Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
ពិធីចុះកិច្ចព្រមព្រៀងរវាងសាកលវិទ្យាល័យបៀលប្រាយជាមួយនឹង សាកលវិទ្យាល័យ Yunnan ប្រទេសចិន

នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១១ សាកលវិទ្យា ល័យបៀលប្រាយ បានរៀបចំពិធីទទួលស្វាគមន៍ សាកលវិទ្យា ល័យ Yunnan របស់ប្រទេសចិនដើម្បីចុះកិច្ចព្រមព្រៀងគ្នាមួយ រវាងសាកលវិទ្យាល័យទាំងពីរ។
            ក្នុងការចូលរួមនោះមានលោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ, លោក សាកល វិទ្យាធិការរង និងលោកព្រឹទ្ធបុរសគ្រប់មហា វិទ្យាល័យទាំងអស់ដែលជាតំណាងឲ្យសាកលវិទ្យាល័យបៀលប្រាយទាំងមូល។

ក្នុងការជួបពិភាក្សាគ្នានោះលោកសាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយបានមាន ប្រសាសន៍ ថា៖ សាកល វិទ្យាល័យបៀលប្រាយពិតជាមានមោទនភាពខ្លាំងណាស់ដែលបានធ្វើកិច្ចសហការគ្នាលើវិស័យ អប់រំកម្រិត ឧត្តមសិក្សា ជាមួយ សាកលវិទ្យាល័យ Yunnan ដែលជាសាកលវិទ្យាល័យមួយដ៏ធំរបស់ប្រទេសចិន ហើយលោកសង្ឃឹមយ៉ាងជឿជាក់ថា សាកល វិទ្យាល័យទាំងពីរនឹងមានទំនាក់ទំនងគ្នាយ៉ាងល្អជារៀងរហូត។
ចំណែកឯខាងភាគីរបស់សាកលវិទ្យាល័យ Yunnan ប្រទេសចិនបានធ្វើបទបង្ហាញពីប្រវត្តិសង្ខេបខ្លះៗ ដែលទាក់ទង នឹង សាកលវិទ្យាល័យរបស់ខ្លួនដោយមានប្រសាសន៍ថា៖ សាកល វិទ្យា ល័យ Yunnan ជា សាកល វិទ្យាល័យមួយដ៍ធំក្នុង ប្រទេសចិនដែលជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមសាកលវិទ្យាល័យ ជាង ៣០ នៅ ប្រទេសចិន មានផ្ទៃដីសរុប ៧០០០០ ម២ ដែលបណ្តុះបណ្តាលលើជំនាញឯកទេស ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច ដែលមាននិស្សិតសិក្សាសរុបជិត ១០០,០០០នាក់ ក្នុងនោះនិស្សិតថ្នាក់អនុបណ្ឌិតដែលកំពុងសិក្សាមានជិត ២០០០នាក់ ដែលមាននិស្សិតជាជនជាតិចិននិង និស្សិតមកពីបណ្តាប្រទេសផ្សេងៗគ្នានៅលើពិភពលោក ចូល សិក្សា។ លោកក៏បានបន្តទៀតថា សាកលវិទ្យាល័យ Yunnan ក៏មាននិស្សិតខ្មែរចូលសិក្សាផងដែរ។
ក្រោយពីបានជួបពិភាក្សាគ្នាចប់សាកលវិទ្យាល័យទាំងពីរក៏បានចុះហត្ថលេខាយល់ព្រមលើកម្មវិធី ដូចខាងក្រោម៖
  • ចូលរួមអភិវឌ្ឍន៍កម្មវិធីសិក្សា និងការស្រាវជ្រាវ រួមគ្នា
  • ធ្វើការទំនាក់ទំនងល្អជាមួយគ្នាព្រមទាំងប្រឹងប្រែងធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សារួមគ្នា, ផ្លាស់ប្តូរ អាហារូបករណ៍ និស្សិត, ធ្វើការផ្លាស់ប្តូរនិស្សិត និង សាស្ត្រាចារ្យ, ស្រាវជ្រាវ និង ការផ្លាស់ប្តូរកម្មវិធី សិក្សារួមគ្នាក្នុងតំបន់។
  • ធ្វើការផ្លាស់ប្តូរកម្មវិធីសិក្សារួមគ្នាដើម្បីឲ្យការសិក្សារបស់និស្សិតមានភាពល្អប្រសើរឡើង
ក្រោយពីបានពិនិត្យមើលខ្លឹមសារក្នុងកិច្ចព្រមព្រៀងនេះចប់សព្វគ្រប់ខាងសាកលវិទ្យាល័យ Yunnan ប្រទេសចិនក៏ បានយល់ព្រមឯកភាពនិងចុះហត្ថលេខាដើម្បីទទួលស្គាល់នូវកិច្ចសហការល្អនេះ។ ក្រោយពីបាន ចុះកិច្ចព្រមព្រៀងសាកល វិទ្យាល័យទាំង ២ បានប្រគល់វត្ថុអនុស្សាវរីយ៍ដើម្បីជាចំណងមិត្តភាព
សូមបញ្ជាក់ថា៖ ការចុះកិច្ចព្រមព្រៀងនេះនិស្សិតអាចទទួលបាននូវអត្ថប្រយោជន៍ដូចខាងក្រោម៖
  • និស្សិតដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ២ឆ្នាំ និងរៀនបន្តនៅសាកលវិទ្យាល័យ Yunnan ២ឆ្នាំ ទៀតដើម្បីបានសញ្ញាបត្រ២ គឺ សញ្ញាបត្រដែលចេញដោយ សាកលវិទ្យាល័យបៀលប្រាយផង និង សញ្ញាបត្រ ដែល ចេញដោយសាកលវិទ្យាល័យ Yunnan ផង។
  • និស្សិតដែលសិក្សានៅសាកលវិទ្យាល័យ Yunnan ២ឆ្នាំ និងរៀនបន្តនៅសាកលវិទ្យាល័យបៀលប្រាយ ២ឆ្នាំ ទៀតដើម្បីបានសញ្ញាបត្រ២ គឺសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យ Yunnan ផង និងសញ្ញាបត្រដែល ចេញដោយសាកលវិទ្យាល័យបៀលប្រាយ ផង។