អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 
ពិធីចុះអនុស្សរណៈរវាងសាកលវិទ្យាល័យបៀលប្រាយនិង សាកលវិទ្យាល័យចំប៉ាសាក់ ប្រទេសឡាវ

នៅព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១១នៅសាកល វិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញបានទទួល រៀបចំធ្វើពិធី ចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យបៀល ប្រាយ និងសាកលវិទ្យាល័យចំប៉ាសាក់ ប្រទេសឡាវ។

នៅក្នុងការជួបគ្នានោះដែរមានលោក ឌៀប សីហា សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ លោក មាស រ៉េនរិទ្ធ សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាថ្នាក់

បរិញ្ញាបត្រ, លោក អ៊ីន វីរជ័យសាកលវិទ្យាធិការរង ទទួលបន្ទុកផ្នែករដ្ឋបាលនិងទំនាក់ទំនងអន្តរជាតិ, លោក បណ្ឌិត Tapas Ranjan Dash សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ និងលោក ព្រឹទ្ធបុរស ទាំងអស់ របស់សាកលវិទ្យាលល័យត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះផងដែរ។ ចំណែកឯខាង សាកលវិទ្យា ល័យចំប៉ាសាក់របស់ប្រទេសឡាវមាន លោក Dr.Sikhamtath MITARAY សាកលវិទ្យាធិការ សាកល វិទ្យាល័យ ចំប៉ាសាក់, លោក Dr. Bounmy PHONESAVANH សាកលវិទ្យាធិការរង សាកលវិទ្យាល័យចំប៉ាសាក់, លោក Sengkeo Sengsuly ព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់ និងអស់លោកដែលមានតួនាទីជាអ្នកគ្រប់គ្រងក្នុង សាកលវិទ្យាល័យចំប៉ាសាក់ជាច្រើនទៀតត្រូវបានចូលរួមផងដែរ។
 
 

       ក្នុងការជួបគ្នានោះលោកសាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យទាំងពីរបានធ្វើបទបង្ហាញអំពីប្រវត្តិ រីកចម្រើន របស់សាកលវិទ្យាល័យរវាងគ្នាទៅវិញទៅមក ដោយបានធ្វើការ បញ្ជាក់ប្រាប់អំពីចំនួននិស្សិតដែល សិក្សានៅសាកលវិទ្យាល័យ ផងដែរ។ ក្រោយពីបានធ្វើការសំណេះសំណាល គ្នារួចមក សាកលកវិទ្យាធិការ នៃសាកលវិទ្យាល័យទាំងពីរក៏បាន ធ្វើ ការឯកភាពគ្នាចុះហត្ថលេខាលើអនុស្សរណៈសំខាន់ៗ ដែលមាន ៦ចំណុច ដូចខាងក្រោម៖

១. ធ្វើការផ្លាស់ប្តូរសមាជិកនិងបុគ្គលិកក្នុងសាកលវិទ្យាល័យគ្នាទៅវិញទៅមក
២. ផ្លាស់ប្តូរនិស្សិត
៣. ផ្លាស់ប្តូរទៅលើការផ្សព្វផ្សាយ, ទាក់ទងនិងកិច្ចការបណ្ឌិតសភា, និងព័ត៌មានអំពីសាកលវិទ្យាល័យ
៤. ធ្វើការផ្លាស់ប្តូរសកម្មភាពកីឡា
៥. ចូលរួមធ្វើការស្រាវជ្រាវជាមួយគ្នាទាំងសាស្ត្រាចារ្យនិងធ្វើការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក
៦. សកម្មភាពផ្សេងៗទៀតដែលទាក់ទងនិងផលប្រយោជន៍នៃសាកលវិទ្យាល័យទាំងពីរ
 
ក្រោយពីបានចុះអនុស្សរណៈចប់សាកលវិទ្យាល័យទាំងពីបានធ្វើការថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៏ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យបៀលប្រាយបាននាំទៅមើលបន្ទប់ពីសោធន៍កុំព្យូរទ័រ, បណ្ណាល័យ, និងការិយា ល័យផ្សេងៗទៀត ដើម្បីបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃសាកលវិទ្យាល័យបៀលប្រាយក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ។