អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 
ពិធីចែកលិខិតសរសើរជូនដល់និស្សិតឆ្នើមប្រចាំឆ្នាំលេខ១. ២ និង លេខ៣ និងការផ្តល់អាហារូបករណ៍ដល់និស្សិតពូកែប្រចាំមហាវិទ្យាល័យ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ

កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង ៨និង៣០នាទី នៅទល់មុខបរិវេណសាខាសាកល- វិទ្យាល័យ បៀលប្រាយ ខេត្តតាកែវ បានប្រារព្ធពិធីចែកលិខិតសរសើរ ដល់និស្សិតឆើ្នមលេខ១, លេខ២ និងលេខ៣ ព្រមទាំងមាន ការផ្តល់នូវអាហារូបករណ៍ដល់និស្សិតពូកែប្រចាំមហាវិទ្យា ល័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពីសំណាក់ មាតាបិតា អាណាព្យាបាល និងនិស្សិតសរុបចំនួន ៤០០នាក់ ទៀត។

នៅក្នុងនោះនិសិ្សតដែលទទួលបានលិខិតសរសើរមានចំនួន៩៩នាក់ និងនិស្សិតទទួលបាន អាហា រូបករណ៍ ចំនួន៣ នាក់ សម្រាប់មហាវិទ្យាល័យគ្រប់គ្រងធុរៈកិច្ច។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក អាន ហឿន នាយកសាខា បានឡើងរាយការណ៍ជុំវិញសមទិ្ធផល ដែលសាខា សាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវសំរេចបានកន្លងមកមានដូចជាៈ
 
 
       ទី១-សាខាបានបណ្តុះបណ្តាលនិស្សិតមាន 0៤មហាវិទ្យាល័យរួមមានៈ
១- មហាវិទ្យាល័យគ្រប់គ្រងធុរៈកិច្ច
២- មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំនិងភាសា
៣- មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
៤- មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
       សំរាប់ឆ្នាំសិក្សាថ្មី ២០១១-២០១២ នេះ សាខាត្រៀមបណ្តុះបណ្តាលនិស្សិតចុះឈ្មោះក្នុងមហាវិទ្យាល័យ សេដ្ឋកិច្ច មួយទៀត។
ទី២-មាននិស្សិតចុះឈ្មោះចូលរៀនចាប់ពីជំនាន់ទី១ រហូតដល់ជំនាន់ទី៦ ពោលពីឆ្នាំសិក្សា២០០៥ ដល់ ២០១១ សរុបមានចំនួន ២,៨៦០នាក់ ក្នុងនោះនិស្សិតមានចំនួនស្រី១,១១៣នាក់ ដែលមាននិស្សិតទទួលបាន អាហារូបករណ៍ចំនួន៦០៨នាក់ ហើយសំរាប់ជំនាន់៧ ក្នុងឆ្នាំសិក្សា២០១១-២០១២ និសិ្សតបាននឹងកំពុងចុះឈ្មោះ មាន ចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទី៣-ចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សា សរុប៩៣៤នាក់ ស្រី៣០៧នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រ ជំនាន់ ទី១, ២, និងទី៣ មានចំនួន៧៨២នាក់ ស្រី២៦២នាក់ ទទួលបានការងារធ្វើ ៨៨.៣៣% ចំណែកថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១, ២, ៣, ៤, និងទី៥ សរុបមានចំនួន១៥២នាក់ ស្រី៤៥នាក់ ទទួលបានការងារធ្វើ ៩១.៣៣%។

ទី៤-សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ មានកម្មវិធីថ្នាក់អនុបណិ្ឌត ជំនាន់ទី១ វគ្គទី១ បាន កំពុងធ្វើការបណ្តុះបណ្តាលលើមហាវិទ្យាល័យគ្រប់គ្រងធុរៈកិច្ច។

បន្តមកលោក មាស រ៉េនរិទ្ធិ សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការសិក្សាថ្នាក់បរិញ្ញាបត្រ បានឡើងមក ផ្សព្វផ្សាយជូនអំពីការអភិវឌ្ឍន៍កម្មវិធីសិក្សា និងការអនុវត្តន៍កម្មវិធីសិក្សាថ្មីរបស់សាកលវិទ្យាល័យបៀលប្រាយ ដោយលើកយកនូវចំណុចសំខាន់មកបង្ហាញដែលរួមមានៈ

- សំរាប់កម្មវិធីសិក្សាថ្មីគឺមានបញ្ចូលនូវភាសាអង់គេ្លស និងកុំព្យូទ័រជាច្រើនឆមាស ដើម្បីឆើ្លយតបទៅនឹង តំរូវការទីផ្សារការងារ ដែលក្នុងនោះយើងមាន CFL ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាបរទេស ក្រៅម៉ោង។
- សាកលវិទ្យាល័យបានជ្រើសរើសការបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីត ដែលមានការពេញនិយមនៅលើ សាកលលោក ហើយអ្វីទៅជាប្រព័ន្ធក្រេឌីត? គឺកំណត់ចំនួនមុខវិជ្ជាដូចជា ១មុខវិជ្ជា ៣ក្រេឌីត រឺ ៤៥ម៉ោង ហើយត្រូវរៀនប្រឡងអោយជាប់គ្រប់មុខវិជ្ជាទាំងអស់ ទើបអាចទទួលយកសញ្ញាបត្របាន។
- ចំណែកប្រព័ន្ធដាក់ពិន្ទុបែងចែកជាច្រើនមាន ការវាយតម្លៃទៅលើវត្តមាន, សកម្មភាពក្នុងថ្នាក់, កិច្ចការ ស្រាវជ្រាវ, ប្រឡងប្រចាំខែ, ប្រឡងពាក់កណ្តាលឆមាស និងប្រឡងឆមាស សរុបពិន្ទុ១០០។ និស្សិត ត្រូវរៀនអោយបានពិន្ទុជាអប្បរមា៦០ទើបជាប់ ប្រសិនបើក្រោម៦០ពិន្ទុគឺធ្លាក់ រួចការធ្លាក់នោះមាន ពីរករណី
ទី១-បើពិន្ទុចាប់៣០-៦០ ចុះក្រោម គឺមានសិទ្ធប្រឡងសង
ទី២-ពិន្ទុក្រោម៣០ត្រូវរៀនឡើង វិញ។
- នៅក្នុងកម្មវិធីសិក្សាថ្មីនេះដែរ សំរាប់និស្សិតឆ្នាំទី៤ ឆមាសទី២ ត្រូវមានជម្រើសពីរ
ទី១ ករណីនិស្សិតជ្រើសរើសយកការសរសេរសារណាបញ្ចប់ឆ្នាំថ្នាក់បរិញ្ញាបត្រ នោះនិស្សិតនឹងត្រូវ ប្រឡងចេញចំនួន០៣មុខវិជ្ជា
ទី២ ករណីនិស្សិតមិនជ្រើសរើសយកការសរសេរសារណាបញ្ចប់ឆ្នាំថ្នាក់បរិញ្ញាបត្រ នោះនិស្សិតនឹង ត្រូវប្រឡងឆមាសចំនួន០៦មុខវិជ្ជា ហើយក្នុងនោះមាន០៣មុខវិជ្ជាត្រូវប្រឡងចេញបញ្ចប់ឆ្នាំ សិក្សាថ្នាក់បរិញ្ញាបត្រ ។
       ចុងក្រោយលោកសាកលវិទ្យាធិការរង បានពន្យល់អំពីលក្ខខ័ណ្ឌចូលរៀនសំរាប់និស្សិត លុះត្រាតែមាន ឯកសារគាំទ្រស្របច្បាប់ដែលទទួលស្គាល់ដោយកក្រសួងអប់រំ យុវជន និងកីឡា ឬ គណកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (ACC) ។ រាល់សញ្ញាបត្រដែលអាចចុះឈ្មោះចូលរៀននៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានលុះ ត្រាតែប្រឡងជាប់ទុតិយភូម រឺមានតំលៃសើ្ម ប្រសិនមានសញ្ញាបត្រណាមួយសង្ស័យត្រូវអោយគេយកទៅសមមូល នៅ ACC
       បន្ទាប់មកលោក ឌៀប សីហា សាកលវិទ្យាធិការឡើងមកមានមតិសំណះសំណាល និងលើកយកអំពី អភិបាលកិច្ចនិងការគ្រប់គ្រងសាកលវិទ្យាល័យ ជាពិសេសបង្ហាញអំពីគន្លឹះទាំង១០ ដែលនាំអោយ សាកលវិទ្យាល័យ បៀលប្រាយ ទទួលបានជោគជ័យនិងឈានមុខគេ។
       ក្រៅពីសមទ្ធិផលទាំងអស់ ដែលសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តតាកែវ សម្រេចបាន ក្នុងនោះ ក៍មានការផ្តល់នូវអាហារូបករណ៍ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺសំដៅដល់ការផ្តល់សិទ្ធិជូន សមេ្តច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន និង ឯកឧត្តមបណិ្ឌតសភាចារ្យ សុខ អាន ក្នុងការសម្រេចផ្តល់អាហា រូបករណ៍សិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ រួមមានៈ និស្សិតជាស្រី្ត និស្សិតពូកែ និស្សិតក្រីក្រ និស្សិត ជនពិការភាព និស្សិតនៅ តំបន់ដាច់ស្រយាល និស្សិតជនជាតិភាគតិច គឺស្របតាមយុទ្ធសាស្រ្តចតុកោណរបស់ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រី្ត។
       លោក ឌៀប សីហា បានបន្តដោយក្រើនរំលឹកថា កម្ពុជាត្រូវការធនធានមនុស្ស អ្នកវិទ្យាសាស្រ្តពិតច្រើន បន្ថែមទៀត ដើម្បីកសាងសង្គមជាតិយើង ដូចនេះនិស្សិតទាំងអស់ត្រូវរៀនហើយរៀនទៀត និងចូលរៀនត្រូវមាន ការតស៊ូ និងមានឆន្ទៈពិតប្រាកដទើបទទួលបានជោគជ័យ។ លោកសាកលវិទ្យាធិការ ក៍បានពន្យល់ណែនាំដល់ និស្សិត ទាំងអស់ដែលចូលរួមក្នុងពិធីនោះត្រូវមាន Hard skill និង Soft skill ព្រោះវាគន្លឹះសំខាន់ដែលនាំទៅរកមាន ការងារធ្វើសំរាប់ប្អូនទាំងអស់គ្នា។