Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
សកម្មភាពគណៈគ្រប់គ្រង និងបុគ្គលិក សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវចុះធ្វើការផ្សព្វផ្សាយដល់និស្សិតនៅតាមវិទ្យាល័យសំខាន់ៗ

គិតចាប់ពីថ្ងៃទី១៧-៣០ ខែឧសភា ឆ្នាំ២០១២ ក្រុម ការងារគណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យ បៀល ប្រាយ ខេត្តតាកែវ ដែលបានដឹកនាំដោយនាយកសាខា និងនាយករងទាំងពីរ បានរៀបចំចេញយុទ្ធនាការចុះ ផ្សព្វផ្សាយដល់សិស្សថ្នាក់ទី១២ និងគ្រូបង្រៀននៅតាម បណ្តា វិទ្យាល័យសំខាន់ៗចំនួន0៩ នៅខេត្តតាកែវដែល ស្ថិតនៅក្រោមប្រធានបទ " ការសិក្សាជាកាវិនិយោគ និងលទ្ធផលនៃការសិក្សានៅថ្នាក់ឧត្តមសិក្សា " ដោយ មានលិខិតឯកភាពពីលោកប្រធានមន្ទីអប់រំ យុវជន និង កីឡាខេត្តតាកែវ ។ គោលបំណងនៃការចុះផ្សព្វផ្សាយ គឺដើម្បីឲ្យសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យ បានយល់កាន់តែច្បាស់អំពីសេវកម្មក៍ដូចជា៖

  • ចក្ខុវិស័យ និងបេសកម្ម របស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ
  • កម្មវិធីសិក្សាថ្មីតាមមហាវិទ្យាល័យ១៤៤ក្រេឌីត មានបន្ថែមនូវកុំព្យូទ័រ និងភាសាអង់គ្លេស
  • សម្ភាររូបវន្តទំនើប និងសម្បូរបែបដែលអាចបម្រើឲ្យការសិក្សាកាន់តែមានប្រសិទ្ធភាព
  • សាស្រ្តាចារ្យប្រកបដោយគុណវុឌ្ឍនិងបទពិសោធន៍ខ្ពស់ដែលអាចធានាដល់ការសិក្សា
  • ឱកាសទទួលបានការងារធ្វើក្នុងកំឡុងពេលសិក្សាតាមរយៈ MOU ជាមួយស្ថាប័នផ្សេងៗ
  • អត្ថប្រយោជន៍ និងការលើកទឹកចិត្តដល់អ្នកសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ
ក្រោយពីការធ្វើបទបង្ហាញចប់សម្រាប់ប្រធាន បទខាងលើ លទ្ធផលទទួលបាន ពីការស្ទង់មតិ(ការលើកដៃរបស់ សិស្ស ដែលចូលរួមស្តាប់) ឃើញថាមានការចាប់អារម្មណ៍ ចង់បន្តការសិក្សាស្ទើរតែ១០០% នៅសាកលវិទ្យាល័យ ក្រោយពេលដែលប្រឡងទុតិយភូមិជាប់។ បន្ទាប់ពីបាន ជួបជាមួយសិស្សថ្នាក់ទី១២ចប់សព្វគ្រប់ ក្រុមការងារក៍ នៅ ជួបជាមួយលោកគ្រូ អ្នកគ្រូ និងនាយកសាលា ដើម្បីជួបពិភាក្សានិងសំណេះសំណាលគ្នាស្ថិត នៅក្នុង បរិយាកាស រីករាយ និងសិ្នតស្នាលក្រៃលែងចុងបញ្ចប់ ក៍មានការប្រគល់នាឡិការព្យូរនៅលើជញ្ជាំងជូនដល់នាយកសាលាតាមវិទ្យាល័យនីមួយ ។

 

តារាងខាងក្រោមជាកម្មវិធី និង ក្រុមការងារដែលបានចុះនៅតាមវិទ្យាល័យនិមួយៗ