Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
ព្រឹតិ្តការណ៏ថ្មី
" ស្តីអំពី ផ្សព្វផ្សាយការជ្រើសរើសនិស្សិតស្ម័គ្រចិត្តការងារជំនួយមនុស្សធម៌ សម្រាប់ជួយសង្រ្គោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិ "

ឆ្នាំពីរពាន់ដប់ពីរ ខែមិថុនា ថ្ងៃទីម្ភៃប្រាំពីរ វេលាម៉ោងដប់ និង ប្រាំនាទីព្រឹក មានការជួប និស្សិតចុះឈ្មោះនៅបន្ទប់ សហសាលជាន់ទី១នៃសាខាសាកលវិទ្យាល័យបៀល ប្រាយ ខេត្តតាកែវ ដើម្បីចូលរួមសិក្ខាសាលាសី្តពី ការផ្សព្វ ផ្សាយជ្រើសរើសនិស្សិតស្ម័គ្រចិត្តកាងារជំនួយមនុស្សធម៌ សំរាប់ជួយសង្គ្រោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដល់ និស្សិត ដែលស្ថិតនៅក្រោម អធិបតីភាព លោក អ៊ុន សុក្រិត្យ មន្ត្រីទឹកស្អាតនិងអនាម័យ ដែលមកពីអង្គការ អុកស្វា (oxfam) ព្រមទាំង សហសេវឹករបស់លោក ចំណែកខាងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្ត តាកែវ មាន លោក អាន ហឿន ជានាយកហើយស្ថិតនៅក្រោមការសម្របសម្រួលរបស់លោក និល វាសនា នាយករង សាខាទទួលបន្ទុកបរិញ្ញាបត្រ ក្រោយថ្នាក់បរិញ្ញាបត្រ សេវានិស្សិត និងចុះឈ្មោះសិក្សាដែលមាន និស្សិតចូលរួមចំនួន ១៤៤នាក់។

ជាកិច្ចចាប់ផ្តើមលោក អាន ហឿន បានឡើងមានមតិសំណះសំណាល ជាមួយនិស្សិត និងបានលើកយក អំពីគោលបំណងបងើ្កតឲ្យមានកម្មវិធីសិក្ខាសាលានេះឡើង គឺឆ្លើយតបទៅ នឹងការលើកកម្ពស់នូវការធានា គុណភាពអប់រំ និងបងើ្កនសមត្ថភាពរបស់និស្សិត ទៅលើចំណេះ ដឹងទូទៅ ក៍ដូចជាចំណេះដឹងសង្គម ជាពិសេស ឆ្លើយតបទៅនឹងសំណូមពរបស់គណកម្មការធានា គុណភាពអប់រំនៃកម្ពុជា ហៅកាត់ ACC ជុំវិញបញ្ហាបម្រែបម្រួល បរិយាកាស និង សុខភាពជំងឺឆ្លង។
           បន្តមក លោក អ៊ុន សុក្រិត្យ បានឡើងមកធ្វើ បទបង្ហាញទៅកាន់និស្សិតទាំងអស់អំពីរបៀបវារៈកម្មវិធី និងសារប្រយោជន៍នៃសិក្ខាសាលា ដែលមានជាបន្ត បន្ទាប់ដូចខាងក្រោម ៖
  • ការការពារខ្លួនអំពីការឆ្លងជំងឺរាលដាលនៅពេល
    ដែលមានគ្រោះទឹកជំនន់។
  • វិធីសាស្រ្តក្នុងការជួយសង្គ្រោះជាបឋម នៅពេលដែលមានគ្រោះធម្មជាតិកើតឡើងនិង មធ្យោយក្នុងការទំនាក់ទំនងជាមួយស្ថាប័នដែលពាក់ព័ន្ធនៅពេលដែលមានហេតុការកើត ឡើងជាយថាហេតុណាមួយ។
  • ការបម្រែបម្រួលបរិស្ថានធម្មជាតិ ដែលធ្វើឲ្យងាយកើតមានឡើងគ្រោះធម្មជាតិផ្សេងៗដូចជា៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ។ល។
បន្ទាប់ពីមានការលើកជាសំណួរជាច្រើនរបស់និស្សិតទៅកាន់វាគ្មិនដែលមកពីតំណាងអង្គការ Ofxam ក្នុងនោះនិស្សិតទាំងអស់ក៍ទទួលបាននូវឱកាសការងារស្មគ្រចិត្តចំនួន២០ (បុរស១០នាក់ និងនារី១០នាក់) ឲ្យធ្វើ ការដាក់ពាក្យនៅការិយាល័យសេវានិស្សិត ដើម្បីសម្ភាសធ្វើត្តេសន៍។ ចុងក្រោយនៃកម្មវិធី សិក្ខាសាលាបាន បញ្ចប់នៅម៉ោង១១ និង ៣០នាទីថ្ងៃត្រង់ សិ្ថតនៅក្រោមបរិយាកាសរីករាយនិងស្និតស្នាលបំផុត។