Warning: strtotime(): It is not safe to rely on the system's timezone settings. You are *required* to use the date.timezone setting or the date_default_timezone_set() function. In case you used any of those methods and you are still getting this warning, you most likely misspelled the timezone identifier. We selected the timezone 'UTC' for now, but please set date.timezone to select your timezone. in /home/www/demo.bbu.edu.kh/index.php on line 55
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
??????????????????????????? ????????????????

??????? ?????????? ?????? ?????????

 

ដំណើរទស្សនៈកិច្ចសិក្សានិស្សិតសាកលវិទ្យាល័យ KONKUK នៃសាធារណៈរដ្ឋកូរ៉េ មកកាន់សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តតាកែវនិងខេត្តសៀមរាប លើកទី៥


កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នេះ សាកលវិទ្យាល័យបៀលប្រាយបានរៀបចំទទួលស្វាគមន៍និស្សិត ដែល អញ្ជើគមកពីសាកលវិទ្យាល័យ KONKUK នៃ សាធារណៈរដ្ឋកូរ៉េ ចំនួន២១រូប និងនិស្សិតខ្មែរចំនួន១០រូបសម្រាប់ធ្វើ ការសម្របសម្រួល ដែលមានលោក អ៊ីន វីរជ័យ និងលោក លី ប៊ុណ្ណា ជាអ្នកដឹកនាំដោយផ្ទាល់ សម្រាប់រយៈពេល ១០ថ្ងៃពេញ។ នៅក្នុងឱកាសនេះផងដែរសាស្ត្រាចារ្យដឹកនាំនិស្សិតដែលតំណាងឲ្យសាកលវិទ្យាល័យ KONKUK បានចូលជួបសំណេះ សំណាយជាមួយថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យបៀលប្រាយ ដែលមានលោក បណ្ឌិត ឌី ដាវុឌ្ឈ សាកលវិទ្យាធិការរង, លោក អ៊ីន វីរជ័យ នាយកទីតាំងគោល និងលោក ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ទាំងអស់ក៏បានចូលរួមក្នុងពិធីនេះផងដែរ។

ក្នុងដំណើរទស្សនៈកិច្ចនេះមានគោលបំណងសំខាន់គឺ ដើម្បីរឹតចំណងមិត្តភាព រវៀងសាកលវិទ្យាល័យ ទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង និងដើម្បីធ្វើការផ្សព្វផ្សាយ ស្រាវជ្រាវក្នុងការផ្លាស់ប្តូរវិស័យវប្បធម៌ និង ភាសា ជាដើម។

ក្នុងរយៈពេលដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតកូរ៉េទាំង២១រូបនេះ អ្នកសម្របសម្រួល សាកលវិទ្យាល័យ បៀលប្រាយ បានដឹកនាំ បង្រៀនឲ្យស្គាល់ភាសាខ្មែរ និងចុះធ្វើសកម្មភាពសង្គមនានានៅតាម ទីតាំងមួយចំនួននៃ សាខា សាកលវិទ្យាល័យបៀលប្រាយដូចជា៖

- ខេត្តតាកែវ មានរយៈពេលបីថ្ងៃ ដែលមានសកម្មភាពដូចជា៖

- ផ្តល់អំណោយដល់ក្មេងៗកំព្រាមានដូចជា សំភារៈសិក្សា អាហារ ភេសជ្ជៈ និងដើម្បីស្វែងយល់ អំពីការរស់ នៅនិងការសិក្សា ព្រមទាំងទស្សនា របាំ លេងល្បែង  លេងកីឡា និងការគូររូប ថតរូប ផ្គុំរូប ផាត់ពណ៍ និងប៉ោងប៉ោងជា ច្រើនប្រភេទ ។

- ជួយលាបថ្នាំរបងសាលា លាបថ្នាំពណ៍សួនផ្កា សំអាតអនាម័យក្នុងបរិវេណសាលា និងដាំដើមស្វាយ នៅមុខច្រកចូល មជ្ឈមណ្ឌលកុមារកំព្រាដើម្បីទុកជាអនុស្សាវរីយ៍។

- ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និង លីងស្រូវ បុក ដាល់អំបុកស្រូវថ្មី និងញុំាអំបុក ចេកទុំនិង ពិសារទឹកដូង ដ៏ផ្អែមស្រស់ធម្មជាតិពិតៗ ជាមួយនិងការរំាលេងកំសាន្តជាមួយការប្រគុំបទភ្លេងប្រពៃណីខ្មែរ របស់អ្នកភូមិ ដោយទឹកមុខ រួសរាយរាក់ទាក់គួរជាទីមោទនៈ។

បន្ទាប់ពីដំណើរទស្សនៈកិច្ចនៅខេត្តតាកែវចប់អ្នកសម្របសម្រួលកម្មវិធីរបស់សកលវិទ្យាល័យបៀលប្រាយដែលមានលោក អ៊ីន វីរជ័យ និងលោក លី ប៊ុណ្ណា បានបន្តទៅខេត្តសៀមរាបដែលជាទឹកដីអង្គរ បវររុងរឿងរបស់ជាតិខ្មែរយើងផងដែរ ដែលនៅក្នុងនោះអ្នកសម្របសម្រួលបានដឹកនាំនិស្សិតកូរ៉េទាំង២១រូប នោះទៅទស្សនៈកិច្ចសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប ដែលមានការស្វាគមន៍យ៉ាងរ៉ាក់ទាក់ពីលោក ស៊ីវ វុទ្ធី នាកយសាខា និង អ៊ឹង តុងអៀង នាយករងសាខា ព្រមទាំងលោក  ហ៊ុនផាន់ថង ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ ក្រោយពីសំណេះសំណាលគ្នាចប់ ថ្នាក់ដឹកនាំសកលវិទ្យាល័យបៀលប្រាយក៏បានដឹកនាំទៅទស្សនានូវប្រាសាទអង្គរ និង ប្រាសាទជាច្រើនទៀត និង រួមទាំង ចុះធ្វើសកម្មភាពសង្គមជាច្រើនទៀតដូចជា។

  1. នាំយកអំណោយនិងសំភារៈសិក្សាមួយចំនួនទៅចែកដល់សិស្សានុសិស្សសាលាបឋមសិក្សា ដើម្បីស្វែងយល់ អំពីការរស់នៅ និងការសិក្សា លេងល្បែង  លេងកីឡា និងការគូររូប ផាត់ពណ៍ និងបត់ក្រដាសធ្វើសត្វនានា និងប៉ោងជាច្រើនប្រភេទក្នុងភូមិ រុនតាឯក។
  2. ទស្សនាឡបុរាណនៅក្នុងសារមន្ទីនិងបង្ហាញពីវ័យចំណាស់របស់ ខ្មែរនិងភាពច្នៃប្រឌិតនាសម័យ បុរាណដ៏រុងរឿង ក្នុងភូមិរុនតាឯក។។
  3. ទស្សនាការដុតក្រឡាននិងការសាកល្បងច្រកនិងដុតក្រឡានដោយផ្ទាល់ ដោយនិស្សិតកូរ៉េ រួមជា មួយការញុំា អាហារ ថ្ងៃត្រង់បែបប្រពៃណីស្រុកស្រែនិងសែ្វងយល់ពីការចម្រាញ់ស្ករត្នោតរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
  4. ទស្សនាប្រាសាទអង្គរវត្តដែលជាបេះដូងជាតិខ្មែរ និងជាបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញលើឆាកអន្តរជាតិ និងប្រាសាទផ្សេងៗជាច្រើនទៀត។
  5. ទស្សនាសារមន្ទី (Killing Fiel) ដែលបានដាក់បង្ហាញរូបភាព និង សាកសពជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ក្នុងវត្តថ្មី ។
  6. ទស្សនាផ្សាររាត្រីខេត្តសៀមរាប ផ្សារចាស់ និងការញុំាអាហារដ៏មានឪជារស។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់និស្សិតកូរ៉េ សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំពិធីជប់ លៀងដើម្បី ជូនដំណើរនិងទុកជាអនុស្សាវរីយ៍ ដែលជាថ្ងៃចុងក្រោយនៃការវិលទៅកាន់ប្រទេសរបស់ខ្លួនវិញ។