Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

វគ្គទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧

 

សាកលវិទ្យាល័យបៀលប្រាយបានធ្វើពិធីចុះអនុស្សរណយោគយល់គ្នាមួយ (MOU) ជាមួយមជ្ឈមណ្ឌល Korea Software HRD


កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ថ្មីៗនេះ សាកលវិទ្យាល័យបៀលប្រាយបាន ធ្វើពិធីចុះអនុស្សរណ យោគយល់ គ្នាមួយ (MOU) ជាមួយមជ្ឈមណ្ឌល Korea Software HRD របស់កូរ៉េ ក្នុងការផ្តល់នូវការសិក្សាបន្ថែមតាមរយៈ online នៅ លើគេហទំព័រ Khmer Academy។

ក្នុងពិធីចុះហត្ថលេខានេះដែរមាន លោកឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ លោកបណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរង លោក ជី គឹមអ៊ី ព្រឹទ្ធបុរសមហាវិទ្យល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងលោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គ្រប់មហាវិទ្យាល័យនិងនិស្សិតចូលរួមយ៉ាងច្រើន។

លោក ចិន ភីរម្យ អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌល Korea Software HRD បានឲ្យដឹងថា Khmer Academy ជា គេហទំព័រថ្មីមួយ ដែលបង្កើតឡើងកាលពីដើមឆ្នាំ ២០១៥ ដោយមាននិស្សិតខ្មែរពូកែៗ ជាច្រើននាក់បាន ទៅសិក្សានៅ មជ្ឈមណ្ឌល បណ្ដុះបណ្ដាល Korea Software HRD។

Khmer Academy មានមុខវិជ្ជាបង្រៀនជាច្រើនដូចជា របៀបបង្កើតកម្មវិធីលើ iOS , កម្មវិធី Android , ការបង្កើត Website និងការរចនាឌីហ្សាញជាដើម។ ហើយនេះក៏ជាឱកាសថ្មីមួយផងដែរសម្រាប់និស្សិត IT ទាំងអស់ដែលចង់ពង្រីកនូវ ចំណេះដឹង បន្ថែម សម្រាប់ការងារនៅពេលខាងមុខ។

ក្រោយពីបានចុះកិច្ចព្រមព្រៀង លើអនុស្សរណរួចគណគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ និងមជ្ឈមណ្ឌល Korea Software HRD បានថតរូបជុំគ្នាជាមួយនិងនិស្សិតទាំងអស់ដើម្បីទុកជាអនុស្សាវរីយ៍ក្រោយបញ្ចប់កម្មវិធី។