Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
ការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈមិត្តភាព រវាងសាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការភ្នំពេញ និងសាខាខេត្តតាកែវ ក្នុងឱកាសចូលរួមអបអរសាទរទិវាជ័យជំនះ លើរបបប្រល័យពូជសាសន៍ ថ្ងៃ៧ មករា

កាលពីថ្ងៃទីពីរ ខែមករា ឆ្នាំពីរពាន់ដប់ពីរ វេលាម៉ោង បីនិងដប់នាទី នៅទីលានបាល់ទាត់កងទ័ពជើងទឹក រាជធានី ភ្នំពេញ មានការរៀបចំពិធីប្រកួតកីឡាបាល់ទាត់ជា លក្ខណៈ មិត្តភាព ក្រោមអធិបតីភាព លោក អ៊ីន វីរជ័យ សាកលវិទ្យា ធិការរងទទួលបន្ទុក កិច្ចការរដ្ឋបាល និងទំនាក់ទំនងអន្តរជាតិ និង លោក ប្រុក វាសនា សាកលវិទ្យាធិការរងទទួលបន្ទុក ហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិកនិង សាស្រ្តាចារ្យដឹកនាំកីឡាករចូលរួមប្រកួតមកពីសាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការភ្នំពេញ និង សាខា ខេត្តតាកែវ។

គោលបំណងរៀបចំការប្រកួតនេះឡើង គឺដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យទិវាជ័យជំនះ លើរបប ប្រល័យពូជសាសន៍ ថ្ងៃ៧ មករា ដែលជាថ្ងៃកំណើតទីពីររបស់យើងទាំងអស់គ្នា។ ក្នុងនោះក៌រួមចំណែក ក្នុងការផ្សព្វផ្សាយដល់ស្រទាប់សាធារណៈជន ជាពិសេសយុវជនអោយចេះស្រឡាញ់វិស័យកីឡា ព្រោះកីឡានាំ មកនូវសុខភាព ប្រាជ្ញាឈ្លាសវៃ ដែលអាចនាំទៅរកភាពជោគជ័យការងារ ជាពិសេសការសិក្សារបស់និស្សិត ហើយស្របទៅនឹងពាក្យស្លោករបស់សាកលវិទ្យាល័យបៀលប្រាយថា " អនាគត់របស់អ្នកកាន់តែភ្លឺស្វាង ដោយបៀលប្រាយ " ។
ការប្រកួតស្ថិតនៅក្នុងភាពរីករាយនិងមិត្តភាព ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស ពីគ្នាទៅវិញ ទៅមក ហើយឆ្លៀតក្នុងឱកាសនោះក៍បានធ្វើការនែនាំគណៈគ្រប់គ្រង និងបុគ្គលិកស្នាក់ការភំ្នពេញ និងសាខា ខេត្តស្គាល់គ្នាផងដែរ។ ជាចុងបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពសិ្ថតនៅក្នុងលទ្ធផល ៧ - ២ ដោយជ័យជំនះ ទទួលបានគឺសាកលវិទ្យាល័យបៀលប្រាយស្នាក់ការភ្នំពេញ។