Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ក្រុមហ៊ុន​ធំៗ​ចំនួន​២៣ និង និស្សិត​រាប់ពាន់នាក់​​ចូលរួម​ទិវា​ការងារ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ​
ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​

 
​នេះ ជាលើកទី២ ដែលសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំទិវាការងារក្នុងគោលបំណងដើម្បីភ្ជាប់សាកលវិទ្យាល័យជាមួយក្រុមហ៊ុន និងសហគ្រាសជាច្រើន ពិសេសដើម្បីផ្តល់ឱកាសឱ្យនិស្សិត សបប បានជួប និងស្វែងយល់ពីការអនុវត្តជាក់ស្តែងនៅក្រុមហ៊ុន និងសហគ្រាសធំៗនិងល្បីៗ ដើម្បីឆ្លុះបញ្ជាំងពីប្រធានបទនិងមុខវិជ្ជាដែលពួកគេបានសិក្សានៅសាកលវិទ្យាល័យ។
 
និស្សិត​ដែល​ចូល​រូ​ម​ក្នុង​ទិវា​ការងារ​នេះ  នឹង​ត្រូវបាន​សម្ភាសន៍ និង ផ្តល់ឱកាស​ការងារ​នៅតាម​ក្រុមហ៊ុន​ធំៗ​ចំនួន ២៣​ ​រួមមាន​៖  ក្រុមហ៊ុន Prudential Life Insurance,  ក្រុមហ៊ុន Career 855,  គ្រឹ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ហត្ថា​កសិករ​,  RMA Cambodia,  គ្រឹ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ AEON, YUMMY,  Rights Smart International,    Cambodia Angkor Real Estate,   គ្រឹ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ Kredit,    Forte Insurance,   CBM Corporation,  Yin Kok Food Corporation,   2World Travel,  Credit Bureau Cambodia,  FURI Real Estate,   Borey Peng Huot,  គ្រឹ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ AMK, គ្រឹ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ CMK,  Anana Computer, Online Internet, Phsar-Thmey Online, Sorya Drinking Water, និង​ក្រុមហ៊ុន Opennet Cambodia​។​
ឆ្នាំនេះ សាកលវិទ្យាល័យបៀលប្រាយ បានប្រារព្ឋធ្វើទិវាការងារសាកលវិទ្យាល័យបៀលប្រាយ ទាំង៨សាខារាជធានី-ខេត្ត ក្នុងថ្ងៃតែមួយខ្លះនិងនៅថ្ងៃខុសគ្នា និងដោយឡែក នៅសាកលវិទ្យាល័យបៀលប្រាយ  សាខាកណ្តាល រាជធានីភ្នំពេញ គឺរៀបចំធ្វើឡើងក្នុងរយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់ម៉ោង ៦ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ។
 
អត្ថប្រយោជន៍​ដែល​និស្សិត នឹង​ទទួលបាន​ពី​ការចូលរួម​ទិវា​ការងារ​នេះ មានដូចជា​៖​
  • ​និស្សិត​នឹង​ទទួលបាន​ការ​ដាក់ពាក្យ ដើម្បី​បម្រើ​ការងារ​ដោយ​សម្ភាសន៍​ផ្ទាល់​នៅនឹងកន្លែង​
  • ​ធ្វើ​បទ​បង្ហាញ​ពី​ឱកាស​ការងារ និង​អាជីព​ការងារ​
  • ​ធ្វើ​បទ​បង្ហាញ និង​ការណែនាំ​ល្អៗ​អំពី​តម្រូ​វ​ការ​ជំ​នា​ញ​ក្នុង​វិ​ស័​យ​ឧស្សាហកម្ម​ដែល​កំ​ពុងរីក​ដុះ​ដា​ល​
  • ​ផ្តល់​ភាពងាយស្រួល និង​ឱកាស​ការងារ​ជូន​ដល់​និស្សិត​ដែល​កំ​ពុង​សិក្សា និង​និស្សិត​ដែលបាន​បញ្ចប់​ការសិក្សា​ពី​
  • ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ហើយ​បាន​នឹង​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅតាម​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​
  • ​ជួយ​សម្របសម្រួល និង​ផ្តល់​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន និង​ស្ថាប័ន​នានា ដែល​កំពុង​ត្រូវ​ការជ្រើសរើ​ស​បុគ្គលិក​
  • ​ចូល​បម្រើ​ការងារ ជាពិសេស គឺ​ក្រុម​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ ដែល​មាន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​
  • ​ផ្សព្វផ្សាយ​ពី​សេវា​កម្ម និង ផលិតផល​របស់​ក្រុមហ៊ុន​។​
​ទិវា​ការងារ សាកល​វិទ្យា​ល័យ បៀ​ល​ប្រា​យ  បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​រីករាយ និង យ៉ាង​រលូន  អ៊ូអរ  អ​ធឹ​កអធម  គួរ​ជាទី​ពេញចិត្ត និង​សប្បាយរីករាយ និង​លើកទឹកចិត្ត​និស្សិត​ឱ្យមាន​ការសម្រេចចិត្ត​សាកល្បង​ចូល​បម្រើ​ការងារ​ដើម្បី​
​ទទួលបាន​បទពិសោធ និង ប្រាក់​ចំណូល​ផងដែរ​។​
 
 
 
 
 
 
  
 
 
 
 
 
 
 
 
 
 
 

Video Clip For CNC TV

Video Clip For HMHD TV

Video Clip For Bayon TV

Video Clip For BTV

Full Video Clip BBU Career Day | 02 Oct 2015