អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 
ពិធីចុះកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យបៀលប្រាយ
ជាមួយនឹងមហាវិទ្យាល័យ កាសេមបណ្ឌិត ប្រទេសថៃ

នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១១ សាកល វិទ្យាល័យ បៀលប្រាយបានរៀបចំពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំ មហាវិទ្យាល័យ កាសេមបណ្ឌិត របស់ប្រទេស ថៃ ដើម្បី ចុះកិច្ចព្រមព្រៀងគ្នាមួយរវាងសាកលវិទ្យាល័យ ទាំងពីរ។ ក្នុងពិធីចូលរួមនោះមាន លោក ឌៀប សីហា សាកល វិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ, លោក សាកលវិទ្យាលធិការរង និងលោកព្រឹទ្ធបុរសគ្រប់ មហា វិទ្យាល័យទាំងអស់ដែលជាតំណាងឲ្យ សាកលវិទ្យា ល័យ បៀលប្រាយទាំងមូល។

ក្នុងការជួបពិភាក្សាគ្នានោះលោកសាកលវិទ្យា ធិការសាកល វិទ្យាល័យបៀលប្រាយ បានបង្ហាញ អំពី ប្រវត្តិ របស់សាកលវិទ្យាល័យ បៀលប្រាយថា៖ សាកលវិទ្យា ល័យ បៀលប្រាយបានចាប់ ដំណើរការ ឡើងក្នុងឆ្នាំ ២០០០ដែល នៅពេលនោះ មានឈ្មោះថា មហាវិទ្យាល័យ គ្រប់គ្រង និង នីតិសាស្ត្រ ដែលមាន ទី តាំងទី ១ នៅទួលស្វាយព្រៃ និង ទីតាំង ទី២នៅដូនពេញ ក្រោយមកដោយមានការរីចម្រើន យ៉ាងឆាប់រហ័សនូវ កំណើន និស្សិតនោះក្នុងឆ្នាំ ២០០៣ ឯកឧត្តម អ៊ីនវីរ ជាតិ

ប្រធាន ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបៀលប្រាយបានប្តូរឈ្មោះពីមហាវិទ្យាល័យគ្រប់គ្រង និង នីតិ សាស្ត្រ ទៅជា សាកល វិទ្យាល័យបៀលប្រាយ វិញដោយមានទីតាំងធំស្ថិតនៅក្នុង អគារភ្នំពេញសិនធ័រ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចម្ការមនរាជធានីភ្នំពេញ។ ដោយសារមានកំណើន និស្សិតចាប់ពីមួយឆ្នាំទៅមួយឆ្នាំ មានការ រីកចម្រើនឥត ឈប់ ឈរនោះ ឯកឧត្តម អ៊ីន វីរជាតិ ប្រធានក្រុមប្រឹក្សាភិបាល បានសម្រេចបើក សាកលវិទ្យាល័យ បៀលប្រាយ នៅតាម សាខាខេត្តចំនួន ៧ និងគ្រោងបើកសាខានៅបណ្តាខេត្តផ្សេងៗទៀតនៅ ថ្ងៃអនាគត។ បន្ទាប់មកលោក សាកល វិទ្យាធិការ មានប្រសាសន៍បន្ថែមទៀតថា សាកលវិទ្យាល័យបៀលប្រាយពិត ជាមាន មោទន ភាពខ្លាំងណាស់ដែល បានធ្វើកិច្ចសហការគ្នាលើវិស័យអប់រំកម្រិត ឧត្តមសិក្សាជាមួយ មហា វិទ្យាល័យ កាសេមបណ្ឌិត ដែល ជាសាកល វិទ្យាល័យមួយដ៏ធំរបស់ប្រទេសថៃ ហើយលោកសង្ឃឹម យ៉ាងមុតមាំថា សាកលវិទ្យាល័យទាំងពីរនឹងមានទំនាក់ ទំនងគ្នាយ៉ាងល្អជារៀងរហូត។

ចំណែកឯខាងភាគីរបស់មហាវិទ្យាល័យ កាសេមបណ្ឌិត ប្រទេសថៃ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន តាមរយៈ វីដេខ្លីប ដោយមហាវិទ្យាល័យកាសេមបណ្ឌិត មានអគារ សិក្សា ធំទូ លាយមានចំនួននិស្សិតចូល សិក្សាចំនួន ១៦ ជាតិសាសន៍ មាន បន្ទប់ ពិសោធន៍គ្រប់គ្រាន់ មានខ្លឹប កីឡា និងមាន កន្លែង ស្នាក់ នៅ សម្រាប់ និស្សិតបរទេស ចូលសិក្សា ផងដែរ។ បន្ទាប់មកទៀតខាង មហាវិទ្យា ល័យ កាសេមបណ្ឌិត ក៏ បាន និយាយ ពីប្រវត្តិខ្លះៗ របស់​ មហា វិទ្យាល័យដូចជា៖ មហាវិទ្យាល័យកាសេមបណ្ឌិត ចាប់ ផ្តើមបើកនៅឆ្នាំ ១៩៨៧ ដោយ សាស្ត្រាចារ្យ កាសេម សុវណ្ណនី នឹងជានាយក នៃមហា វិទ្យាល័យ (បច្ចុប្បន្នទទួលតំណែង ជា នាយកនៃ មហាវិទ្យាស្ថានកិតិគុណ)។ កាលពីដំបូងឡើយក្នុងឆ្នាំ១៩៦១ គឺជាសាលា រៀន កាសេមផាតាយា ដែលទទួល បង្រៀន សិស្សពីថ្នា ក់មតេយ្យដល់ថ្នាក់ទី ១២ ក្រោយមក្នុងឆ្នាំ ១៩៦៨ បានកសាងសាលា រៀនមួយដែលមានឈ្មោះថា សាលារៀន កាសេម ពហុបច្ចេកទេស សម្រាប់បង្រៀនកម្មករជំនាញ និងថ្នាក់បច្ចេកទេស មធ្យម ផ្នែកគ្រប់គ្រង ជំនួញនិងផ្នែក ជាងឧស្សាហកម្ម បន្ទាប់មកក្នុងឆ្នាំ ១៩៨៧ ទើបបានកសាងជា មហាវិទ្យាល័យកាសេមបណ្ឌិត នេះឡើង ។ បច្ចុប្បន្ន មហា វិទ្យាល័យកាសេមបណ្ឌិត មានទីតាំងស្ថិតនៅក្នុងក្រុង បាងកកចំនួនពីរកន្លែងដោយ ក្នុងទីតាំង នីមួយៗ មាន ផ្ទៃដីចំនួន ១៦ហិចតាព្រមទៅដោយអគារសិក្សា អគារនិស្សិតស្នាក់នៅដែលមានចំនួនជាង ២២០០បន្ទប់ផងដែរ

ក្រោយពីបានជួបពិភាក្សាគ្នាចប់សាកលវិទ្យាល័យទាំងពីរបានចុះហត្ថលេខាយល់ព្រមលើកម្មវិធីដូចខាងក្រោម៖

  • ផ្លាស់ប្តូរនិស្សិតសិក្សា
  • ផ្លាស់ប្តូរសាស្ត្រាចារ្យ
  • ផ្លាស់ប្តូរសៀវភៅសិក្សា, បោះពុម្ភផ្សាយ, វិទ្យាសាស្ត្រ សា្រវជ្រាវនិង ផ្លាស់ប្តូរកម្មវិធីសិក្សា
  • ធ្វើការផ្លាស់ប្តូរអំពីទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ
  • ពង្រឹងសុពលភាពនិងធ្វើការផ្លាស់ប្តូរួមគ្នានូវអ្វីដែលថ្មី
ក្រោយពីបានពិនិត្យមើលខ្លឹមសារក្នុងកិច្ចព្រមព្រៀងនេះចប់សព្វគ្រប់ខាងសាកលវិទ្យាល័យ កាសេមបណ្ឌិត ប្រទេសថៃ ក៏បានយល់ព្រមឯកភាពនិងចុះហត្ថលេខាដើម្បីទទួលស្គាល់នូវកិច្ចសហការល្អនេះ។ ក្រោយពីបានចុះកិច្ចព្រមព្រៀងសាកល វិទ្យាល័យទាំង ២ បានប្រគល់វត្ថុអនុស្សាវរីយ៍ដើម្បីជាចំណងមិត្តភាព។