Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 
សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ បានចូលរួមពិធីតាំងពិពណ៌ថ្នាក់តំបន់សី្តអំពីភូមិមួយផលិតផលមួយ

កាលពីរសៀលថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១១ វេលា ម៉ោង៤និង៣០នាទី នៅភូមិអូចំបក់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រារព្ធធ្វើពិធីបើកពិពណ៌ផលិតសី្តអំពី ភូមិមួយ ផលិតផលមួយ ដើម្បីផ្សព្វផ្សាយដល់មហាជនអោយចូល ទស្សនាដោយសេរី ក្រោមអធិបតីភាព អភិបាលរងខេត្តតាកែវ និង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្រី្តរាជនិងអាជីវករមកពីបណ្តាខេត្តក្រុងនានាជាច្រើនប្រមាណជា៣០០នាក់ ដែលក្នុងនោះ រួមមាន ស្តង់ទំនិញចំនួន១១០ សិ្ថតនៅក្រោយជំនួយរបស់អង្គការ USAID សំរាប់ដាក់ជួល។

នៅក្នុងឱកាសនៃពិធីនោះសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ ក៍បានចូលរួមដាក់តាំង អំពីផលិតផលនិងសេវាកម្មចំនួនពីរស្តង់ ដើម្បីផ្សព្វផ្សាយនូវពត៌មានមួយចំនួនទៅកាន់សាធារណៈជនអំពី សមិទិ្ធ ផលដែលសាកលវិទ្យាល័យសំរេចបានក្នុងឆ្នាំសិក្សាកន្លងមក និងគោលការណ៍ផ្សេងៗរួមមានៈ
  1. គោលការណ៍ផ្តល់អាហាររូបករណ៍និស្សិតឆ្នើម
  2. គោលការណ៍លក្ខខ័ណ្ឌចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ
  3. បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យបៀលប្រាយ
  4. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ត្រីកោណសំរាប់ឆ្នាំ ២០០០--២០២០
  5. ការផ្សព្វផ្សាយអំពីចក្ខុវិស័យនិងបេសកកម្មរបស់សាខាសាកលវិទ្យាល័យបៀលប្រាយ
  6. ការផ្សព្វផ្សាយអំពីកម្មវិធីសិក្សាកំរិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត
បន្ទាប់ពីកម្មវិធីបើកដំណើរការ សង្កេតឃើញមានមន្រី្តរាជការ ដូចជាលោកអភិបាលរងខេត្ត លោក អភិបាលក្រុងដូនកែវ និងសាធារណៈជនជាច្រើនចូលមកមើលការផ្សព្វផ្សាយអំពីសមិទ្ធិផល និងធ្វើការសំណះ សំណាល ព្រមទាំងសាកសួរនូវពត៌មានមួយចំនួន។ ពិសេសអី្វដែលគួរអោយចាប់អារម្មណ៍ជាងគេគឺការចាក់ស្ពត ផ្សាយពាណិជកម្មជាវីដេអូ និងការបង្ហាញនូវ POWER POINT អំពីសកម្មភាពរបស់សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ សំរេចបានកន្លងមក។
ជាចុងបព្ចាប់ គេសង្កេតឃើញមានការចាប់អារម្មណ៍ពីសំណាក់សាធារណៈជាច្រើន ដែលបានចូលមក ទស្សនាស្តង់តាំងពិពណ៌សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវនៅឆ្នាំនេះ ដោយសារមានការចូលមក សាកសួរពត៌មានច្រើនជាងឆ្នាំមុន ជាមួយការរៀបចំបានល្អនិងមានដាក់បង្ហាញនូវខិតប័ណ្ណផ្សព្វផ្សាយដូចជាៈ ថ្នាក់អនុបណិ្ឌត បរិញ្ញាបត្រ និងកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស ដែលហៅកាត់ CFL និងកុំព្យូទ័រវគ្គខ្លី ដាក់ តាំង ច្រើននិងទាក់ទាញជាងឆ្នាំមុន ក្រោមបរិយាកាសរីករាយនិងស្និតស្នាលបំផុត។