Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
ពិធីចុះហត្ថលេខារវាងសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប ជាមួយនឹង សាកលវិទ្យាល័យ KONKUK GLOCAL CAMPUS ប្រទេសកូរ៉េ

     នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅបន្ទប់ប្រជុំ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ត សៀមរាប បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ គ្នារវាង សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ត សៀមរាប ជាមួយសាកលវិទ្យាល័យ KONKUK GLOCAL CAMPUS មកពីប្រទេសកូរ៉េ។ នៅក្នុងពិធីនោះមាន សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ លោក ឌៀប សីហា, លោកសាកលវិទ្យាធិការរង លោក អ៊ិន វីរជ័យ ទទួលបន្ទុកកិច្ចការរដ្ឋបាល និង ទំនាក់ទំនង អន្តរជាតិ លោក ស៊ីវ វុទ្ធី នាយកសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប ព្រមទាំងគណៈគ្រប់គ្រង សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាបទាំងអស់ ចូលរួមផងដែរ។ ចំណែកឯខាងសាកល វិទ្យាល័យ KONKUK GLOCAL CAMPUS មានលោក KIM OUNHYUN ជាសាកលវិទ្យាធិការ និងលោក Ahn Heeyoung ជាសាកលវិទ្យាធិការរង ទទួលបន្ទុកសេវាអន្តរជាតិ និង គណៈគ្រប់គ្រង២រូបផ្សេង ទៀតក៏បានចូលរួមផងដែរ។ នៅក្នុងពិធីចុះហត្ថលេខានេះគឺធ្វើឡើង ក្នុងគោលបំណងដើម្បី ៖

  • ផ្លាស់ប្តូរបុគ្គលិកសិក្សា
  • ផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់
  • ផ្លាស់ប្តូរសម្ភារៈ និង ព័ត៌មានសិក្សា
  • ធ្វើការស្រាវជ្រាវរួមគ្នា
  • ផ្លាស់ប្តូរ និងចូលរួមសកម្មភាពផ្សេងៗទៀត
 
Report by: Khou eanghour