Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
ពិធីប្រគល់ថវិកាដល់ក្រុមគ្រួសារសព និង ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១២ នេះនៅ​សាល ប្រជុំសាកលវិទ្យាល័យបៀលប្រាយ ដែលមានការអញ្ជើញ ចូលរួមពីលោក មាស រ៉េនរិទ្ធ សាកលវិទ្យាលធិការរង ទទួលបន្ទុកផ្នែកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ តំណាង ឲ្យឯកឧត្តម ប្រធាន ក្រុម ប្រឹក្សាភិបាល និងលោកសាកល វិទ្យាធិការ, លោក ស្រ៊ិន ជឺ ប្រធាន ផ្នែក ចុះឈ្មោះសិក្សា ផ្សព្វផ្សាយ និងសេវានិស្សិត, លោក ហា ស៊ីន ប្រធាន ដេ ប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន, លោកស្រី ហេង ថារី ប្រធាន លេខាធិការរដ្ឋានសិក្សាកម្រិតបរិញ្ញាបត្រ និង លោក ស្រី ហួ ពេជ្រម៉ាលីន ប្រធានផ្នែកហិរញ្ញវត្ថុនិងទ្រព្យ សម្បតិ្ត បានធ្វើពីធីរៀបចំប្រគល់ថវិកា ជូនដល់ ជនគ្រួសារសពឈ្មោះ លី សុគន្ធដារ៉ា ដែលជានិស្សិតកំពុងសិក្សា ឆ្នាំ ទី៤ ឆមាសទី២ ដែលបានទទួលមរណភាពកាល ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១២ ដោយសារជំងឺមហារីកក្នុង ខួរ ក្បាល ។ និងនិស្សិតដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទីកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ និង អគ្គីភ័យមួយ ទៀត បានឆាបឆេះ កាលពីថ្ងៃទីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ដែលមាន និស្សិតរងគ្រោះសរុបចំនួន ០៧នាក់ ។

នៅក្នុងឱកាសនោះលោក ស្រ៊ិន ជឺ ប្រធានផ្នែកចុះឈ្មោះ សិក្សា ផ្សព្វផ្សាយ និងសេវានិស្សិត បានធ្វើសេចក្តី រាយ ការណ៍អង្គពិធីនិងបានចូលរួមរំលែកទុក្ខ និងសោកស្តាយ ជាទីបំផុតចំពោះ ក្រុមគ្រួសារនិស្សិត លី សុគន្ធដារ៉ា ដែល បានទទួលមរណភាព ដោយសារជំងឺមហារីកខួរក្បាល ព្រម ទាំងចូលរួមសោក ស្តាយផងដែរដល់ប្អូនៗនិស្សិតចំនួន០៦ នាក់ផ្សេងទៀតដែល ត្រូវបានអគ្គីភ័យ ឆាបឆេះអស់សម្ភារ ផ្ទាល់ខ្លួនអស់មួយចំនួនធំ។

 

លោក ស្រ៊ិន ជឺ បានបន្ថែមថា ទោះបីជាថវិកានេះវា តិចតួច ស្តួចស្តើង ក៏ពិតមែនតែនេះគឺជាសន្តានចិត្ តដ៍សម្បុរស របស់និស្សិតនិង សាកល វិទ្យាល័យដើម្បីជួយ គ្នាក្នុង គ្រា
    មាន អាសន្ន និងគ្រាលំបាកដូចជាពេល នេះស្រាប់។ ក្នុងឱកាសនេះផងដែរ លោក មាស រ៉េនរិទ្ធ សាកលវិទ្យា ធិការរងទទួលបន្ទុកផ្នែកកិច្ចការសិក្សាកម្រិតបរិញ្ញាបត្រ បានចូលរួម ធ្វើការរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុម គ្រួសារនៃសព និងប្អូនៗ និស្សិតជនរងគ្រោះដោយ អគ្គីភ័យ។ ដោយបានលើកឡើងថា សាកល វិទ្យាល័យ បៀលប្រាយតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះនិស្សិត ដែលទទួលរងគ្រោះ ដោយកន្លង មកសាកលវិទ្យាល័យ បៀលប្រាយធ្លាប់បានធ្វើរួចមកហើយដូចជា៖ គ្រោះឧបទវហេតុ នៅកោះពេជ្រ, ជម្លោះប្រាសាទព្រះ វិហារ និង ផ្តល់ថវិកាដល់គ្រួសារសពជាដើម។

ជាចុងក្រោយលោក សាកលវិទ្យាលធិការរង ដែលតំណាងឲ្យឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និង លោកសាកលវិទ្យា ធិការ បានប្រសិទ្ធពរជ័យសិរីមហាប្រសើរចូលមានដល់គណៈ គ្រប់គ្រងទាំងអស់ មាតាបិតា អាណព្យាបាលនិស្សិត និស្សិត និងអ្នកចូលរួមទាំងអស់ នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំ បីឃ្លាងឃ្លាតឡើយ។ ឆ្លៀតក្នុងពេលនោះឪពុករបស់និស្សិតនៃសព បានសំដែងនូវការគោរពនិងមាន ចិត្តត្រេកអរ ជាពន្លឹកចំពោះការយក ចិត្តទុកដាក់របស់សាកលវិទ្យាល័យបៀលប្រាយ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ និស្សិត។ ដោយលោកបានបន្តថា ថ្វីត្បិតតែ ថវិកានេះតិចក្តីច្រើនក្តីតែនេះក៍ជាការចូលរួមចំណែកយ៉ាង ធំធេងពី និស្សិតគ្រប់រូប និងគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យទាំងមូល។ សូមបញ្ជាក់ថាថវិកាដែលធ្វើការរៃអង្គាសពី និស្សិតនិងមូលនិធិសម្បុរសរបស់ សាកលវិទ្យាល័យ សរុបទាំងអស់មានចំនួន ២,៣៤៥,៤០០ រៀល និង ៣៨ដុល្លា អាមេរិក។ ដោយបានធ្វើការបែងចែកដូចខាងក្រោម៖ ១. សម្រាប់និស្សិតដែលរងគ្រោះដោយអគ្គីភ័យ ក្នុងម្នាក់ ទទួលបាន ១០0,០០០ រៀល សរុបមាននិស្សិត ចំនួន ០៦នាក់ ស្មើនិងថវិការសរុប ៦០០,០០០រៀល។ ២. សម្រាប់ គ្រួសារសពនិស្សិតដែលមរណៈភាព ទទួលបាន ១,៧៤៥,៤០០ រៀល និង ៣៨ ដុល្លាអាមេរិក។

រាយការណ៍ដោយៈ ការិយាល័យសេវាផ្សព្វផ្សាយ