Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
ពិធីជប់លៀងសាមគ្គី និងអបអរចូលឆ្នាំថ្មី ២០១២ នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ សាខាសាកល វិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង បានរៀបចំកម្មវិធីជប់ លៀងសាមគ្គី និងអបអរចូលឆ្នាំថ្មី ២០១២ ក្នុងគោលបំណង បង្កើតបរិយាកាសសប្បាយរីករាយរវាងនិស្សិតនិងសាកល វិទ្យាល័យ និងដើម្បីរឹតចំណងមេត្រីភាពរវាងសាកលវិទ្យាល័យ និងសង្គម។ កម្មវិធីជប់លៀងសាមគ្គី និងអបអរចូលឆ្នាំថ្មី ២០១២ នេះមានអ្នកចូលរួមចំនួន២២៥នាក់ ក្នុងនោះមានការអញ្ជើញ ចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួន ៤៧ នាក់ ដូចជាៈ

- ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្ត
- ឯកឧត្តម ខ្លូត សំខាន់ មេបញ្ជាការរងយុទ្ធភូមិភាគ ១
- លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
- លោក ម៉ែន ណារ៉េត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
- លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
- លោក យស់ ម៉ាច អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
- លោក ផឹក សុបិន អភិបាលក្រុងស្ទឹងត្រែង
- លោក ជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង
- លោក តយ ខេង ចៅសង្កាត់ស្រះឫស្សី
- លោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង
- លោក ប៊ុន រតនា មេប៉ុស្តិ៍ស្រះឫស្សី
- លោក ឈួ ស៊ុន ប្រធានសមាគមចិន
- លោក ឡាយ ហ្វាត់ នាយកសាលាចិន
- លោក លៀម សុវណ្ណារិន្ទ នាយកវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង
- លោក ជឹង ណារ៉េត នាយករងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង
- លោកស្រី ឌុកផា គីណា នាយករងវិទ្យាល័យព្រះរាជបូជនីយកិច្ច
- លោក សុខ ឈុន នាយករងវិទ្យាល័យព្រះរាជបូជនីយកិច្ច
- Mr Chris Oxley គ្រូបង្រៀនភាសាអង់គ្លេស
- Miss Angela Oxley ទីប្រឹក្សាឆ្មបនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង (VSO)
- Ms Linda Preston ទីប្រឹក្សាបច្ចេកទេសនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ
- Mr Kirsty Burgnas និស្សិតសាកលវិទ្យាល័យ Lancaster ប្រទេសអង់គ្លេស
- Miss Keith Burgnas និស្សិតសាកលវិទ្យាល័យ Lancaster ប្រទេសអង់គ្លេស
ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង។
កម្មវិធីបានចាប់ផ្តើមពីវេលាម៉ោង 5:00 នាទី រសៀល ដល់ម៉ោង 6:00 នាទី ដោយមានការជួបជុំគណៈ គ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូល រួមកម្មវិធីនៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តស្ទឹងត្រែង។
ជាកិច្ចបន្តកម្មវិធីម៉ោង 6:00 នាទី ដល់ម៉ោង 6:15 នាទី លោក ជិន ជឿន នាយកសាខា បានថ្លែងមតិ ស្វាគមន៍បើកកម្មវិធី។
បន្ទាប់មកម៉ោង 6:15 នាទី ដល់ម៉ោង 6:25 នាទី ចំណាប់អារម្មណ៍របស់និស្សិត ម៉ោង 6:25 នាទី ដល់ម៉ោង 7:00 នាទី កម្រងចម្រៀងអនុស្សាវរីយ៍ (ចម្រៀងឆ្លងឆ្លើយ)។
ជាកិច្ចបន្តមកទៀតម៉ោង 7:00 នាទី ដល់ម៉ោង 7:20 នាទី កម្មវិធីសំណួរ ចម្លើយ ទទួលរង្វាន់។
ជាកិច្ចបន្តម៉ោង 7:20 នាទី ដល់ម៉ោង 10:00 នាទី រាំវង់កំសាន្តអបអរសាទរឆ្នាំថ្មី វេទិកាចម្រៀងអ្នក ចូល រួមកម្មវិធី រាំវង់ដណ្តើមកៅអីទទួលរង្វាន់។
ជាកិច្ចបញ្ចប់កម្មវិធីពីម៉ោង 10:00 នាទីទៅ ជាកម្មវិធីចាប់រង្វាន់ពិសេសសម្រាប់ឆ្នាំថ្មី និងពិធីធ្វើ កិច្ច អបអរទទួលឆ្នាំថ្មី ដោយមានបាញ់កាំជ្រួច និងរាំវង់កំសាន្ត បន្តរហូតដល់ម៉ោង 12:30 នាទី ។
កម្មវិធីជប់លៀងសាមគ្គីអបអរចូលឆ្នាំថ្មីនេះ បានបញ្ចប់ទៅដោយរលូន និង ដោយក្តីសោមនស្សរីករាយ។