អបអរសាទរ ​ពិធី​ប្រគល់​សញ្ញាបត្រ កម្រិត​បរិ​ញ្ញាប​ត្រ​រង​ ​បរិ​ញ្ញាប​ត្រ និងអនុ​បណ្ឌិត​ ​នៅសាកល​វិទ្យា​ល័យ​បៀល​ប្រា​យ សាខាខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង​ ​មាន​កិ​ត្ដិ​យស​សូមជ​ម្រា​ប​ជូន​ដំ​ណឹ​ង​ដល់​និ​ស្សិត​ដែល បានបញ្ចប់​ការសិក្សា​ដោយ​ជោគ​ជ័​យ​ទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជាផ្លូវការ នៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2017​។
   
Build Bright University is proud to host the 60th ASAIHL Conference on 2 - 4 December, 2015 in the historical town of Cambodia, Siem Reap.
ចាប់ផ្តើមទទួលចុះឈ្មោះពីថ្ងៃ ផ្សាយដំណឹងនេះតទៅ

នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ២០១៧

 

ពិធីប្រគល់អំណោយ សៀវភៅសិក្សា និង​ សៀវភៅអាន ពី សមាគម

Campaign Association of the Book Supplying for Oversea Koreans (CABSOK)

នៃសាធារណៈរដ្ឋកូរ៉េ ដល់សាកលវិទ្យាល័យបៀលប្រាយ

ថ្ងៃទី២៩ ខែមេសា ឆ្នំា២០១៤


សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានរៀបចំពិធីទទួលអំណោយ សៀវភៅសិក្សា និង សៀវភៅអាន ចំនួន ២,៥០០ ក្បាល ពី សមាគម Campaign Association of the Book Supplying for Oversea Koreans (CABSOK) នៃសាធារណៈរដ្ឋកូរ៉េ។ សៀវភៅទំាងនេះជាអំណោយបន្ថែមពីលើសៀវភៅ ១,៣០០ ក្បាល ដែលសមាគម បានផ្តល់ជូន សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប នាពេល ថ្មីៗកន្លងនេះ និង មានតម្លៃគិតជាទឹកប្រាក់ចំនួន ៦០,០០០ ដុល្លារសហរដ្ឋអាមេរិច។

ពីធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាគម Campaign Association of the Book Supplying for Oversea Koreans (CABSOK) នៃសាធារណៈរដ្ឋកូរ៉េ មន្ត្រីស្ថានទូតកូរ៉េប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បុគ្គលិក សាស្ត្រាចារ្យ និង និស្សិតជាច្រើនទៀត។

ថ្លែងក្នុងឪកាសនៃពិធីប្រគល់ និង ទទួលសៀវភៅនេះ លោក ឌៀប សីហា សាកលវិទ្យាធិការ សាកលវិទ្យាល័យ បៀលប្រាយ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុលិចនាវានៅ ប្រទេសកូរ៉េខាងត្បូងកន្លងមកនេះ បន្ទាប់មកលោកសាកលវិទ្យាធិការបានថ្លែងអំណរគុណ ចំពោះសមាគម CABSOK ដែលបានផ្តល់ សៀវភៅសិក្សា និង សៀវភៅអាន ដល់ សាកលវិទ្យាល័យបៀលប្រាយ។