Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 
ពិធី​ចុះ​អនុស្សរណៈ​រវាង​
​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​និង​ក្រុមហ៊ុន RMA ប្រចាំ​ប្រទេស​កម្ពុជា​
 
​​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៩ ខែ​មករា ឆ្នាំ​២០១៦ នៅ​សាកល វិទ្យា​ល័យ​បៀល​ប្រាយ​រាជធានី​ភ្នំ​ពេញ​បាន​រៀ​ប​ចំ​ពិធី ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ និង​ក្រុមហ៊ុន RMA ប្រចាំ​ប្រទេស​កម្ពុជា​។​
 
​នៅក្នុង​ពិធី​នោះ​ដែរ​មានលោក ឌៀប សីហា សាកលវិទ្យាធិការ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ លោក មាស រ៉េ​ន​រិទ្ធ សាកលវិទ្យាធិការ​រង ទទួលបន្ទុក​ផែនការ​យុទ្ធសាស្ត្រ​, លោក អ៊ី​ន វីរ​ជ័យ សាកលវិទ្យាធិការ​រង ទទួលបន្ទុក​អភិ​វ​ឌ្ឍ​ន៍​ធុរកិច្ច​និង​គ្រប់​គ្រង​ការ​ចុះ​ឈ្មោះ​សិក្សា​, លោកស្រី អ៊ី​ន វីរ​លក្ខិណា ទទួលបន្ទុក​ហិរញ្ញវត្ថុ និង​រដ្ឋបាល  ព្រម​ទាំង​វត្តមាន​របស់លោក​ព្រឹទ្ធបុរស និង​និស្សិត របស់​សាកល​វិទ្យា​ល​ល័យ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​ពិធី​នេះ​ផងដែរ​។​
 
​សម្រាប់​តំណាង​ក្រុមហ៊ុន RMA មាន​លោក Ngorn Saing ដែល​ជា​នាយក​តំបន់​ប្រចាំ​ប្រទេស​កម្ពុជា ជា​តំណាង​, លោក Lun Dane នាយក​ធន​ធាន​មនុស្ស​ព្រម​ទាំង​មាន​វត្តមាន​របស់​បុគ្គលិក​មួយ​ចំនួន​ទៀត​ចូលរួម​ផងដែរ​។​
 
ក្នុង​កិច្ច​ជំនួប​នេះ​លោក​សាកលវិទ្យាធិការ នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី ស​ន្ទ​ស្សន៍​នៃ​ការរីកចម្រើន​របស់​សាកល​វិទ្យា​ល័​យ​ដើម្បី​ឲ្យ​លោកនាយក RMA ប្រចាំ​ប្រទេស​កម្ពុជា​បានដឹង​និង​ធ្វើការ​សំណូមពរ​ឲ្យ​ខាង​ក្រុមហ៊ុន​ពិ​និត្យ​ល​ទ្ធ​ភាព​ក្នុង​ការផ្តល់​ជា​អាហារូបករណ៍​សម្រាប់​និ​ស្សិត​ដែល​ឆ្នើម​ប្រចាំ​សាកល​វិទ្យា​ល័​យ​ផងដែរ ទ​ន្ទឹ​ម​ជាមួយគ្នានេះ​ផងដែ​រលោក នាយក​ក្រុមហ៊ុន RMA ប្រចាំ​ប្រទេស​កម្ពុជា​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ផងដែរ​នូ​វ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ដោយ​បានបង្ហាញ​នូ​វ​ផលិតផល និង​សេវាកម្ម​ជាច្រើន​ដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​ដំណើ​រការ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​៖ គ្រឿងចក្រ​សម្រាប់​កសិកម្ម​ម្ម​និង​ឧស្សាហកម្ម រ​ថយ​ន្ត គ្រឿង​បរិភោគ​ជាច្រើន​ដែល កំពុង​បម្រើ​សេវាកម្ម​ក្នុង​ប្រទេស​កម្ពុជា និង​មាន​បុគ្គលិក​សរុប​ចំនួន​ជាង ២០០០​នាក់​បាន​និង​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សព្វថ្ងៃ​នេះ ហើយ​ក្រុមហ៊ុន​ក៏​កំពុងតែ​ត្រូវការ​បុគ្គលិក​ជាច្រើន​ទៀ​ត​ដើម្បី​បំ​ពេញ​ការងារ​របស់ខ្លួន​។ ឆ្លើយតប​និង​សំណើ​ររបស់​លោក​សាកលវិទ្យាធិកា​រ​ដែល​ស្នើរ​សុំ​ឲ្យ​មាន​ការផ្តល់​អាហារ​រូបករណ៍​ដល់​និ​ស្សិត​ឆ្នើម​នោះ​ខាង​ក្រុមហ៊ុន​និង​ធ្វើ​ការពិចារណា​លើ​សំ​ណើ​រ​នេះ​ផងដែរ​។ 
 
​ក្រោយពី​បានធ្វើការ​សំណេះសំណា​ល​គ្នា​រួចមក​សាកល​ក​វិទ្យា​ធិ​ការ និង​តំណាង​ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​ឯកភាពគ្នា​ចុះ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​សំ​ខាន់ៗ​ដែល​មាន​ដូចខាងក្រោម​៖​
 
​១. ការឯកភាព​របស់​សាកល​វិទ្យា​ល័យ​
  • ​ផ្តល់​ទីកន្លែង​សម្រាប់ RMA Cambodia ធ្វើ​ការផ្សព្វផ្សាយ​ទា​ក់ទង​និង​ផលិតផល​របស់​ក្រុមហ៊ុន​សម្រាប់​និស្សិត សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ​
  • ​​ផ្តល់ឱកាស​ដល់​និស្សិត​ចុះ​ធ្វើ​ការងារ​ស្ម័​គ្រ​ចិត្ត​នៅ RMA Cambodia នៅពេល​មាន​ការស្នើរ​សុំ​
  • ​ផ្តល់ឱកាស​ដល់​និស្សិត​ដែលមាន​ភាព​ឆ្លាត​វៃ​ឲ្យ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន RMA Cambodia​
  • ​ជ្រើសរើស​ក្រុមហ៊ុន RMA Cambodia ជា​អាទិភាព​ទីមួយ​ក្នុង​ការបញ្ជូន​និស្សិត​ចុះ​ធ្វើ​ការងារ​ស្ម័​គ្រ​ចិត្ត ឬ ឱកាស​ការងារ​សម្រាប់​និ​និស្សិត​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ​
​២. ការឯកភាព​ពី​ក្រុមហ៊ុន  RMA Cambodia​
  • ​​ធ្វើការ​រៀបចំនិង ផ្តល់​ឲ្យ​និស្សិត​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ក្រុមហ៊ុន និង​ការធ្វើ​ស​ន្ទរក​ថា​ដោយ​អ្នក​គ្រប់​គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន RMA Cambodia​
  • ​ផ្តល់​នូ​វ​ការធ្វើសិក្ខាសាលា​ទាំង​ទង​និង​ឱកាស​ការងារ​សម្រាប់​និស្សិត​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រា​យ​
  • ​​ផ្តល់​ឲ្យ​និស្សិត​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ក្រុមហ៊ុន RMA Cambodia  ដើម្បី​ចែក​រំលែក​នូ​វ​បទពិសោធ និង​ប្រតិបត្តិការ​អាជីវកម្ម​
  • ​​ជ្រើសរើស​និស្សិត​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រាយ ជា​អាទិភាព​ទីមួយ​ក្នុង​ការជ្រើសរើស​យកទៅ​បម្រើ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន RMA Cambodia 
ក្រោយពី​បាន​ចុះ​អនុស្សរណៈ​ចប់​តំ​ណា​ង​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ ព្រម​ទាំង​ក្រុមហ៊ុន RMA Cambodia ជូន​វត្ថុ​អនុស្សាវរីយ៍ រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ព្រម​ទាំង​បាន​ថតរូប​ជុំ​គ្នា​ដើម្បី​ទុកជា​អនុ​ស្សាវ​រី​យ៏ ប្រកបដោយ​ភាពស្និទ្ធស្នាល​និង​រីករាយ​ក្រៃលែង​ដើម្បី​ជា​ការបិទ​ពិធី​នេះ​ផងដែរ​។​