ្សាយ ពន្យល់អំពីកម្មវិធី សិក្សាភាសាអង់គ្លេសថ្មី ទៅដល់ អាណាព្យាបាល សិស្ស និស្សិត ក្នុងក្រុងដូនកែវ ខេត្ត តាកែវ ឲ្យបានយល់ច្បាស់ អំពីកម្មវិធីសិក្សាជាពិសេសគឺគុណភាពសិក្សា ។ កម្មវិធីសិក្សា ថ្មីនេះមានពីរប្រភេទ គឹថ្នាក់ពេញម៉ោង និងថ្នាក់ក្រៅម៉ោង បង្រៀនដោយ សាស្រ្តាចារ្យខែ្មរ និង បរទេស ដែលសិក្សាក្នុងបន្ទប់ប្រកបដោយផាសុកភាព មានបណ្ណាល័យសម្រាប់សិស្សសិក្សា ស្រាវជ្រាវ និងមានបន្ទប់ហាត់ស្តាប់ភាសាដែលបំពាក់ ទូរទស្សន៏ខ្សែកាប ទៀតផង។ រាល់ម៉ោងសិក្សាមានការតាមដាន វត្តមានជាប្រចាំជូនដល់អាណាព្យាបាល ។

 

     បន្ទាប់ពីសិស្ស និស្សិត បញ្ចប់ការសិក្សាដោយ ជោគជ័យ និស្សិត នឹងទទួល បានកម្រិតសញ្ញាបត្រ Diploma ផ្នែកភាសាអង់គ្លេស ដែល ទទួលស្គាល់ជា លក្ខណៈជាតិ និងអន្តរជាតិ អាចយកទៅប្រើប្រាស់ ក្នុង ការទំនាក់ទំនងធ្វើជំនួញ និងដាក់បំរើការងារនៅតាម ស្ថាប័ន នានាបានយ៉ាងទួលំទូលាយ។ តាមគោលការណ៍ លើក ទឹកចិត្តរបស់សាកលវិទ្យាល័យបៀលប្រាយ និស្សិត ដែលកំពុង សិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ នឹង ទទួលបានការបញ្ចុះថ្លៃសិក្សា៣០% ចំណែកមហាជនក្រៅពីនិស្សិត BBU ទទួលបានការបញ្ចុះថ្លៃ២០% ដែលនេះជាឱកាសល្អ សម្រាប់ពង្រឹង ចំណេះដឹងផ្នែកភាសាអង់គ្លេស។ បន្ថែមពីលើនេះទៀតប្រសិនបើក្នុង ពេលសិក្សា សិស្ស-និស្សិតទទួល បាន ចំណាត់ថ្នាក់លេខ១ នឹងទទួលបានការបញ្ចុះថ្លៃ១០% បន្ថែមទៀត។ សម្រាប់វគ្គសិក្សាថ្មី សាខាតាកែវ នឹង បើកថ្នាក់ថ្មីចូលរៀនចំនួនពីរលើកទៀតគឺ

    • វគ្គទី១ : ចូលរៀន ថ្ងៃ ១៨ ខែ សីហា ឆ្នាំ ២០១២
    • វគ្គទី២ : ចូលរៀន ថ្ងៃ ២២ ខែ តុលា ឆ្នាំ ២០១២