Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានរៀបចំកម្មពិធីប្រគល់ប័ណ្ណសរសើរជូនដល់និស្សិតជំនាន់ទី១១ ឆ្នាំសិក្សា២០១០-២០១១

ឆ្នាំពីរពាន់ដប់ពីរ ខែមីនា ថ្ងៃទីម្ភៃប្រាំមួយ វេលាម៉ោងពីរ និង ដប់ប្រាំនាទីរសៀល សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាលបានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូន ដល់និស្សិតជំនាន់ទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀល ប្រាយនិង មានការចូលរួមពីលោកសាកលវិទ្យា ធិការរង លោកព្រឹទ្ធបុរសតាមមហាវិទ្យាល័យ និងលោក-លោកស្រី ប្រធានផ្នែកពាក់ព័ន្ធមួយចំនួនចូលរួម ដែល កម្មវិធីនេះ ប្រារព្ធនៅសហសាលប្រជុំអគារ(C) ជាន់ទី០៦។

និស្សិតដែលត្រូវទទួលប័ណ្ណសរសើរពីសាកលវិទ្យាល័យ នាពេលនេះមានចំនួន៥០នាក់ មានស្រី១៨នាក់ ដែលក្នុង នោះមាននិស្សិតដែលទទួល បានជ័យលាភីលេខមួយត្រូវ បានទទួលអាហាររូបករណ៍៧០% ចំនួន០១នាក់ ក្នុងរយៈ ពេល០១ឆ្នាំ ពីសាកលវិទ្យាល័យបៀលប្រាយ។   នៅក្នុងចំណាប់អារម្មណ៍របស់ លោកជី គីមអ៊ី ព្រឹទ្ធបុរស មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា និង ជាតំណាង ឲ្យអនុគណៈកម្មការវាយតម្លៃនិស្សិតឆ្នើម បានបង្ហាញអំពី ស្ថិតិនិស្សិត ដែលជាប់ចំណាត់ថ្នាក់ជានិស្សិតឆ្នើមមក ពី មហាវិទ្យាល័យទាំងប្រាំមួយ ៖

 

១. មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា មានចំនួន ១០នាក់ (បរិញ្ញាបត្ររង០៥នាក់ និង បរិញ្ញាបត្រ០៥នាក់ )
២. មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសង្គមមាន ចំនួន១០នាក់ (បរិញ្ញាបត្ររង០៥នាក់ និង បរិញ្ញាបត្រ០៥ នាក់ )
៣. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច មានចំនួន១២នាក់ (បរិញ្ញាបត្ររង០៦នាក់ និង បរិញ្ញាបត្រ ០៦នាក់)
៤. មហាវិទ្យាល័យទេសចរណ៍ និង បដិសណ្ធារកិច្ចមាន ចំនួន៥នាក់ (បរិញ្ញាបត្រ)
៥. មហាវិទ្យាល័យអប់រំ និង ភាសា មានចំនួន០៨នាក់ (បរិញ្ញាបត្ររង០៣នាក់ និង បរិញ្ញាបត្រ ០៥នាក់)
៦. មហាវិទ្យាល័យវិស្វកម្ម និង ស្ថាបត្យកម្ម មានចំនួន០៥នាក់ (បរិញ្ញាបត្រ)

នៅក្នុងសន្ទរកថា លោក ឌៀប សីហា សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ បានមានមតិ ស្វាគមន៍ និង សំណេះសំណាលទៅកាន់និស្សិតទាំងអស់ដែលមានខ្លឹមសារថា៖ គោលបំណងចម្បងនៃការរៀប ចំកម្មវិធីនេះឡើង គឺដើម្បីលើកទឹកចិត្តដល់និស្សិតឆ្នើមដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយក៏ជាគតិ បណ្ឌិតមួយសម្រាប់ដាស់ស្មារតីដល់ និស្សិតទាំងអស់ឲ្យបន្តខិតខំសិក្សាបន្ថែម ហើយនេះក៏ជាផ្នែកមួយពង្រឹងនូវ គុណភាពអប់រំរបស់សាកលវិទ្យាល័យផងដែរ។ លោកបានបញ្ជាក់បន្ថែមទៀតថា ការសិក្សាដែលទទួលបានជោគ ជ័យ គឺអាស្រ័យទៅលើការតាំងចិត្ត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងសិក្សា មានគោលដៅពិតប្រាកដ ជា ពិសេសនិស្សិតត្រូវចំណាយពេលវេលាជាមួយនឹងការសិក្សាស្រាវជ្រាវបន្ថែម និង ស្វែងយល់នូវចំណេះដឹងជាច្រើន ដើម្បីឲ្យទទួលបានទាំង Hard Skill និង Soft Skill កាន់តែប្រសើរថែមទៀត។
       ជាចុងបញ្ចប់ លោកសាកលវិទ្យាធិការបានសំដែងនូវការ អរគុណដល់គណៈគ្រប់គ្រង ដែលបានរៀបចំនូវ កម្មវិធីនេះដល់និស្សិត ហើយលោកសង្ឃឹមយ៉ាងមុតមាំថានិស្សិតដទៃផ្សេងៗទៀត និង ខិតខំប្រឹងប្រែងឲ្យដូច និស្សិតដែល មានវត្តមាននៅ នេះដែរ។លោកក៏បានផ្តែផ្តាំ ចំពោះនិស្សិតដែលបានជាប់ជ័យលាភីក៏ត្រូវបន្ត ការខំ ប្រឹងប្រែង រក្សានូវ ស្នាដៃនៃការសិក្សា និង ជួយចែករំលែកនូវបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកក្នុង គោលបំណង ទទួល បានជោគជ័យ ទាំងអស់គ្នាក្នុងការសិក្សា។