Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ឆ្នាំសិក្សា២០១៧-២០១៧ សាកលវិទ្យាល័យបៀលប្រាយ វិធីសិក្សា កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត

សាកលវិទ្យាល័យបៀលប្រាយទាំង៨ សាខា រាជធានី-ខេត្ត

 

ក្រុមហ៊ុនធំៗចំនួន២០ និង និស្សិតរាប់ពាន់នាក់ចូលរួមទិវាការងារ សាកលវិទ្យាល័យបៀលប្រាយ
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦

នេះ ជាលើកទី៣  ដែលទិវាការងារសាកលវិទ្យាល័យបៀលប្រាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីភ្ជាប់សាកលវិទ្យាល័យជាមួយក្រុមហ៊ុន និងសហគ្រាសជាច្រើន ពិសេសដើម្បីផ្តល់ឱកាសឱ្យនិស្សិត ស.ប.ប. បានជួប និងស្វែងយល់ពីការអនុវត្តជាក់ស្តែងនៅក្រុមហ៊ុន និងសហគ្រាសធំៗនិងល្បីៗ ដើម្បីឆ្លុះបញ្ជាំងពីប្រធានបទនិងមុខវិជ្ជាដែលពួកគេបានសិក្សានៅសាកលវិទ្យាល័យ។

 

និស្សិតដែលចូលរូមក្នុងទិវាការងារនេះ  នឹងត្រូវបានសម្ភាសន៍ និង ផ្តល់ឱកាសការងារនៅតាមក្រុមហ៊ុនធំៗចំនួន ២០រួមមាន ¸ធនាគារស្ថាបនាលីមីតធីត, បុរី ប៉េង ហ៊ួត,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ CMK,គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Samrithisak, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  Kredit,   ក្រុមហ៊ុន  Asia Wei Luy,  ក្រុមហ៊ុន KH-Express,សាលា I-Kids (UCMAS), ក្រុមហ៊ុន Online,ក្រុមហ៊ុន CU Plus, ក្រុមហ៊ុន EPenh, ក្រុមហ៊ុន Express Food Group, ក្រុមហ៊ុន KHBUY, ក្រុមហ៊ុន 2world travel, ក្រុមហ៊ុន Forte Insurance,ក្រុមហ៊ុនOPENNET, ក្រុមហ៊ុន Luxury Smile Cambodia, ក្រុមហ៊ុន Camko Top Distributor, ក្រុមហ៊ុន  ST&STravel & Tour និង ក្រុមហ៊ុនSophanny TT Development។

  

ឆ្នាំនេះ ទិវាការងារ សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានប្រារព្ឋធ្វើនៅសាកលវិទ្យាល័យបៀលប្រាយ ទាងំ៨សាខារាជធានី-ខេត្ត ក្នុងថ្ងៃតែមួយខ្លះនិងនៅថ្ងៃខុសគ្នា និងដោយឡែក នៅសាកលវិទ្យាល័យបៀលប្រាយ  សាខាកណ្តាលរាជធានីភ្នំពេញ គឺរៀបចំធ្វើឡើងក្នុងរយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់ម៉ោង ៦ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ។

            

 អត្ថប្រយោជន៍ដែលនិស្សិត នឹងទទួលបានពីការចូលរួមទិវាការងារនេះ មានដូចជា¸

  • និស្សិតនឹងទទួលបានការដាក់ពាក្យ ដើម្បីបម្រើការងារដោយសម្ភាសន៍ផ្ទាល់នៅនឹងកន្លែង
  • ធ្វើបទបង្ហាញពីឱកាសការងារ និងអាជីពការងារ
  • ធ្វើបទបង្ហាញ និងការណែនាំល្អៗអំពីតម្រូវការជំនាញក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកដុះដាល
  • ផ្តល់ភាពងាយស្រួល និងឱកាសការងារជូនដល់និស្សិតដែលកំពុងសិក្សា និងនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយ ហើយបាននឹងកំពុងស្វែងរកការងារធ្វើនៅតាមក្រុមហ៊ុន និងស្ថាប័ននានា
  • ជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិកចូលបម្រើការងារ ជាពិសេស គឺក្រុមនិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ
  • ផ្សព្វផ្សាយពីសេវកម្ម និង ផលិតផលរបស់ក្រុមហ៊ុន។

  

ទិវាការងារ សាកលវិទ្យាល័យ បៀលប្រាយ  បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និង យ៉ាងរលូន  អ៊ូអរ  អធឹកអធម  គួរជាទីពេញចិត្ត និងសប្បាយរីករាយ និងលើកទឹកចិត្តនិស្សិតឱ្យមានការសម្រេចចិត្តសាកល្បងចូលបម្រើការងារដើម្បីទទួលបានបទពិសោធ និង ប្រាក់ចំណូលផងដែរ។