Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ក្រុមហ៊ុន​ធំៗ​ចំនួន​៧ និង និស្សិត​រាប់ពាន់នាក់ ចូលរួម​ទិវា​អំណាន សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ
ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៦​

 

នេះ​ជា​លើកទី​១ ដែល​ទិវា​អំណាន សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ  ត្រូវបាន​រៀបចំឡើង​ក្នុង​គោល​បំ​ណង ដើម្បី​បង្កើត​ជាវ​ប្បធ​ម៌នៃ​អំណាន និង​ជំរុញ​ឱ្យនិ​ស្សិត​ទាំងអស់​ចាប់​យកក្ដី​ស្រលាញ់​នៃ​អំ​ណាន ពិសេស​ដើម្បី ផ្ដល់ឱកាស​ឱ្យ​និស្សិត​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រា​យ បាន​ជួប និង ស្វែង​យល់​ពីសារ​សំខាន់នៃ អំណាន​ជាមួយ បណ្ដា​វាគ្មិន​ល្បីៗ​នៃ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សៀវភៅ ស្រាវជ្រាវ និង​បោះពុម្ព​សៀវភៅ ដើម្បី​ឆ្លុះបញ្ជាំង ពី​ប្រធានបទ និង​មុខវិជ្ជា​អំណាន​ផ្សេងៗ​ដែល​ពួកគេ​បាន​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​។ 
 
ឆ្នាំនេះ ទិវាអំណាន សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានប្រារព្ឋធ្វើនៅសាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខារាជធានី-ខេត្ដ ក្នុងថ្ងៃតែមួយ និង ដោយឡែក   នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ គឺរៀបចំធ្វើឡើងក្នុងរយៈ

ពេលមួយថ្ងៃពេញ ចាប់ពីម៉ោង ៧ៈ៣០ព្រឹក ដល់ម៉ោង ៦ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យ បៀលប្រាយ។

អត្ថប្រយោជន៍ដែលនិស្សិត នឹងទទួលបានពីការចូលរួមទិវាអំណាននេះ មានដូចជា៖

  • ការធ្វើបទបង្ហាញពីគុណសម្បត្ដិនៃការអាន
  • ការតាំងពិព័ណ៍សៀវភៅ
  • ការអាននិងឆ្លើយយករង្វាន់
  • ការផ្ដល់អំណោយសៀវភៅនិងឯកសារស្រាវជ្រាវផេ្សងៗដើម្បីតម្កល់ក្នុងបណ្ណាល័យ

និស្សិតដែលចូលរូមក្នុងទិវាអំណាន នេះ  នឹងត្រូវបានសម្ភាសន៍  និង ផ្ដល់ឱកាសឱ្យចូលរួមក្នុងកម្មវិធីប្រឡងប្រណាំងនៃអំណាន ក្នងុគោលបំណងដើម្បីបណ្ដុះគំនិតសិស្ស-និស្សិតទាំងអស់ឱ្យទម្លាប់អានសៀវភៅ  និងចែករំលែកបទ ពិសោធល្អៗពីការអាន វិធីសាស្ដ្រក្នុងការអាន ព្រមទាំងលើកកម្ពស់ពួកគេធ្វើអំណានឱ្យច្រើន ដើម្បីយល់ដឹងបានច្រើន និងជួយជំរុញការសិក្សាកាន់តែពូកែនិងភាពជោគជ័យក្នុងជីវិត ដូចពាក្យរបស់យើងថា ៈ

  • អ្នកអានថ្ងៃនេះ អនាគតជាអ្នកដឹកនាំ
  • អានច្រើន ចម្រើនបញ្ញា
  • យើងអានដើម្បីភាពជោគជ័យ
  • គ្មានអំណាន គ្មានចំណេះ

 

ទិវាអំណាន សាកលវិទ្យាល័យ បៀលប្រាយ  បានប្រព្រឹត្ដទៅក្រោមបរិយាកាសរីករាយ និង យ៉ាងរលូន  អ៊ូអរ ធឹកអធម គួរជាទីពេញចិត្ដ និងសប្បាយរីករាយ ព្រមទាំងជម្រុញថាមពលផ្លូវចិត្ដនិស្សិតឱ្យមានឆន្ទះក្នុងការអាន និង ប្រកាន់ខ្ជាប់វប្បធម៌នៃអំណានដើម្បីទទួលបាននូវការអភិវឌ្ឍខ្លួននិងភាពជោគជ័យទាំងក្នុងអាជីពការងារនិងការរស់នៅប្រចាំថ្ងៃ។

                                           

     Video Clip